​​ជនសង្ស័យ​រត់​រួច​ពី​អធិការដ្ឋាន​ស្រុក​ឯក​ភ្នំ​ហាក់​ស្ថិតក្នុង​ភាពមិនប្រក្រតី​

0

បាត់ដំបង​: ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​15​ឆ្នាំ​ត្រូវបាន​រត់​រួច​ចេញពី​ក្នុង​ទ្រុង​ដែក​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង យ៉ាង​អាថ៌កំបាំង​បន្ទាប់ពី​ជននេះ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​19-4-15 ត្រង់ចំនុច​ភូមិ​ប៉ា​រ៉ា​ច​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ក្រោយ​ពេលដែល​ជននេះ​បាន​រួមភេទ​ជាមួយនឹង​នារី​រងគ្រោះ​អាយុ​ក្រោម​15​ឆ្នាំ​កាលពី​ថ្ងៃទី​17-4-15​វេលា​ម៉ោង​10​យប់ រហូត​បានសំរេច​រួច​មក​។​
ដោយយោង​តាម​កំណត់ហេតុ​របស់​សមត្ថ​កិច្ច​ដែល​បាន​សួរចំលើយរ​បស់ជនស​ង្ស័​យ បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​យុវជន​រូបនេះ​ឈ្មោះ​កៀត ពន្លក អាយុ​25​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខ័​ណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ បានមក​លេង​ផ្ទះ​បងប្អូន​តាំងពី​ថ្ងៃ​ចូលឆ្នាំ បាន​ជួបជុំគ្នា​ផឹក​សុ​ី ព្រមទាំង​បាន​ហៅ​ក្មេងស្រី​ឈ្មោះ ច ស ហ អាយុ​11​ឆ្នាំ​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ទៅលេង​នៅ​ទីនោះ​ដែរ​។​2
លុះ​នៅពេល​ត្រូវ​ជាតិ​សុរា​ស្រ​វុ​ឹ​ង​ស្រឿងៗ​ជនសង្ស័យ​ក៏បាន​បបួល​ក្មេងស្រី​រងគ្រោះ​ទៅលេង​នៅ​ក្បែ​ពុំនូកចំបើង ដែល​ស្ថិត​នៅក្បែ​ផ្ទះ​ព្រមទាំង​បាន​ចាប់​ស្រាត​ក្មេង​នោះ នឹងធ្វើ​ការរួម​ភេទ​ទាំង​បង្ខំ​ប៉ុន្តែ​គ្រាន់តែ​ក្រាប​ពីលើ​ដោយ​មិនទាន់​ទាំង​បាន​ស៊ក​បញ្ចូល​លឹ​ង្គ​ទៅក្នុង​ប្រដាប់ភេទ​ក្មេងស្រី​នោះ​ផង​ក៏​ស្រាប់តែ​ទឹកកាម​បាន​បាញ់​ចេញមក​ខាងក្រៅ​បាត់ទៅហើយ​។​លុះ​ត្រឡប់មកផ្ទះ​វិញ​ដោយសារ​តែមាន​ការរៀប​រាប់​ពី​ក្មេងស្រី​រងគ្រោះ​ទើប​ឪពុក ម្តាយ​ក្មេងស្រី​បាន​ទៅ​ដាក់ពាក្យ​ប្តឹង​តែម្តង​។​
ភ្លាមៗ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចេញ​ប្រតិបត្តិការ ព្រមទាំង​បាន​ឃាត់ខ្លួន​ជន​
សង្ស័យ​យកមក​សាកសួរ​នៅក្នុង​អធិការដ្ឋាន​ដោយមាន​ការដាក់​ខ្នោះ​ច្រវាក់​ជើង​ទាំងពីរ​ផង​។​លុះ​នៅ​យប់​ថ្ងៃ​ដដែល​ស្រាប់​តែមាន​ប្រភព​ជាច្រើន​បាន​និយាយថា ជនសង្ស័យ​រូបនេះ​បាន​រត់​រួច​ចេញពី​ក្នុង​អធិការដ្ឋាន​បាត់ទៅហើយ ដែល​ធ្វើអោយមាន​ការរិះគន់​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​នានា ពិសេស​ក្រុមគ្រួសារ​របស់​ក្មេងស្រី​រងគ្រោះ​បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ដែល​លោក​បានដាក់​ពាក្យ​ប្តឹង​ទាមទា​នូវ​ទឹកប្រាក់​ចំនួន​មួយ​មុ​ឺ​ន​ដុល្លារ​ជ ា​ថ្នូរ​នឹង​ការរំលោភ​ទៅលើ​កូនស្រី​របស់គាត់​។​ជួប​ជាមួយ​កម្ពុ​ជាថ្មី លោក​យៀម ប៊ុន​លឿ​ប អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បាន​និយាយ​យ៉ាងខ្លី​ថា​
រឿងនេះ​លោក​បាន​បញ្ជូន​សំណុំរឿង​ទៅ​ការិយាល័យ​ជំនាញ​ហើយ​បើ​ចង់ដឹង​សួរ​ទៅ​ការិយាល័យ​ជួញដូរ​ចុះ​ព្រោះ​លោក​មិន​ហ៊ាន​បកស្រាយ​ទេ​ខ្លាច​ខុសគ្នា​។ ពាក្យ​មួយ​ប្រយោគ​នេះ​តើ​លោក​អធិការ​ចង់​និយាយ​
ក្នុងន័យ​បែបណា ឬមួយ​ក៏​មិន​ហ៊ាន​ទទួលខុសត្រូវ​ក្នុង​រឿង​ដែល​ជនសង្ស័យ​រត់​រួច​?​ព្រោះ​បច្ចុប្បន្ន​ក៏មាន​ប្រភព​ជាច្រើន​កំពុងធ្វើការ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​កំលាំង​របស់​អធិការដ្ឋាន​ស្រុក​ឯក​ភ្នំ ព្រោះ​ករណី​រត់​រួច​របស់​ជនសង្ស័យ​វា​ហាក់ដូច​ជាមាន​ភាពមិន​ប្រក្រតី​ទាល់តែសោះ ដោយ​ម្យ៉ាង​ជនសង្ស័យ​បាន​ដាក់​ជាប់​នៅក្នុង​ទ្រូង​ដែក ហើយ​ម្យ៉ាងទៀត​ជននេះ​ក៏បាន​ដាក់​ខ្នោះ​ច្រវា​ក់ជើង​ទាំងពីរ​ផងដែរ ចុះ​ហេតុអ្វី​ក៏​គេ​អាច​រត់​បាន​?​វា​ដូចជា​មិន​ទំនង​ទាល់តែសោះ​។​
ដោយឡែក​លោក​កុយ ហៀ​ង នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​
ការពារ​អនីតិជន បាន​បញ្ជាក់ថា​បច្ចុប្បន្ន​លោក​បានទទួល​តែ​សំណុំរឿង​តែប៉ុណ្ណោះ​ដោយឡែក​មនុស្ស​
គឺ​បន​រត់​បាត់ទៅហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ក៏​លោក​កំពុងតែធ្វើការ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​តាមរក​មុខសញ្ញា​នេះ​យកមក​ផ្តន្ទាទោស​នៅ​ចំពោះមុខ​ច្បាប់​វិញ ហើយ​លោក​នឹង​ហៅ​លោក​អធិការរង​មក​បំភ្លឺ​ឡើងវិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ព្រោះ​បើតាម​សេចក្តី​រាយ​កា​រម​កថា​មាន​ប្រជាពលរដ្ឋ​គេ​បានឃើញ​ជនសង្ស័យរ​ត់ទៅ​ទាំង​មាន​ច្រវាក់​នៅជាប់​នឹង​ជើង​ម្ខាង​ផង ឯ​ខ្នោះ​ម្ខាង​ទៀត​ត្រូវបាន​បាក់ ហើយ​ការរត់​នេះ​ខណ​:​ដែល​ជនសង្ស័យ​មានការ​ខ​ក្អួត​ច​ង្អុ​រ​នៅក្នុង​ទ្រុង​ទើបបាន​កំលាំង​នាំ​គេ​អោយ​ចេញមក​ខាងក្រៅ​ ព្រមទាំង​បាន​ដើរចូល​ទៅយក​ទឹក​ផឹក​ក៏​ស្រាប់តែ​ជននេះ​បាន​រត់គេចខ្លួន​បាត់ទៅ​ហើយ​។​រាល់​ពាក្យសម្តី​ដែល​កំលាំង​អធិការ​បាន​ដោះសារ​នេះ​វា​ដូចជា​មិនសូវ​សម​ទាល់តែសោះ ព្រោះ​ខ្នោះ​របស់​សមត្ថកិច្ច​វា​ដូចជា​ផុយ ស្រួយ​ខ្លាំងពេក ដូច្នេះ​តើ​ការរត់​រួច​របស់​ជនសង្ស័យ​នេះ​វា​ជាការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច ឬក៏​មាន​អ្វី​ជា​ដុំកំភួន​?ទន្ទឹមនឹង​ការ​ប្រតិកម្ម​របស់​ក្រុមគ្រួសារ​របស់​ក្មេងស្រី​រងគ្រោះ​គេ​នឹង​រង់ចាំ​មើលថា​តើ​ចំណាត់ការ​របស់​សមត្ថកិច្ច​អាច​យក​ជន​នោះ​មកវិញ​បានដែរ​ឬទេ​?​បើ​មាន​ភាពមិនប្រក្រតី​បែបនេះ​ញឹកញាប់​តែ​បន្តិច​>នោះ​សង្គម​ប្រាកដជា​វឹកវរ​ជាមិនខាន ដោយសារតែ​អ្នក​កាន់​ច្បាប់​តែ​មិន​គោរព​ច្បាប់​៕