នៅចំណុចវត្តសំរោងអណ្តែត ដែលស្ថិតក្នុងភូមិកំពង់ហៅ ឃុំកំពង់ហៅ ស្រុកកំពង់លែង ជនសង្សយ័ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយបានទទួលពត័មានពីព្រះសង្ឃថា មានជនសង្សយ័ខាងលើ មកធ្វើការល្បួង លូងលោម ដោយបានយករូបព្រះ មកប្រគេនព្រះអង្គថា ជាសំរិទ្ធ និងសុំបច្ចយ័ព្រះអង្គ ចំនួន២០ម៉ឺនរៀល ធ្វើសោហ៊ុយ ទៅមើលម្តាយឈឺ ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើ ឈ្មោះ វ៉ាន់ ចន្ធី ភេទប្រុស អាយុ៤៩ឆ្នាំ មានប្រពន្ធឈ្មោះ នឹម ស៊ីនួន អាយុ៣៨ឆ្នាំ មានមុខរបរជាជាងសំណង់ មានកូន៤នាក់ នៅក្នុងបន្ទុក រស់នៅក្នុងភូមិផ្ទះព្រៃ ឃុំពាញែក ស្រុកសំពៅមាស ខេត្តពោធិសាត់ ។
ជនសង្ស័យខាងលើ បញ្ចុះបញ្ចូលព្រះសង្ឃ នៅវត្តភ្នំ តែការបញ្ចុះបញ្ចូលមិនបានសម្រេច ហើយជនសង្សយ័ ក៍បានមកវត្តសំរោងអណ្តែត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ក្នុងនោះសមត្ថកិច្ច ដកហូតបានរូបព្រះស្ពាន់តូចមួយអង្គ ។ 
ការសាកសួរនៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័បានសារភាពថា ករណីខាងលើនេះ ខ្លួនពិតជាធ្វើពិតប្រាកដមែន និងបានធ្វើដូចខាងករណីខាងលើ នេះចំនួន៦លើកហើយ ចុងក្រោយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនតែម្តង ។ ជនសង្សយ័ខាងលើ ត្រូវបានកសាងសុំណុំរឿង បញ្ជូនបន្តទៅកាន់ការរិយាលយ័ ព្រហ្មទណ្ឌ័កំរិតស្រាល នៃស្នងការនគបាលខេត្តកំពង់ឆ្នាំង ។
លោក ប៉ុល វុទ្ធី ស្នងការរងនគបាលខេត្ត ទទួលបន្ទុកកណ្តាល និងយុត្តិធម៍បាននិយាយអោយដឹងថា ករណីខាងលើនេះ ជនសង្សយ័ត្រូវបានសមត្ថកិច្ចនគបាលខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាតំបូងខេត្ត ចាត់ការបន្តតាមនិតិវិធីច្បាប់ ៕




































