សៀមរាប អំណោយដ៏ថ្លែថ្លារបស់កាកបាទក្រហមកម្ពុជាត្រូវបានលោកស្រីគួយ ណាលីន ឃឹម ប៊ុនសុង អនុគណៈ កម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៦៩គ្រួសារនៅក្រុងសៀមរាប 
និងស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០១នេះ៥ ដែលបានធ្វើឡើងនៅកន្លែងផ្សេងគ្នា ដោយមានអញ្ជើញចូលរួមពីឯកឧត្តម លោកស្រី អស់លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និង អាជ្ញាធរមូលដ្ឋានផងដែរ ។
តាមសេចក្តីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាក្រុងសៀមរាបនិងស្រុកក្រឡាញ់ បានបញ្ជាក់ពីផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី២២ខែមេសា២០១៥កន្លងមក នៅក្នុងភូមិសាស្ត្រក្រុងសៀមរាប មាន៣១គ្រួសារ ធ្វើឲ្យរលំផ្ទះអស់០២ខ្នង ដំបើកដំបូល ២៦ខ្នង ទ្រេត០២ខ្នង និង ឆេះផ្ទះ០១ខ្នង និង នោស្រុកស្រុកក្រឡាញ់ រលំផ្ទះ០៦ខ្នង របើកដំបូល៣២ខ្នងខូចខាតរថយន្ត០២គ្រឿង គោយន្តកែច្នៃ ០១គ្រឿង និង របួសមនុស្ស០២នាក់ផងដែរ
ក្នុងនោះលោកស៊ុំសំអននាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើការបញ្ជាក់ពីប្រភពអំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំងគ្រួសា៦៩រនាពេលនេះគឺជាអំណោយរបស់កាកបាទក្រហមកម្ពុជាដែលទទួលបានពីបងប្អូនសប្បុរសជនជាតិអន្តរជាតិដោយប្រគល់ជូនដល់បងប្អូនរងគ្រោះពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គក្រមុង១ភួយ១សារុង១ ក្រមា១ កន្ទេល១ ចាន៥ ស្លាបព្រា៥ ឆ្នាំង ទឹកត្រី០១យូ ប្រេងឆា ០១ដប និង ថវិកា៥ម៉ឹនរៀលចំពោះអ្នករលំផ្ទះ បន្ថែមនូវ១ឡាំងទឹក១គូរ តង់កៅស៊ូ ១ រីឯអ្នករងរបូស ឃីត ១កញ្ចប់ និង ថវិកា ៥ម៉ឺនរៀលផងដែរ ។

ក្នុងនាមលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលនៃគណៈ អភិបាលខេត្តលោកស្រីគួយណាលីនក៏បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ទ្រាក់ទាំងអស់ព្រមទាំងសម្ដែងនូវការសោកស្តាយជាពន់ពេក ចំពោះបងប្អូនដែលបានរងគ្រោះនូវឧបទ្ទេវហេតុដោយខ្យល់កន្ទ្រាក់ដែលបណ្ដាលឲ្យរលំផ្ទះ។ លោកជំទាវក៏បានបន្តទៀតថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាក៏មិនបានទុកឲ្យបងប្អូនប្រជាពលរដ្ឋរងការលំបាក ក្នុងគ្រោះមហន្តរាយណាមួយដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋឡើយដូចពាក្យស្លោកថា ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមជានិច្ច។ ជាក់ស្ដែងថ្ងៃនេះដោយទទួលបានព័ត៌មានថាមានប្រជាជនរងគ្រោះធម្មជាតិនៅសង្កាត់ស្លក្រាមក្រុងសៀមរាបនិង ស្រុកក្រឡាញ់ កាលពីពេលកន្លងទៅនេះ ហើយនៅថ្ងៃនេះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំនូវអំណោយសង្គ្រោះបន្ទាន់ដើម្បីយកមកចែកជូនបងប្អូនផងដែរ។ លោកជំទាវក៏មានប្រសាសន៍បញ្ជាក់ថាសម្ដេចតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ នៅកណ្ដោចកណ្ដែង និង ស្លាប់ដោយអត់អាហារ គ្មានទីជំរកនោះឡើយ ។ លោកស្រីគួយណាលីនបានបន្តទៀតថាទោះបីជាអំណោយទាំងនេះវាមានលក្ខណៈតិចតួចក្ដី វាមិនអាចសងទៅនឹងការខូចខាតរបស់បងប្អូនដែលរងគ្រោះក៏ពិតមែន តែជាស្មារតីយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជួយសម្រួល និង សម្រាលដល់ការលំបាករបស់បងប្អូនបានមួយរយៈផងដែរ ។ ក្នុងនោះដែរលោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ នូវរាល់សម្ភារៈឧបករណ៍កសិកម្មក្នុងការបង្កបង្កើនផលព្រោះរដូវវស្សានឹងចូលមកដល់នៅពេលខាង ក្នុងការងាយស្រួលធ្វើស្រែវស្សាឲ្យបានទាន់រដូវ។ម្យ៉ាងទៀតត្រូវប្រុងប្រយ័ត្ន ចំពោះកូនតូចៗរបស់ខ្លួនកុំឲ្យមានជម្ងឺសង្កាត់ ពិសេសត្រូវឲ្យកុមារតូចៗសៀកពាក់ខោវអាវវែងៗ ដើម្បីកុំឲ្យមូសខ្លា ខាំ នាំកើតជម្ងឺគ្រុនឈាមដល់កុមារនឹងនាំគ្នាចូលរួមកំចាត់នូវជម្រកមូសខ្លា ក្នុងការបំបាត់ជម្ងឺគ្រុនឈាមកុំឲ្យកើតមកលើកុមារ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅពេលភ្លៀងផ្គរន្ទះយើងមិនត្រូវប្រាស់នូវឧបករណ៍ដែលមានចរន្តទាក់ទងទៅនឹងរន្ទះ ដែលងាយបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិត ។
ឆ្លៀតឱកាសនោះដែរលោកស្រីនិងគណៈប្រតិភូសាខាកាកបាទក្រហមខេត្តក៏បានអញ្ជើញទៅត្រួតពិនិត្យ ការដ្ឋានសាងសង់អាគារអនុសាខាកាកបាទក្រហមស្រុកក្រឡាញ់ព្រមទាំងបានណែនាំដល់អ្នកម៉ៅការសំណង់ ត្រូវធ្វើការពន្លឿនឲ្យបានរួចរាល់បានមុនរដូវវស្សាចូលមកដល់និងត្រូវយកចិត្តទុកដាក់ខ្ពស់លើការធានានូវគុណភាព សំណង់ឲ្យបានប្រើប្រាស់បានយូអង្វែងផងដែរ ៕



































