​ឆេះ​ស្ថានីយ៍​លក់​សាំង​យីហោ​(​រិទ្ធី​)​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នា​ក់នៅ​ស្រុក​ប្រាសាទបាគង​

0

​ខេត្តសៀមរាប​៖ អគ្គិភ័យ​បាន​ឆាបឆេះ​ហាង​លក់​សាំង​យីហោ​(​រិទ្ធី​)​តែ​សំណាងល្អ​ស្ថានីយ៍​លក់​សាំង​នោះ​មាន​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ទាន់ពេល ប៉ុន្តែ​ហេតុ​ការ​នេះ​បណ្តាល​ឲ្យ​កម្មករ​ម្នាក់​រងរបួស​ធ្ងន់​កំពុង​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ ហេតុ​ការ​នេះ​បណ្តាលមកពី​កម្មករ​ជួសជុល​11159334_1739536752939561_1286222004_o

មានការ​ធ្វេសប្រហែស​។​
​ ​ហេតុ​ការឆេះ​ស្ថានីយ៍​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នោះ​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០១៥​ស្ថិតនៅ​ក្នុងភូមិ​អង្គ្រង ឃុំ​ក​ន្ត្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​​តាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុនដំបូង​ម្ចាស់​ស្ថានីយ៍​បាន​ឲ្យ​កម្មករ​ទៅ​ជួសជុល​ទុយោ​ប្រេង​នៅ​ជិត​ស៊ីទែន​សាំង​។ ពេល​កម្មករ​កំពុង​ជួសជុល​នោះ​ស្រាប់តែ​បែក​ផ្កាភ្លើង​បណ្តាល​ឲ្យ​ឆាបឆេះ​និង​ឆេះ​ខ្លួន​កម្មករ​ម្នាក់​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក រួច​ក៏​នាំគ្នា​ជួយ​ពន្លត់​ទាន់ពេល​។​ប្រភព​បាន​បន្តថា កម្មករ​ដែល​រងរបួស​ដោយសារ​ភ្លើង​ឆេះ​នេះ​គេ​មិនដឹងថា ជា​ឈ្មោះ​អ្វី​នោះទេ ដោយសារ​ម្ចាស់​ស្ថានីយ​សាំង​នោះ​ប្រញាប់​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ ទើប​ពុំមាន​សមត្ថកិច្ច​ណា​ស្គាល់ឈ្មោះ​ជនរងគ្រោះ​ឡើយ​៕​