បន្ទាយមានជ័យ:
ផ្ទះពលរដ្ឋ៨ខ្នងក្នុងគ្រួសាររងគ្រោះខ្យល់ព្យុះកន្ត្រាក់ភ្លៀងខ្លាំងនៅឃុំភ្នំលាប ស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩មេសាកម្លងមកនោះ ត្រូវបានលោកឧញ៉ា ហង្សស៊ីផា តំណាង ឯកឧត្ដមកែ គឹមយ៉ាន 
ប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញាន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយជាថវិការនិងសម្ភារះ សម្រាប់ជួសជល់ផ្ទះ ផ្ដល់ជូននាព្រឹកថ្ងៃទី ២៣មេសាឆ្នាំ២០១៥។មានវត្ត លោកចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យ លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអវុធហត្តខេត្ត ក្រុមប្រឹក្សាស្រុកព្រះនេតព្រះ កម្លាំងអហ-នគរបាលស្រុក និងអជ្ញាធរមូលចូលរួមជាច្រើន។លោកឧញ៉ា ហង្ស ស៊ីផា មានប្រសាសន៍ថា:
គ្រួសាររងគ្រោះខ្យល់ព្យុះកន្ត្រាក់ភ្លៀងខ្លាំងនៅទ្រលោកជើង ឃុំភ្នំលាប ៨គ្រួសារក្នុងនោះ ៤គ្រួសាររងការខូចខាត ធ្ងន់ធ្ងរត្រូវបានទទួលសម្ភារ:រួមមាន ស័ង្កសីសរុប២៤០សន្លឹក និងថវិការ ១៦០ ម៉ឺនរៀល ក្នុងនោះក្នុង១គ្រួសារទទួលបាន ស័ង្កសី៣០សន្លឹក ថវិការ២០ម៉ឺនរៀល អង្ក២៥គីឡូក្រាម ជាអំណោយផ្ទាល់លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអវុធហត្តខេត្្ត ហើយកម្លាំងអាវុធហត្ត និងកម្លាំងនគរបាលស្រុកជាជួលជួសជលផ្ទះឡើងវិញ។លោកឧញ៉ា ហង្ស ស៊ីផានេះជាអំណោយបន្តិចបន្តួចសម្រាប់ដោះស្រាយជីវភាពបណ្ដោះអសន្ន ក្រោយជួសជល់ផ្ទះរួចពលរដ្ឋត្រូវខិតខំបង្កើនមុខរបរខ្លួនទាំងការធ្វើស្រែចម្ការ និងរបររួមផ្សំផ្សេងទៀតដើម្បីបង្កើនជីវភាពគ្រួសារ៕



































