បន្ទាយមានជ័យ:ផលអាក្រក់នៃបម្រែបម្រួលអាកាសធាតុបានវាយប្រហារខេត្តបន្ទាយមានជ័យជាថ្មីទៀតនៅម្តុំម៉ោង៥ល្ងាចដល់ព្រលប់ថ្ងៃទី២២មេសា២០១៥កន្លងមកនេះ។ក្នុងនោះខ្យល់ព្យុះនិងខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះសម្បែងពលរដ្ឋនិងទ្រព្យសម្បត្តិសាធារណ:មួយចំនួន។
បន្ថែមលើនោះខ្យល់បានរផ្តួលរំលំបង្គោលភ្លើងអគ្គីសនីខ្សែបញ្ជូូនចរន្តតង់ស្យុងខ្ពស់នៅបណ្តោយផ្លូវជាតិលេខ៦ក្នុងឃុំទឺកជោរស្រុកព្រះនេត្រព្រះនាំកាត់អគ្គីសនីភ្ជាប់ទៅកាន់ខេត្តសៀមរាប។លោកមាស រិទ្ធិ អធិការនគរបាលនិងលោកលី សុវណ្ណារិទ្ធិ អភិបាលស្រុកព្រះនេត្រព្រះអោយដឹងថា:ភ្លៀងធ្លាក់ខ្លាំងលាយខ្យល់ព្យុះនិងខ្យល់កន្ត្រាក់នោះបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិជាច្រើនទៀត តែមិនអាស្រង់តួលេខបានភ្លាមៗទេ។លោកបន្ថៃមថា ខ្យល់ផ្តួលរំលំបង្គោលភ្លើងខ្សែបញ្ជូនចរន្តតង់ស្យុខ្ពស់ក្រុមហ៊ុនCPTLជាច្រើនបង្គោលនៅតាប៉ុនឃុំទឺកជោរបង្កអោយផ្តាច់ចរន្តអគ្គីសនីក្នុងខេត្តបន្ទាយមានជ័យនិងខេត្តសៀមរាប។
ប្រភពនានានិយាយដែរថា:នៅគ្រប់ស្រុកក្រុងទាំង៩នៃខេត្តក៏ជួបនឹងភ្លៀងធ្លាក់ ដោយស្រុកខ្លះធ្លាក់ខ្លាំងនិងខ្សោយ។សូមបញ្ជាក់ថាប៉ុន្មានមកនេះក្នុងខេត្តមានអាកាសធាតុក្តៅខ្លាំង ហប់ខ្យល់។តែដល់ថ្ងៃទី២២មេសានេះ បានប្រែប្រួលម្តងក្តៅម្តងត្រជាក់ ហើយមេឃមីរស្រទុំពាសពេញ រួចក័មានភ្លៀងនិងខ្យល់ព្យុះនិងខ្យល់កន្ត្រាក់៕





































