ខេត្តស្វាយរៀង:យ៉ាងហោចណាស់ក្រុមកម្មករសំណង់៤នាក់ស្លាប់និងរងរបួសធ្ងន់ស្រាលដោយសារមានភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំងបានបោកបក់ចំរោងចក្រក្នុងក្រុងបាវិត បណ្តាលឲ្យជញ្ជាំងអគាររោងចក្រ «ជីជាវជីឈិញ» ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស{មេហាតធេន} ដែលកំពុងសាងសង់បានបាក់រលំសង្កត់កម្មករសំណង់នៅលើដំបូលអាគារកាលពីវេលាម៉ោង៤៖៤០នាទីរសៀលថ្ងៃទី២៣ខែមេសាឆ្នាំ២០១៥នៅភូមិបាវិតកណ្ដាលសង្កាត់-ក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគបាលក្រុងបាវិតបានអោយដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ យឹម យ៉ុង ភេទប្រុស អាយុ ៣១ឆ្នាំមុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិ ដីក្រហម ឃុំ រកាកោះ ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ
រីឯជនរងគ្រោះ ១.ឈ្មោះ ណេត ដុល្លា ភេទប្រុសអាយុ២១ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិគោគល្វៀងសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀង
២. ឈ្មោះ ម៉ាល់ ស៊ីយា ភេទប្រុសអាយុ ២១ ឆ្នាំមានទីលំនៅភូមិស្រែមាន់ ឃុំស្រង់ស្រូវ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៣. ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសអាយុ ១៩ ឆ្នាំមានទីលំនៅភូមិស្រែមាន់ ឃុំស្រង់ស្រូវ ស្រុកគងពិសីខេត្តកំពង់ស្ពឺ
បើតាមសមត្ថកិច្ចបន្ត ទៀតថា ៖ក្នុងនោះ ក៏មានខូចខាតម៉ូតូមួយគ្រឿងស្ទើរទាំងស្រុងដោយសាតែរអាគារដែលបាក់រលំនោះសង្កត់ធ្លាក់ពីលើ ផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចនគបាលក្រុងបាវិត បានប្រគល់ សពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរីឯកម្មករ៣នាក់ទៀតកំពុងសំរាកព្យបាលនៅគ្លីនិកឯកជនផងដែរ៕
រហូតមកដល់ព្រឹក