ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៣ខែមេសាឆ្នាំ២០១៥នេះនៅសាលប្រជុំសណ្ឋាគារព្រះចន្ទ័ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការត្រៀមបំរុងឆ្លើយតបទៅនិងគ្រោះមហន្តរាយធម្មជាតិឆ្នាំ២០១៥។ពិធីផ្សព្វផ្សាយនេះមានការចូលរួមលោក អោមចន្ថាអភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខអ្នកការជាច្រើននាក់ទៀត។លោកអោមចន្ថាបានមានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយនោះថាស្របពេលជាមួយគ្នានោះអំពីស្ថានភាពខ្យល់កន្ត្រាក់នាំមកជាមួយនៅទឹកភ្លៀងនៅចុងខែមិនានិងដើមខែមេសាឆ្នាំ២០១៥នេះនៅក្នុងតំបន់មួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យនៅតាមក្រុងស្រុកនិងភូមិឃុំមួយចំនួនមានរងគ្រោះដោយបាតុភូតធម្មជាតិដូចជាខ្យល់កន្ត្រាក់បានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតនិងសម្បត្តិសាធារណនិងលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នងគួឲ្យព្រួយបារម្មរណ៍។លោកបានបន្តទៀតថាក្នុងសិក្ខាលាសាថ្ងៃនេះពិតជាបានរួមចូលចំណែកយ៉ាងធំធេងក្នុងការលើកកំពស់យល់ដឹងស្តីពីការងារគ្រប់គ្រងគ្រោះមហន្តរាយតាមរយះគ្រោះមហន្តរាយតាមរយះយន្តការនានាទាំងមុនពេលមិនទាន់មានគ្រោះមហន្តរាយនិងក្រោយពេលគ្រោះមហន្តរាយ។លោកបានបន្តទៀតថាការងារគ្រប់គ្រងគ្រោះមហន្តរាយនេះគឺជាការងារដ៏មានសារះសំខាន់ណាស់និងចំបាច់បំផុតសំរាប់យើងទាំងអស់គ្នាព្រោះបច្ចុប្បន្ននេះមានបាតុភូតធម្មជាតិតាមរយះនៃការប្រែប្រួលអាកាសធាតុបានធ្វើឲ្យស្ថានភាពគ្រោះមហន្តរាយបានកើតឡើងយ៉ាងធ្ងន់ធ្ងនិងជាបន្តបន្ទាប់។លោកបានបន្តទៀតថាកាលណាមានគ្រោះមហន្តរាយតើតឡើងហើយពិតជាធ្វើឲ្យមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណះ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងនិងធ្វើឲ្យប៉ះពាល់ក្នុងការអភិវឌ្ឈសេដ្ឋកិច្ចសង្គមទៀតផងដែរ ក្រោយពីគ្រោះមហន្តរយចប់ត្រូវកសាងឡើងវិញនូងសមិទ្ធផលនានាជាច្រើន។ក្នុងពិធីផ្សព្វផ្សាយនោះលោកក៏បានថ្លែងអំណគុណដល់ អង្ករជាដៃគូ សប្បុរសជននិងអ្នកពាក់ពន្ធដទៃទៀតដែលបានខិតខំយកអស់កំលាំងកាយចិត្តជាសម្ភារះ ថវិការ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយបាតុភូតធម្មជាតិជាច្រើនកន្លងមក៕




































