​​ខ្យល់ក​ន្ទ្រា​ក់ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ និង​បង្គោល​ភ្លើង នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ​បន្ត​ទៀ​ត

0

​ខេត្តបន្ទាយមានជ័យ​​នៅ​រសៀល​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥​នេះ បាតុភូតធម្មជាតិ​ភ្លៀង​ខ្លាំង​និង​អម​ទៅដោយ​ខ្យល់ក​ន្ទ្រា​ក់បាន​បោកបក់​កើតឡើង​នៅ​ស្រុក​ព្រះ​នេ​ត​ព្រះ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ក៏ដូចជា​ទ្រព្យសម្បត្ដិ​សាធារណៈ​ជាច្រើន​ផងដែរ​។​លោក​លី​សុវណ្ណ​រិ​ទ្ធ​អភិបាលស្រុក​ព្រះ​នេ​ត​ព្រះ​និង​លោក​មេឃុំ​លោក​អធិការ​ស្រុក​និង​លោក​កងរាជអាវុធហត្ថ​ស្រុក​បាន​ចុះ​ដកស្រង់​ស្ថិតិ​ក្នុងការ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ខ្យល់​កន្ត្រ​ក់បំ​ប្លា​ញ​មាននៅ​ក្នុង​ឃុំ​ចំនួន​២ របស់​ស្រុក​ព្រះ​នេ​ត​ព្រះ​ខេត្ដ​បន្ទាយមានជ័យ​បណ្ដាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​និង​ផ្ទះ​ប្រជាពលរដ្ឋ​និង​បង្គោល​ភ្លើង​ព្រមទាំង​ម៉ូតូ​ផងដែរ ប៉ុន្ដែ​មិន​បណ្ដាលឱ្យ​រងគ្រោះថ្នាក់​ដ​ល់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះឡើយ ។​យោងតាម​របាយការណ៍​របស់​នគរបាល​ស្រុក​ព្រះ​នេ​ត​ព្រះ​បាន​បញ្ជាក់ថា​គ្រោះធម្មជាតិ​មួយ​នេះ​បានកើត​ឡើង​នៅ​២​ឃុំ​គឺ​ទឹកជោ និង​ឃុំ​ភ្នំ​លាប ក្នុងនោះ​សម្រាប់​ឃុំ​ទឹកជោ ស្ថិតនៅ​ភូមិ​តា​ប៉ុន​ខូចខាត​បង្គោល​ភ្លើង​ចំនួន​១០​បង្គោល សម្រាប់​ត​ខ្សែភ្លើង​ទៅ​ខេត្ដ​សៀមរាប​បង្គោល​ភ្លើង​តូច ៥​បង្គោល​បង្គោល​ភ្លើង​សង្កត់​លើផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៦​ខ្នង ខូច​ម៉ូតូ​៣​គ្រឿង ។ រីឯ​ឃុំ​ភ្នំ​លាប រលំ​ផ្ទះ​ចំនួន​២​ខ្នង​ផងដែរ ។​លោក​លី​សុ​វ​ណ្ព​រិ​ទ្ធ​បាន​និយាយ​បន្តទៀតថា​រូបលោក​និង​លោក​មេឃុំ​លោក​អធ​ការ​ស្រុ​និង​លោក​អាវុធហត្ថ​ស្រុក​ក្នុង​មួយ​យប់​ពេញ​នេះ​មិនបាន​សំរាក​ឡើយ​ចុះ​ប្រ​ត្តិ​ប​ត្ត​ការ​ក្នុង​ការចុះ​មើល​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​ក្នុងនោះ​ក្រុមការងារ​របស់លោក​បាន​ជួយ​រៀបចំ​ទុកដាក់​ផ្ទះសំបែង​ប្រជាពលរដ្ឋ​ណា​ដែល​ខូចខាត​ដោយ​ខ្យល់ព្យុះ​កន្ត្រក់​នេះ​ឲ្យ​នៅ​បណ្តោះអាសន្ន​ផងដែរ​។​គួ​បញ្ជាក់​ផងដែរ​ថា​ស្រុក​ព្រះ​នេ​ត​ព្រះ​កន្លងទៅ​ថ្មីៗ​នេះ​មានផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ឃុំ​៣​និង​១៤​ភូមិ​ត្រូវ​ទទួលរង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​បំផ្លាញ​អស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦៦​ខ្នង​លោក​លី​សុវណ្ណ​រិ​ទ្ធ​បាន​និយាយថា​ក្នុងឆ្នាំនេះ​ក្នុងស្រុក​ព្រះនេត្រព្រះ​នេះ​មាន​គ្រោះធម្មជាតិ​កើតឡើង​២​លើក​ដែល​គួ​ឲ្យ​បារ​ម្មណ៍​បំផុត​៕image image (3) image (2) image (1)