ពោធិ៍សាត់;☑️ទាន់តែព្រឹកឡើងថ្ងៃទី២៣មេសាមានរថយន្តដឹកបន្លែគេចសពឡើងធ្លាក់បន្លែពេញលើផ្លូវជាតិលេខ៥ ទើបបង្ករកាភ្ញាក់ផ្អើលនៅកណ្ដាលទីប្រជំជន់ទើបនាំគ្នាដឹង ថាមានមនុស្សស្លាប់ដោយគ្រោះថា្នាក់ចរាចរណ៍ កាលពីរំលងអាទ្រាធមោ៉ង១និង៤៥នាទីថ្ងៃទី២៣ខែមេសាឆ្នាំ២០១៥ លើកំណាត់ផ្លូវលេខ៥ក្នុងភួមិរា៉ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់៕ ដោយសមត្ថកិច្ចប្រកាស់រកក្រុមគ្រួសារសាច់ញ្ញាតិមិនឃើញ ក៍ប្រញ៉ាប់យករថយន្តមកដឹកសពយកដំកល់នៅវត្តបំរ៉ុងបូជា តែត្រូវគេស្គាល់អត្តសញ្ញាណថា ជនរងគ្រោះត្រូវជាកូន របស់លោក គឹម រិន អតីតះអនុប្រធានមន្ទីសុខាភិបាលខេត្តពោធិសាត់៕
បើតាមព័ត៍មានចេញពីកន្លែងកើតហែតុបាននិយាយថា កាលពីមោ៉ង១និង៤៥នាទីរំលងអាទ្រាធមានប្រជាពលរដ្ឋនៅក្បែរនោះបានលឺសម្លេងរថយន្តធុនតូចមួយគ្រឿងបានបុកមនុស្សឆ្លងផ្លូវនៅចំណុចខាងលើនេះបណ្ដាលឲ្យស្លាប់ រូចរថយនកតោ្ះក៍បើករថបាត់ស្រមោល៕ ពេលនោះពលរដ្ឋបានចុះទៅមើលក៍ឃើញបុរសម្នាក់ត្រូវរថយន្តបុកស្លាប់ដោយពុំស្គាល់អត្តសញ្ញាណឡើយ ហើយក៍បានប្រាប់បន្តគ្នាមិនដឹងថាដឹងដល់សមត្ថកិច្ចឫមិនដឹងទេ ពួកគេក៍បានអូសសាកសពនោះគ្របចោលក្បែរចិញ្ចើកផ្លូវ រហូតដល់ព្រឹកឡើង ក៍គ្មាននណាអើពើលើករណីនេះដែរ៕ រហូតដល់មានរថយន្តធុនធំដឹងផ្លែឈើឆ្លងកាត់ផ្លូវនេះ វាក់និងសាកសពនៅលើផ្លូវក៍បួងចង្កូតគេចចេញរហូតធ្លាក់ផ្លែលើ ទើបនាំគ្នាដឹកសពនោះទៅបូជា៕
ប្រភពដដែលបន្តថាបន្ទាប់ពីដឹកសពជនរងគ្រោះទៅដំកល់នៅវត្តមួយកន្លែងបំរ៉ុងនៅបូជា ក៍មានគេស្គាល់សពជនរងគ្រោះថា ឈ្មោះ គឹម សុផារា៉ត់ ភេទ្រប្រុស អាយុ៣៣ឆ្នាំ ត្រូវជាកូនលោក គឹម រិន អតីតះអនុប្រធានមន្ទីពេទ្យខេត្តពោធិ៍សាត់សោះ ក៍បានហៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕ ហើយខាងក្រុមគ្រួសារក៍បាននិយាយថា កូនប្រុសគាត់មានជំងឺរលាកស្រោមខួទើបតែចាកថ្នាំរូច មុនពេលហែតុការណ៍កើតឡើងគេបាននៅដេកផ្ទះរហូត តែមោ៉ងជា១២យប់ពួកគាត់ក៍បាត់កូនមិនដឹងងើបដើរទៅណារកមិនឃើញ ស្រាប់តែព្រឹកឡើងក៍លឺដំណឹងបែបនេះតែម្ដង៕



































