សៀមរាប៖ នៅព្រឹកថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៥ លោកស្រីគួយណាលីនអនុប្រធានសាខាកាកបាតកម្ពូជាខេត្ត បានចុះសាកសួរសុខទុក្ខ និងនាំយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិតិព្រឹត្តបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចែកជូន ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារខ្យល់ព្យុះកន្ដ្រាក់ កាលពីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ស្ថិតក្នុងស្រុកក្រទ្បាញ់និងក្រុងសៀមរាបចំនួន៥២គ្រួសា ។
លោកសូបា្លតុង អភិបាលក្រុងសៀមរាបនិងលោកជឿនជៀនអភិបាលស្រុកក្រទ្បាញ់ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ខ្យល់ព្យុះកន្ដ្រាក់ នាយប់ថ្ងៃទី២២ ខែមេសា កន្លងទៅមានចំនួន៥២គ្រួសារទាំងក្រុងសៀមរាបនិងស្រុកក្រទ្បាញ់។
ក្នុងនោះក្រុងសៀមរាប ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ខ្យល់ព្យុះកន្ដ្រាក់ នារសៀល ថ្ងៃទី២២ ខែមេសាមានចំនួន៣២គ្រួសារ និងត្រូវអគ្គីភ័យឆាបឆេះចំនួន១ខ្នងផងដែរ ដោយទ្បែកស្រុកក្រទ្បាញ់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ខ្យល់ព្យុះកន្ដ្រាក់ នារសៀលថ្ងៃទី២២ ខែមេសាមានចំនួន២០គ្រួសារ។
លោកអភិបាលស្រុកក្រុងទាំងពីរ បានបន្ដ ថា ភ្លាមៗក្រោយពីមានគ្រោះមហន្ដ រាយនេះកើតឡើងអាជ្ញាធរស្រុកក្រុងបានដាក់ បញ្ជាឱ្យកងកម្លាំងនគរបាល កងរាជ អាវុធហត្ថ និងកម្លាំងយោធា សហការ គ្នាជួយរុះរើ និងកសាងជម្រកបណ្ដោះ អាសន្នជូនប្រជាពលរដ្ឋទាំងអស់ ដែល បានរងគ្រោះដោយខ្យល់ព្យុះនិងភ្លៀង នេះ ។
លោកអភិបាលបានថ្លែងទៅកាន់ គណៈអធិបតីទៀតថា ក្នុងន័យនេះ ក្នុង នាមអាជ្ញាធរស្រុកក្រុង និងជាពិសេសបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះ លោកសូម ថ្លែងអំណរអរគុណដោយស្មោះជូនចំពោះ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានចុះជួយប្រជាពលរដ្ឋ និងសូម លើកទឹកចិត្ដឱ្យបន្ដអនុវត្ដសកម្មភាព ដ៏ល្អប្រពៃនេះជាបន្ដទៀតនៅពេល អនាគត ។
លោកស្រីគួយណាលីនអនុប្រធានសាខាកាកបាតក្រហមខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឃឹមប៊ុនសុងអភិបាលខេត្តសៀមរាប នៅ ក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋរងគ្រោះ ក៏បានលើក ឡើងនិងផ្ដាំផ្ញើពីការសាកសួរសុខទុក្ខពីសម្តេចកិតិព្រឹត្តបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាតក្រហមកម្ពុជា មកដល់បងប្អូនប្រជាពលរដ្ឋដែល ជួបគ្រោះមហន្ដរាយ ក៏ដូចជាប្រជាពល ទូទាំងប្រទេស ។ លោកស្រីក៏បានលើកឡើងថា សម្តេចកិតិព្រឹត្តបណ្ឌតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាតក្រហមកម្ពុជា តែងតែបាន គិតគូសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងការរស់ ក៏ដូចជាបន់ស្រន់ប្រជាពលរដ្ឋទាំង អស់ទទួលបាននូវសុខសាន្ដ ប្រកបដោយ ភាពត្រជាក់ត្រជុំ រីកចម្រើន ទាំងការ រស់នៅប្រចាំថ្ងៃ និងមុខរបរអាជីវកម្ម ការធ្វើស្រែចម្ការជាដើមផងដែរ ៕



































