ជិៈ​ម៉ូតូ​ទៅបុក​គោយន្ត​ក​គ្មាន​ភ្លើង​បំភ្លឺ​ពីក្រោយ​របួសធ្ងន់​ម្នាក់ ​អ្នកបើក​គោយន្ត​ត្រូវ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការខេត្ត​

0

​ ​
​កំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ពេលដែល​ជិៈ​ម៉ូតូ​ទៅបុក​នឹង​គោយន្ត​ដឹកអុស​មួយគ្រឿង​ពីក្រោយ ពេញទំហឹង​។​ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៣​និង​៦៤ ស្ថិតក្នុង ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ចំណែក​អ្នកបើក​គោយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​q2
​ ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​អោយដឹងថាៈ បុរសរងគ្រោះ​មានឈ្មោះ គ្រេង​មករា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​តា​ជេស ស្រុ​កំពង់ត្រឡាច ។​មុនពេល​កើតហេតុ​បុរស​រង គ្រោះ​បាន​ជិៈ​ម៉ូតូ​ម៉ាកវ៉េវ ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1K.0249 ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង លុះ​មក ដល់​ចំណុចកើតហេតុ​ស្រាប់តែ​ទៅបុក​និង​គោយន្ត​ដឹកអុស​ស្ទែរ គ្មាន​ភ្លើង​បំភ្លឺ និង​គ្នា​ស្លាក​ចំណាំងផ្លាត​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​រង​ការ​ខូច ខាត​មួយ​កំណាត់​មុខ​។​
​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​កំពង់​ត្រ ឡា​ច ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក្រុមគ្រូពេទ្យ​បានសម្រេច បញ្ជូន​បន្តទៅ សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ក្រុងភ្នំពេញ​ជា​បន្តទៀត​ដើម្បី​សង្គ្រោះ​ជីវិត ។​q4
​ ​ប្រភព​ដដែល​បាន​អោយដឹងទៀតថាៈ អ្នកបើកបរ​គោយន្ត ដែល​គ្មាន​ភ្លើង​បំភ្លឺ​មុខក្រោយ គ្មាន​ចំ ណាំង ផ្លាត និង​នាំ​បង្ក​អោយ មាន​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ មានឈ្មោះ​តាក តុល អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​កំពែង ឃុំ​ត្រងិល ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិសាត់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កសាង​សំណុំរឿង ប​ញ្ញ​ជូ​ប​ខ្លួន​និង​គោយន្ត​១​គ្រឿង​ទៅ​តុលាការខេត្ត ចាត់ការ​តាម​និតិ​វិធី​៕ q2q3