​​ព័ទ្ធចាប់​អ្នក​ចែកចាយ​គ្រឿងញៀន​៤​នាក់ ប៉ុន្តែ​សមត្ថកិច្ច​រឹបអូស​បាន​តែ​ម៉ូតូ​៣​គ្រឿង​

0

​កំពង់ឆ្នាំង​៖​ ​យុវជន​៤​នាក់​កំពុង​ចែកចាយ និង​ជួញដូរ​ថ្នាំញៀន នៅក្នុង​ព្រៃ​បន្លា​យួន​មួយ កន្លែង ត្រូវបាន​សមត្ថកិច្ច​ព័ទ្ធចាប់​ខ្លួន ប៉ុន្តែ​ជា​លទ្ធផល​មិនបាន​សំរេច គឺ​រឹបអូស​បានតែ​ម៉ូតូ​៣​គ្រឿង​របស់​ពួកគេ​។​ប្រតិ​ប​ត្ត​ការចាប់​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ម​?​ោ​ង​១០​និង​៥០​នាទី​ព្តឹ​ក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​អណ្តូង​ច្រឹប ព្រៃ​បន្លា​យួន ស្ថិតក្នុង​ភូមិ​ទី​៦ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​
​ ​លោក ម៉ា យន្ត នាយផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ក្រុង​កំពង់ឆ្នាំង​ជា​អ្នកដឹកនាំ​កិច្ច​បង្ក្រាប​ខាងលើនេះ​បានអោយដឹងថា​៖​យុវជន​ទាំង​៤​នាក់​ខាងលើនេះ ជា​មុខសញ្ញា​ចាស់​ដែល​សមត្ថកិច្ច​គ្រប់គ្រង​។​មុនពេល​កើតហេតុ សមត្ថកិច្ច​បាន​បន្លំ​ខ្លួន​តាមដាន​ពីក្រោយ ក្រុមយុវជន​ខាងលើនេះ នៅពេល​ដឹងថា​ពួកគេ​បាន​ណាត់ជួប​ជុំគ្នា​នៅ​ចំណុច​ខាងលើ ដើម្បី​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន សមត្ថកិច្ច​ក៍បាន​ប្រមូលគ្នា​ធ្វើការ​ឡើ​ោ​ព័ទ្ធ​ចាប់ខ្លួន​។​ប៉ុន្តែ​ពេល​ពួកគេ​ឃើញ​សមត្ថកិច្ច​ទៅដល់ ពួកគេ​បាននាំគ្នា​រត់​ចែកផ្លូវ​គ្នា​ចូលក្នុង​ព្រៃ​បន្លា​យួន​បាត់អស់​ដោយ​នាំយក​គ្រឿងញៀន​មួយ​ចំនូ​ន​ទៅតាម​ខ្លួន​ពួកគេ​។​
​ ​ដោយឡែក​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បាន​រឹបអូស​យក​ម៉ូតូ​៣​គ្រឿង និង​ទូរស័ព្ទ ១​គ្រឿង​របស់​ពួកគេ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ក្រុង​កំពង់ឆ្នាំង​។​ម៉ូតូ​ទាំង​៣​គ្រឿង​នេះ​១ មាន​ម៉ាកវ៉េវ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ ភ្នំពេញ 1CL-8999,២ សុ​យ​ស៊ុយ​គី​ស្មាស់ ពាក់​ផ្លាកលេខ ភ្នំពេញ​1Y-0268,​និង​ម៉ូតូ​ទី​៣​ម៉ាក​ហុងដា​ឌ្រី​ម​០១៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កំពង់ឆ្នាំង​1D-2649​។​
​ ​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងទៀតថា​៖​មុខសញ្ញា​ទាំង​៤​ខាងលើនេះ ត្រូវបាន​គេ​ស្គាល់​ថា ម្នាក់​ជា​កូន​មន្ត្រីនគរបាល ម្នាក់ទៀត​ជា​អ្នកបើក​គ្រឿងចក្រ​ចូកដី និង​២​នាក់​ទៀត គឺជា​មិត្ត​ភ័ក្ត្រ​របស់​ពួកគេ ដែល​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​រួច​អស់ហើយ​។​ករណីនេះ​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើ ម្បី​ចាត់​ការបន្ត​តាម​នី​វិធី​៕