អគ្គិភ័យ​ត្របាក់​អស់​ផ្ទះ​ពលរដ្ឋ​១​ខ្នង​អស់ទាំង​ស្រុង​នៅ​សង្កាត់​ស្លក្រាម មូលហេតុ​ដោយសារ​ភ្លើង​ធូប​

0

​ខេត្តសៀមរាប​៖ អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​អស់​១​ខ្នង​ទាំងស្រុង ខណៈពេល​ម្ចាស់ផ្ទះ​អុជ​ធូប​បន់ស្រន់​ទុកចោល​ហើយ​ចុះមក​ក្រោម មិនបាន​ប្រុងប្រយ័ត្ន​រួច​ចាក់សោរ​ចេញទៅ​ឆ្ងាយ​បាត់ ទើប​បង្ក​ឲ្យ​មានការ​ឆេះឆាប​ចេញពី​កន្លែង​អ​សនៈ​អស់​ផ្ទះ​ទាំងស្រុង​តែម្តង10653515_1739980742895162_7202880102344127190_n
​ ​ហេតុ​ការបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​និង​០៥​នាទី​ព្រឹក​ថ្ងៃទី​២៣​ខែមេសា ឆ្នាំ​២០១៥​ស្ថិតនៅ​ក្រុមទី​៩​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​
​ ​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​ពី​នាក់​ប្តី​ប្រពន្ធ​មិនបាន​នៅផ្ទះ​ទេ ប្រហែល​ដុត​ធូប​នៅលើផ្ទះ​របស់គាត់​ដើម្បី​បន់ស្រន់ រួច​ចាក់សោរ​ទៅ​បាត់ ក៏​ឃើញ​ផ្សែងហុយ​ទ្រលោម​ចេញពី​លើផ្ទះ​នោះ រួច​ពួកគាត់​នៅ​ជិតខាង​ក៏​ស្រែក​ឲ្យ​ជួយ​ហៅ​ឡានទឹក​មក​ពន្លត់​តែ​មិនបាន​ប៉ុន្មាន​នាទី​ផង​ស្រាប់តែ​ឆេះ​អស់​ទៅហើយ​។​សាក្សី​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ​ពួកគាត់​ក៏បាន​រាយ​ការ​ទៅ​នគរបាល​ប៉ុស្តិ​ស្លក្រាម​ដើម្បី​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​មកជួយ មួយសន្ទុះ​ធំ​ក៏​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកដល់​ចំនួន​១​ឡាន​រួច​ក៏​ជួយ​បាញ់​ពន្លត់ភ្លើង​បាត់ទៅ​។

11159955_1739980769561826_7804637833075491730_n
​លោក​វរសេនីយត្រី អ៊ុន ភិរម្យ នាយរង​ការិយាល័យ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​កោះសន្តិភាព​នៅ​រសៀល​ថ្ងៃទី​២៣​ខែមេសា​នេះ​ថា ក្រោយពី​បានទទួល​ព័ត៌មាន​ថា​មាន​ភ្លើង​ឆេះ​ផ្ទះ​នៅ​សង្កាត់​ស្លក្រាម លោក​ក៏បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​គ្រឿង​របស់​ស្នងការ​នគរបាល​ខេត្ត​ទៅ​ជួយ​ពន្លត់ តែ​ប្រើ​ទឹក​អស់​១​ឡាន​ទើប​អាច​ទប់ស្កាត់បាន​មិន​ឲ្យ​រាលដាល​ទៅផ្ទះ​ផ្សេងទៀត​ទេ​។​លោក​បន្តថា ម្ចាស់ផ្ទះ​មានឈ្មោះ ព្រំ ស៊ឹម ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ​មុខរបរ​នៅផ្ទះ និង​ប្រពន្ធ​ឈ្មោះ វង់ សា​ផុន អាយុ​៦១​ឆ្នាំ​រស់នៅ​ភូមិ កើតហេតុ​ខាងលើ ត្រូវបាន​ភ្លើង​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង ដែល​ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ប្រក់​ហ្វី​ប​ប្រូ (​មូលហេតុ​មកពី​ម្ចាស់ផ្ទះ​បាន​អុច​ធូប​ទុកចោល​នៅក្នុង​កន្លែង​អ​សនៈ​របស់ខ្លួន​រួច​ចាក់សោរ​ចោល​ចេញទៅ​ឆ្ងាយ​បាត់ ទើប​បណ្តាល​ឲ្យ​ឆេះ​ជើងធូប​យ៉ាង​ដូច្នេះ ព្រោះ​មកពី​ម្ចាស់ផ្ទះ​ធ្វេសប្រហែស​ដោយ​ខ្លួនឯង​)​ចំណែក​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ​លោក​ពុំបាន​ដឹង​អំ​ពិ​ចំនួន​នៅឡើយ​ទេ​។