ដំណាំ​ហូប​ផ្លែ​ជាង​១២០០​ដើម នៅក្នុង​ចំការ​មួយកន្លែង ស្ថិត​ក្នុងភូមិ​ក្រសាំង​ដុះ​ទ្បើ

0

​ ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ត្រូវ​ជនខិលខូច​មួយ​ក្រុម លួច​ដុត​បំផ្លាញចោល ដោយ​មិនដឹង​មូលហេតុ​​ដំណាំ​ហូប​ផ្លែ មាន​ស្វាយ មៀន ខ្នុរ ប្រមាណ​១២០០​ដើម និង​ផ្ទះមួយ​ខ្នង នៅក្នុង​ចំការ​មួយកន្លែង ស្ថិតនៅក្នុង​ណុច​ខ្សាច់​ពូន ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ត្រូវបាន​ជនខិលខូច​មួយក្រុម នាំគ្នា​ដុ​ច​បំផ្លាញចោល ដោយ​មិនដឹង​មូលហេតុ ។ ការដុត​បំផ្លាញ​ដំណាំ​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក នៅលើ​ដីចំការ​៥៥​ហិកតា របស់លោក គង់ ប៊ុនធឿន និង​អ្នកស្រី អ៊ុន ណាវី ដែល​ឯ​,​ឧ អភិបាលខេត្ត​កំពង់ឆ្នាំង បានចេញ​ដីកា​ដកហូត ករណីនេះ​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ តែ​មិនទាន់​អោយ ដឹង​ពី មូលហេតុ​ច្បាស់លាស់​នៅឡើយ​។​DSC03542

​ ​លោក សេង អេង អាយុ​៥៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យឹម ហេង អាយុ​៥៥​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​ចាំចំការ រស់នៅក្នុង​ទីតាំង​កើតហេតុ​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៥ បាន​និយាយ​អោយ​អ្នកយក​ព័​ត៌ មាន​យើង​ដឹងថា នៅ​ម៉ោង​៩​និង​៥០​ព្រឹក ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៥ ពួកគាត់​បានឃើញ​ភ្លើងព្រៃ កំពុង​ឆាបឆេះ​សន្ធោសន្ធៅ មាន​ប្រវែង​ទទឹង​ប្រមាណ​១០០​ម៉ែត្រ ឆេះ​ពី​ក្នុង​ចំការ ទិស​ខាងត្បូង ចំណុច​ផ្លូវ​រទេះ ដេញ​មក​ក្នុង​ចំការ​ផ្នែក​ខាងជើង ពេល​គាត់​បាន​រត់​ជិត​ដល់​ប្រមាណ​២០០​ម៉ែត្រ គាត់​បានឃើញ​មនុស្ស​ប្រុស​៥​នាក់ បានចេញ​មកពី​ចំណុច​ភ្លើង​ឆេះ ដើរ​ឡើង​ម៉ូតូ​២​គ្រឿង ជិះ​ចេញ​ទៅតាម​ផ្លូវលំ ទៅ​ទិស​ខាងត្បូង​បាត់ទៅ ។​DSC03537

​នៅពេល​ភ្លើង​ឆេះ​ដំណាំ​ក្នុង​ចំការ​យ៉ាង​សន្ធោសន្ធៅ មាន​ប្រវែង​វែង​បែបនេះ ពួកគាត់​ពុំមាន​លទ្ធភាព ពន្លត់​បានឡើយ រហូត​រាលដាល​ឆេះ​ផ្ទះ​ជញ្ជាំង​ស្លឹក ដំបូល​ស​ង្ក័​សី ទំហំ​៣​ម​គុណ​៤​ម​អស់​១​ខ្នង និង​ដំណាំ​ក្នុង​ចំការ ប្រមាណ​១២០០​ដើម ទើប​រលត់​វិញ ។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៥ នៅពេល​ទទួល​ព័ត៌មាន ពី​ភ្លើង​ឆេះ​ចំការ ម្ចាស់​ចំការ​បាន​ទូរ​សព្ទ័​ប្តឹងទៅ​ប៉ុស្តិ​ក្បាលទឹក លោក​អធិការនគរបាល​ស្រុក​ទឹកផុស និង​លោក​ស្នងការរង នគរបាល​ខេត្ត សុំ​អោយជួយ​អន្តរា​គម ប៉ុន្តែ​មកដល់ពេលនេះ ពុំទាន់​ទទួលបាន​ព័ត៌មាន​អ្វី ពី​សមត្ថកិច្ច​នៅឡើយ​ទេ ។​
​នាយប៉ុស្តិ​នគរបាល​ក្បាលទឹក បានអោយដឹងថា ក្រោយពេល​បានទទួល​ព័ត៌មាន​នេះ លោក​បាន​បញ្ជា​កម្លាំង តាម​ស្រាវជ្រាវ​រក​ជនសង្ស័យ​ផងដែរ តែ​ដោយ​អ្នក​ចាំចំការ មិនបាន​ស្គាល់​អត្តសញ្ញាណ និង​ភិនភាគ​ជនសង្ស័យ​ច្បាស់លាស់ ហេតុនេះ​សមត្ថកិច្ច ប្រហែលជា​មិនអាច​ស្រាវជ្រាវ រក​ជនល្មើស​ទាំងនោះ​ឃើញ​ឡើយ ម្យ៉ាងទៀត នៅ​ល្ងាច​នោះ មាន​អ្នកជិះ​ម៉ូតូ​ទៅមក​ដើរលេង​ច្រើន ។​DSC03547
​ ​ម្ចាស់​ចំការ​ខាងលើ បាន​អោយដឹងទៀតថា នេះ​ជា​លើក​ទី​២​ហើយ ដែលមាន​គេ​លួច​ដុត​ដំណាំ នៅក្នុង​ចំការ​របស់គាត់ ដែល​កាលពី​លើកទីមួយ នៅ​ម៉ោង​៥​ល្ងាច ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៥ ជា​ថ្ងៃ​លោកនាយរ​ងខ​ណ្ឌ័​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង យក​ដីកា​ដកហូត​ដី របស់លោក​អភិបាលខេត្ត មក​ប្រគល់អោយ​គាត់ ក៏មាន​គេ​លួច​ដុត​ចំការ​ស្វាយ​របស់គាត់ និង​បាន​ឆេះ​អស់​ទំហំ​ប្រមាណ​៣០០​ម៉ែត្រ គុណ​និង​៤០០​ម៉ែត្រ ម្តង​រួចមកហើយ និង​សមត្ថកិច្ច​ក៏​មិនទាន់​រកឃើញ​ជនល្មើស​នៅឡើយ​ដែរ ។ ករណី​ទាំង​២​លើក​នេះ លោក​និង​អ្នកស្រី សុំ​អំពាវនាវ ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ មេត្តាជួយ​ស្រាវជ្រាវ​រកមុខ​ជនល្មើស និង​អ្នក​នៅ​ពីក្រោយ​ខ្នង​អោយឃើញ ដើម្បី​ចាប់ខ្លួន​មក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ មិនត្រូវ​អោយគេ​រួចខ្លួន​ឡើយ ៕