ចោរ​ចូល​លួច​ម៉ូតូ​ក្នុង​ផ្សារ​ថ្មី​ត្រូវបាន​នគ​បាល​ក្រុង​សិរីសោភ័ណ​ឃាត់ខ្លួន​

0

​ ​
​ខេត្តបន្ទាយមានជ័យ​​ថ្មីៗ​នេះ​កម្លាំង​នគរបាល​ក្រុង​សេរី​សោភ័ណ​ដែល​យាម​ប្រចាំការ នៅ​ផ្សារ​ចំការ​គរ ហៅ​ផ្សារ​ថ្មី​ស្ថិតនៅ​ភូមិ​២​សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ កាល​វេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៥ នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់​ព​ន្ធ័​និង​ករណី​លួច​ម៉ូតូ​របស់​អាជីវករ​នៅក្នុង​ផ្សារ​ចំការ​គ​។​លោក វរសេនីយ៍ត្រី​សី​ុ​វ​សុជាតិ​អធិការ​នគ​បាល​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ សុខ នៅ ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ឈ្មោះ លី ឆាប ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។​លោក​អធិការ​បានបញ្ជាក់​ទៀតថា​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​វ៉ែ​វ ពណ៌​ទឹកប្រាក់ ស៊េរី​២០០២ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ ១C-១៣៤៥​មក​ទុក​ក្បែរ​តូប​លក់ដូរ​របស់ខ្លួន ដោយ​មិនបាន​ដក​សោ ហើយ​ដើរចូល​ទៅក្នុង​ផ្សារ ។ ពេលនោះ ជនសង្ស័យ​បាន​លិចមុខ​មក​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​នោះ​តែ ម្តង​ប៉ុន្តែ​ត្រូវ​ជនរងគ្រោះ​ឃើញ​ទាន់​ស្រែក​ឆោឡោឡើង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទើប​កម្លាំង​នគរបាល​យាម​ប្រចាំការ​នៅក្នុង​ផ្សារ​បាន​ជួយ​អន្តរាគមន៍​ដេញចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង ។​ជនសង្ស័យ​រូបនេះ​ត្រូវបាន​ឃុំខ្លួន​និង​សួរនាំ នៅ​អធិការដ្ឋាន​នគរបាល ក្រុង​សេរី​សោ​ភ័​ណ្ឌ ដើម្បី​កសាង សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕image