ខេត្តបន្ទាយមានជ័យនេះជាសោនាកម្មដ៏គួរឲ្យរន្ធត់មួយបានកើតឡើងរវាងសិស្សស្រីសាលាអូរអំបិលចំនួន២នាក់ត្រូវបានរថយន្តយីឌុបដឹកខ្សាច់បើកកិនស្លាប់យ៉ាងអាណោចអាធម៍នៅនិងកន្លែងកើតហេតុ។គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១.៤០នាទីថ្ងៃថ្ងៃទី២៤ខែមេសាឆ្នាំ២០១៥នៅលើផ្លូវជាតិលេខ៥នៅចំណុចមុខមណ្ឌលសុខភាពអូរអំបិល ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯកសនគីមសួគ៍នាយការិយាល័យចរាចរណ៑ផ្លូវគោកបាននិយាយថាជនរងគ្រោះមានឈ្មោះ១ឈ្មោះពៅចន្ទ្រាភេទស្រីអាយុ១៤ឆ្នាំរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ២ឈ្មោះប៉ែនរក្សា ភេទស្រីអាយុ១៤ឆ្នាំរស់នៅភូមិសូភី សង្កាត់កំពង់ស្វា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យអ្នកទាំង២ជាសិស្សសាលាថ្នាក់ទី១១នៃសាលាអូរអំបិល។លោកសួគ៍បាននិយាយបន្តថាមុនពេលកើតហេតុបើតាមសាក្សីបានឃើញផ្ទាល់និងភ្នែកបាននិយាយថាសិស្សសាលាទាំង៣នាក់នោះបាននាំគ្នាហូបបាយនៅកុមាមេគង្គមុនកើតហេតុហូបបាយរួចហើយបាននាំគ្នាជិះកង់ចេញពីសាលាមេគង្គសំដៅមកថា្នល់ជាតិពីជើងមកត្បូងលុះជិះមកដល់ថា្នល់ជាតិនៅចិញ្ចើមថ្នាល់ក៏ឈប់ដើម្បីធ្វើការឆ្លងថ្នាល់
ស្របពេលនោះក៏មានរថយន្តប្រភេទយីឌុបដឹកខ្សាច់ឡើងពេញព៌ណខៀវពាក់ស្លាកលេខតាកែវ៣A១៩៦១ដឹកខ្សាច់ចេញពីទីរួមខេត្តពីកើតទៅលិចដោយល្បឿនលឿនប្រញាប់យកខ្សាច់ដាក់ឲ្យម៉ូយលុះបើកមកដល់ចំណុចកើតហេតុមិនបានមើលមុខថានៅមុខមានមនុស្សក៏បុកសិស្សសាលាទាំង២នាក់នោះពេញពីមុខខ្ទេចសាច់សល់តែបន្តិបន្ទួចស្លាប់ភ្លាមនៅកន្លែងកើតហេតុ។លោកសួគ៍បានបញ្ជាក់ទៀតថាក្រោយពីកើតហេតុរួចអ្នកបើករថយន្តយីឌុបចុះគេចខ្លួនបាត់។ចំណែកសពជនរងគ្រោះទាំង២ត្រូវបាននគបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯរថយន្តយីឌុបបង្កវិញត្រូវបាននគបានអូសយកទៅរក្សាទុកនៅស្នងការដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕




































