ភ្លៀងខ្យល់ព្យុះដើមឆ្នាំនាំទុក្ខដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ ក្នុងស្រុកស្ទោង

0

កំពង់ធំៈ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋជាង ២០០គ្រួសារ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ទទួលរងនូវការខូចខាត ទាំងធ្ងន់ទាំងស្រាល ទាំងបាក់ដួលដល់ដីជាង២០០ខ្នងផ្ទះ និងមានតួលេខដល់ទៅជិត៣០០ខ្នងផ្ទះដែលត្រូវ បានទទួលនូវការខូចខាតដោយសារឥទ្ធិពលខ្យល់ព្យុះ ក្នុងល្ងាចថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៥ ។1
ក្រោយពីទទួលបានពត៌មានពីករណី មានផ្ទះប្រជាពលរដ្ឋ រាប់រយគ្រួសារ ត្រូវបានខូចខាតដោយសារខ្យល់ព្យុះ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យស្ថានភាព ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់ព្យុះ នៅព្រឹកថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០១៥ នៅចំនុចភូមិ នាង(ស)ល្ងាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ចំនួនផ្ទះរបស់ប្រជាពលរដ្ឋរស់នៅភូមិនាង (ស)ល្ងាច ដែលរបើកដំបូលផ្ទះជញ្ជាំងផ្ទះ និងបាក់បែក មាន ចំនួន ២៥២ខ្នងផ្ទះ និងដួលបាក់ដល់ដីចំនួន ១១ខ្នងផ្ទះ ទូកចំនួន៥បាក់បែកដោយសារខ្យល់គួច ចំណែកនៅភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង មានករណីរន្ទះបាញ់ងាប់ក្របីចំនួន៥ក្បាល ផងដែរក្នុងហេតុការភ្លៀងព្យុះចុងខែមេសានេះ។
ឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានឲ្យដឹងថា ខេត្តកំពង់ធំ គឺជាខេត្តមួយជាប់នឹងផ្ទៃបឹងទន្លេសាប ខ្យល់ព្យុះមួយមេធំបានដើរចំស្រុកស្ទោងត្រង់ចំនុចភូមិនាងសរល្ងាច ចំណែកនៅក្នុងទីរួមខេត្តកំពង់ធំ ពុំមានទទួលរងនូវការខូចខាតនោះទេ ដោយសារតែកម្លាំងខ្យល់តិច សម្រាប់ការខូចខាតនៅទូទាំងខេត្តក្នុងហេតុការណ៍ខ្យល់ព្យុះនេះអាជ្ញាធរកំពុងតែរួបរួម  ។ ចំនែកបងប្អូនដែលទទួលរងនូវខ្យល់វាយបំបាក់រំលំផ្ទះនេះ អាជ្ញាធរខេត្តកំពង់ធំ ដែលមានឯកឧត្តម អ៊ុត សំអន អភិបាល ខេត្តកំពង់ធំ ព្រមទាំងកាកបាទក្រហមសាខាខេត្តកំពង់ធំ បានត្រៀមនាំយកនូវស្បៀវអាហារ និងសម្ភារៈប្រើប្រាស់ យកទៅចែកជូនបងប្អូនដែលរងគ្រោះរលំផ្ទះ ដោយសារខ្យល់ព្យុះ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយ សារខ្យល់ព្យុះ ឲ្យមានការប្រុងប្រយ័ត្ន ការពារទ្រព្យសម្បត្តិ និងការពារសុវត្តិភាពនៅពេលមានភ្លៀងធ្លាក់ ដោយរកទីជម្រក់ឲ្យមានសុវត្តិភាព ព្រោះដល់រដូវភ្លៀងអាចនិងមានគ្រោះថ្នាក់បាន ដោយសាររន្ទះ និងករណីផ្សេងៗជាយថាហេតុ ជាពិសេស ការប្រើប្រាស់ទូរស័ព្ទដៃ និងគ្រឿងអ៊ីឡិចទ្រូនិច នៅពេលមានភ្លៀង ។
ដោយ ប៊ុន រដ្ឋា2 3 4 10930106_1591288837821634_3394773636810901879_n