កំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៣នាក់ក្នុងចំណោមបក្សពួក៥នាក់ត្រូវបានសមត្ថកិច្ច នគរបាលស្រុកកំពង់ត្រឡាច ចាប់ខ្លួនបានខណៈជនសង្ស័យទាំងនោះកំពុងជួបជុំគ្នាចែកចាយនិងប្រើប្រាស់ថ្នាំញៀន ។ ករណីបង្ក្រាបគ្រឿងញៀននេះបានធ្វើឡើងនៅវេលាម៉ោង៥និង១០នាទី ល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០ ១៥ នៅចំណុចខាងជើងព្រែក ក្នុងភូមិកំពង់ត្រឡាច ឃុំនិងស្រុកកំពង់ត្រឡាច។
លោក ហ៊ុល វាសនា អធិការនគរបាលស្រុកកំពង់ត្រឡាច បាននិយាយអោយដឹងថាៈ ខណៈដែលសមត្ថកិច្ចនគរបាលរបស់លោកកំពុងចេញល្បាត បានជួបជនសង្ស័យទាំង៥នាក់កំពុងចែកចាយថ្នាំញៀននៅចំណុចខាងលើ ភ្លាមនោះសមត្ថកិច្ចបានឡោមព័ទ្ឋចាប់បាន៣នាក់ ២នាក់ទៀតរត់រួច ។
ជនសង្ស័យជាអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀនទាំង៣នាក់មាន១. ឈ្មោះ ហួយ សារ៉ាត់ អាយុ២៣ឆ្នាំ ២.ឈ្មោះ គង់ បូរិន អាយុ១៩ឆ្នាំ និង៣ឈ្មោះ អឹម ភារៈ អាយុ២១ ឆ្នាំ ទាំង៣នាក់មានទីលំនៅ ភូមិពាម លង្វែក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ពួកគេបានឆ្លងដែនមកចែកចាយនិងប្រើ ប្រា ស់ថ្នាំញៀន ក្នុងស្រុកកំពង់ត្រឡាច រីឯវត្ថុតាងមានឧបករណ៏ប្រាស់ថ្នាំញៀន និងម៉ូតូចំនួន២គ្រឿង ។
លោកអធិការបានបន្តថាៈជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តនៅព្រឹកថ្ងៃទី២៤ ខែមេសានេះ ដើម្បីបំពេញសំណុំរឿងបន្ថែម បញ្ជូនខ្លួនពួកគេទៅតុលាការខេត្តចាត់ការតាមនិតិវិធី ៕



































