បន្ទាយមានជ័យៈ ក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេល៣ថ្ងៃ ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ សម្រុកត្រឡប់ទៅវិញយ៉ាងគង់ហុក ដូចគ្នានឹងមក គ្រប់ច្រកល្ហក មិនថាច្រករបៀង ឬច្រកអន្តរជាតិប៉ោយប៉ែតឡើយ តែការទប់ស្កាត់ពីសំណាក់សមត្ថកិច្ច និងអាជ្ញា
ធរមានតិចតួច ។
បើតាមប្រភពព័ត៍មានដែលទទួលបាន ចាប់តាំងពីថ្ងៃទី ១៧ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរួច មកដល់ថ្ងៃនេះការវិលត្រឡប់ទៅវិញរបស់ពលករខ្មែរទៅធ្វើការនៅប្រទេសថៃ បីបណ្តាខេត្តនានាតាមរយៈរថយន្តសាំយ៉ុង ឬរថយន្តក្រុង មកកាន់ខេត្តបន្ទាយមានជ័យ ដើម្បីឆ្លងដែនទៅប្រទេសថៃ នៅមិនទាន់អស់នៅឡើយទេ ។ ពោលគឺពលករខ្មែរទាំងអស់ដែលវិលត្រឡប់ទៅប្រទេសថៃវិញបានប្រើគ្រប់មធ្យបាយទាំងស្របច្បាប់តាមរយៈការធ្វើលិខិតឆ្លងដែននៅច្រកអន្តរជាតិប៉ោយប៉ែត ក្នុងមួយថ្ងៃៗរាប់រយនាក់ ដោយខ្លះដេកចាំថៃអនុញ្ញាតអោយចេញ និងខ្លះទៀតទៅដោយខុសច្បាប់តាមរយៈមេខ្យល់ ចេញតាមច្រករបៀងនានានៃបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុងខេត្តបន្ទាយមានជ័យ ។
ជាមួយការចេញដោយខុសច្បាប់នេះ បើតតាមពលករខ្មែរជាច្រើននាក់បានអោយដឹងថា គឺត្រូវចំណាយលុយអោយមេខ្យល់ ចំនួន៨០០បាតនិងអោយសមត្ថកិច្ចខ្មែរ៣កន្លែង មួយកន្លែងពី២០០ទៅដល់៣០០បាតដែលពួកខ្លួនមិនដឹងថា ជាប៉ូលីសឬប៉េអឹម ។
ទន្ទឹមនិងការសម្រុកចេញទៅវិញនេះ គេសង្គេតឃើញថា ការទប់ស្កាត់របស់សមត្ថកិច្ចដោយគ្មានអាជ្ញាធរចូលរួមគឺមានតិចតួចណាស់ និយាយជារួមគេឃើញមានតែសមត្ថកិច្ចនគរបាលការពារព្រំដែនដែលចំណុះអោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ និងអប់រំដល់ពលករខ្មែរទាំងនោះកុំអោយចំណាក់ស្រុកខុសច្បាប់ ៕