​អគ្គីភ័យ​ឆាបឆេះ​យាន្ត​ដ្ឋា​ន​ជុស​ជុល​រថយន្ត​មួយកន្លែង ផ្អើល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​

0

ទាំងយប់ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ភ្នៅ​​យាន្ត​ដ្ឋា​ន​ជុស​ជុល​រថយន្ត​មួយកន្លែង ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ស្ទើ​ទាំងស្រុង បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ
និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន​៣​គ្រឿង មក​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​វត្ត​ព្រែក​ភ្នៅ ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ភ្នៅ ។​1
​សម​ត្ថិ​កិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ ប៉ុន យៀង អាយុ​៣៦ មុខរប​ជាជាង​ក្រឡឹង និង​ប្រពន្ធ​ឈ្មោះ ដាន់ ហុង​វា អាយុ​៣៥ មាន​ប្រុស​ស្រី​២​នាក់ ។​2
​ ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​សង្កេតឃើញ​មាន​ផ្សែងហុយ​ចេញពី​ក្នុងផ្ទះ និង​ចេញ​ជា​អណ្តាយ​ភ្លើង​យ៉ាង​សន្ធោសន្ធៅ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដែល​នៅក្បែ​នាំគ្នា​យក​បំពង​ពន្លត់អគ្គីភ័យ នាក់​ខ្លះ​ដងទឹក​មក​ជះ តែ​អគ្គីភ័យ នៅតែ​មិនអាច​គ្រប់គ្រង​បាន ។​បន្ទាប់មក គេ​បាន​សង្កេតឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ របស់​ស្ថានីយ៍​ប្រេង​ឥ​ន្ទះ​តេ​លា ចំនួន​១​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ របស់​អធិការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន​២​គ្រឿង មក​អន្តរាគមន៍​ផងដែរ ។​3
​ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​រយះពេល​១​ម៉ោង​ក្រោយមក អគ្គីភ័យ​ក៏បាន​រលត់ទៅវិញ និង​ប្រើ​ប្រាក់​អស់​រថយន្ត​ពន្លត់អគ្គីភ័យ ចំនួន​២​គ្រឿង នៅ​១​គ្រឿង​ទៀត មិនបាន​ប្រើប្រាស់​នៅទេ ។​
​ ​សមត្ថកិច្ច​បាន​បន្តថា ផ្ទះ​ដែល​ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ខាងលើនេះ មាន​ទទឹង​៩​ម៉ែត្រ និង​បណ្តោយ​៤៥​ម៉ែត្រ ដំ​បួល​ប្រក់​ស័​ង្ហ​សី ៕