ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ពី​សុ​វត្តិភាព​ក្នុងភូមិ​ដោយសារតែ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កកោះ​ធ្វើ​បាត់​អាវុធ​ស្វាយ​ប្រ​វត្ត​មួយ​ដើម​

0

​កំពង់ធំៈ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សន្ទុក មានការ​ព្រួយបារម្ភ​ណ៍ ដោយសារតែ​មានការ​ធ្វេសប្រហែស របស់​ប៉ិ​ស្តិ៍​រដ្ឋបាល​ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ បានធ្វើ​ឲ្យ​មានការ​បាត់​អាវុធ​អាកា AK47 ជា​ប្រភេទ​អាកា​ស្វាយ​បទ និង​មាន​អនុភាព​ខ្លាំង​ក្នុងការ​ធ្វើសឹក​សង្គ្រាម តែ​មកដល់ពេលនេះ អាវុធ​មួយ​ដើម​នេះ​ពុំ​អាច​រកឃើញ​មកវិញ​នោះទេ ដោយ មហាជន​ទូទៅ​មាន​ភាពភ័យខ្លាច ដោយ​មិនដឹងថា​ធ្លាក់​ទៅលើ​ដៃ​មនុស្ស​ល្អ ឬ​អាក្រក់ ជាពិសេស​ទៅទៀត​នោះ ខ្លាច​មាន​សកម្មភាព​ប្លន់​នៅក្នុង​មូលដ្ឋាន​។​1
​តាម​ប្រភព​ពត៌មាន​ច្បាស់ការ​បានបញ្ជាក់​ថា អាវុធ​ប្រភេទ​អាកា​47 ស្វាយ​បទ ត្រូវបាន​បាត់​ដោយ​ពុំមាន​មូលហេតុ កាលពី​យប់​ថ្ងៃទី​១៩​ឈានចូល​២០ ខែ មេសា ឆ្នាំ ២០១៥ ស្ថិតនៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ នាយប៉ុស្តិ៍​រដ្ឋបាល មាន​ឋានៈ​ជា​អនុសេនីយ៍ឯក លី ងួន​ធាង ពុំមាន​ភាព​ទទួលខុស​ត្រូវ​ក្នុង​កិច្ចការ​ប៉ុស្តិ៍​រដ្ឋបាល ដើរ​ផឹក ស៊ី​ប៉ែ​ឡែ​មិនដែល​ចូល​ប៉ុស្តិ៍ បណ្តាល​ឲ្យ​មានការ​បាត់​អាវុធ ដែលមាន​ឈ្មោះ វង្ស ធារ៉ា ជា​មន្ត្រី​ប៉ុស្តិ៍​ជា​អ្នកកាន់កាប់ ប្រើប្រាស់​អាវុធ​អាកា​លេខ ១២៩៤ ស្វាយ​បទ ។​2
​លោក ពេជ្រ ថា​ល់ អធិការ​ស្រុក​សន្ទុក បាន​ឲ្យ​អ្នក​សារពត៌មាន ដឹងថា អាវុធ​អាកា​នៅក្នុង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កកោះ ពិតជា​បាត់​មែន លោក​កំពង់តែ​ឲ្យ​សមត្ថកិច្ច​នៃ​ប៉ុស្តិ៍​រដ្ឋបាល នាំគ្នា​រក​អាវុធ​មួយ​ដើម​នេះ តែ​សង្ស័យថា មន្ត្រី​ក្នុង​ប៉ុស្តិ៍​នាំគ្នា​យក​លាក់​ដោយសារ​ទាស់​ទែង​គ្នា តែ​ទោះជា​យ៉ាងណា​នោះ នឹង​ហៅ​មក​សម្រប​ស្រួល​គ្នា​វិញ ហើយ​រក​អាវុធ​ឲ្យ​ឃើញ ចំណែក​លោក​អនុសេនីយ៍ឯក លី ងួន​ធាង នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កកោះ ពុំ​អាច​សុំ​ការបំភ្លឺ​ជុំវិញ​ករណី​ការបាត់​អាវុធ​បានទេ ព្រោះ​បិទ​ទូរស័ព្ទ​។​images
​ប្រជាពលរដ្ឋ​បាននាំគ្នា​រិះគន់​យ៉ាងខ្លាំង​ទៅលើ កា​ធ្វេសប្រហែស​របស់ សមត្ថកិច្ច​ប៉ូលិស ដែលជា​អ្នក​កាន់​ច្បាប់ ជា​អ្នកការពារ សូម្បីតែ​អាវុធ​ជា​អាយុជីវិត​របស់ខ្លួន​ក៏​ពុំ​អាច​ការពារ​បាន​ផង ចុះ​ទំរាំ​សន្តិសុខ សុ​វត្តិភាព​ប្រជាពលរដ្ឋ ធ្វើ​ម៉េច​នឹង អាច​ការពារ​បាន​ទៅ ជាពិសេស​ទៅទៀត​នោះ សកម្មភាព​របស់​នាយ​ប៉ុស្តិ៍​រដ្ឋបាល នឹង​មន្ត្រី​ប៉ុស្តិ៍​ពុំមាន​ការយកចិត្ត ទុកដាក់​ការពារ នឹង​ប្រចាំការ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នោះទេ ចង់​ទៅរក​ពឹងពាក់​ម្តងៗ​វា​ពិបាក​ជាជាង​ណាត់ជួប រដ្ឋមន្ត្រី​ទៅទៀត ចំណែក​ប៉ុស្តិ៍​រដ្ឋបាល​នៅពេល​យប់ មានតែ​សំបក​ប៉ុស្តិ៍​មន្ត្រី​ប្រចាំការ​ជា​កម្មវិធី ស៊ីផឹក​តាម​ភាសា​អ្នក​នៅ​លីវ​អស់ ហើយ ក្នុងនោះ​អ្នកភូមិ​សុំ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ មេត្តាជួយ​រឹតបន្តឹង​កិច្ចការ​ការពារ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត និង​សូមជួយ​រក​អាវុធ​អាកា​៥៤ ស្វ​យ​បទ​មកវិញ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅ លើ​ដៃ​ជនពាល​នាំ​ឲ្យ​បង្ក​រះ​សន្តិសុខ​ដល់​ប្រជាពលរដ្ឋ ។ ដោយ ប៊ុន រដ្ឋា​7