ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១៥នៅលាលប្រជុំសាលាខេត្តបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ចនិងការទទួលខុសត្រូវ របស់ស្មៀន ឃុំសង្កាត់ និងរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន។វគ្គបណ្តុះបណ្តាលនេះមានការចូលរួមលោកគោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យ លោកសួនបវរអភិបាលរងខេត្តនិងសិក្ខាកាមចូលរួមមានចំនួន១៦០នាក់។លោកគោស៊ុំសារឿតបានមានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលនោះថាការងារនិងតួនាទីភារកិច្ចរបស់ស្មៀនឃុំសង្កាត់មានដូចជា របៀបកត់ត្រាការងារ
អត្រានុកូលដ្ឋាន អត្រានុកូលដ្ឋាននេះជាចំណងរួមភ្ជាប់សញ្ជាតិទៅនិងរដ្ឋឋានះនៅក្នុងគ្រួសារហើយបង្កើតឲ្យមានសិទ្ធនិងករណីកិច្ច។លោកបានបន្តថាប្រជាពលរដ្ឋទាំងអស់រស់នៅលើទឹកដីកម្ពុជានេះការចុះបញ្ជីអត្រានុកូលដ្ឋានវាមានសារះសំខាន់ណាស់សំរាប់យកទៅបំពេញបែបបទចូលធ្វើការងារនិងបំពេញបែបបទសម្រាប់ ធ្វើលិខិតឆ្លងដែន សំរាប់ចូលបំរើការងារ ចំណែកសំរាប់ពលរដ្ឋវិញសំរាប់ចុះឈ្មោះចូលរៀននៅគ្រិះស្ថានសិក្សានានា បញ្ជាក់ពីស្ថានភាព ឋានះនិងសិទ្ធនៅក្នុងគ្រួសារសុំសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ សុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សុំរៀបអាពាហ៍ពិពាហ៍និងការពារនូវសិទ្ធស្ត្រីនិងកុមារទៀតផង។លោកបានបន្តទៀតថាបែបបទនិងនិតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋានមាន១សំបុត្រកំណើត ២សំបុត្រអាពាពិហ៍ពាហ៍និងសំបុត្រមរណភាព លោកបានបន្តទៀតថាសំបុត្រកំណើតនោះគឺលិខិតស្នាមចេញដោយមណ្ឌលសុខភាព មន្ទីរពេទ្រ ឬមេភូមិ សំបុត្រអាពាហ៍ពិពាហ៍គឺជា
សំបុត្រចំលងបញ្ជាក់របស់ឪពុកម្តាយសាមីុខ្លួនបុរស់និងនារីដែលនិងក្លាយទៅជាអនាគតប្តីប្រពន្ធចំណែកសំបុត្រមរណះភាពវិញគឺជាសំបុត្រមរណះភាពត្រូវបញ្ជាក់ដោយមន្ទីរពេទ្យត្រូវឲ្យដឹងថាបុគ្គលនោះស្លាប់ដោយសារជម្ងឺផ្សេងៗពេលដែលទៅបញ្ជាក់សំបុត្រកំណើតត្រូវបង់លុយជូនរដ្ឋ៣០០០រៀលបូកនិងតែម២០០រៀល សំបុត្រអាពាហ៍ពិពាហ៍៣០០០រៀលនិងតែម១៥០០រៀលសំបុត្រមរណះភាព៥០០០រៀសនិងតែម៣០០រៀល។លោកគោស៊ុំសារឿត
បាននិយាយបន្តទៀតថាវគ្គបណ្តុះបណ្តាលនេះដើម្បីឲ្យមន្ត្រីអត្រានុកូដ្ឋានគ្រប់ថ្នាក់បានជ្រួតជ្រាបនិងយល់ដឹងអំពីរបៀបតក់ត្រាបញ្ជីអត្រានុកូលដ្ឋានឲ្យបានត្រឹមត្រូវច្បាស់លាស់និងមានប្រសិទ្ធភាពដើម្បីយកទៅបំរើសាធារណនៅតាមមូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។លោកបានផ្តាំផ្ញើដល់សិក្ខាកាមទាំង១៦០នាក់ត្រូវយកចិត្តទុកដាក់នូវបទបង្ហាញរបស់គ្រូដើម្បីឲ្យទទួលបានជោគជ័យតាមគោលបំណងដែលបានគ្រោងទុក៕



































