មន្ទីរ​ពហុ​ព្យាបាល​ជំងឺ​គ្លី​នី​ក​សុខភាព​ព្យាបាល​ស្លាប់​មនុស្ស​សំណង​ប្រាំ​ពាន់​ដុល្លា​បញ្ចប់រឿង​

0

​សៀមរាប​៖​បរស់​ម្នាក់​បាន​ស្លាប់​ភ្លាម់ៗ​នៅក្នុង​ពហុ​ព្យាបាល​ជំងឺ​គ្លី​នី​ក​សុខភាព ខ​ណះ​មាន​អាកា​រះ​ឈឺក្បាល​តឹង​ដើមទ្រូង គ្រូពេទ្យ​ដាក់​សេរ៉ូម​បណ្តាលអោយ​ប្រកាច់​ស្លាប់​សំណង​(​ប្រាំ​ពាន់​ដុល្លា​)​បញ្ចប់រឿង​ហើយ​ព្យាយាម​បំបាត់​វត្ថុតាង​និង​ប្រញាប់ប្រញាល​បញ្ជូន​សាកសព​FB_20141126_07_37_39_Saved_Pictureចេញពី​គ្លីនិក​។​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​៩​នឹង​៣០​នាទី​ព្រឹក​ថ្ងៃ​២៣​ខែមេសា​ឆ្នាំ​២០១៥ នៅក្នុង​មន្ទីរពេទ្យ​ពហុ​ព្យាបាល​ជំងឺ​(​គ្លី​នី​ក​សុខភាព​)​ស្ថិតនៅ​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប ។​
​បុរស់​ម្នាក់​ដែល​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ​បានអោយ​អ្នកយក​ព័​ត៏​មាន​ដឹងថា ជនរងគ្រោះ​ស្លាប់​នោះ​មានឈ្មោះ យន់ សុធា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំមាន​ទីលំនៅ ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​នឹង​ខេត្តសៀមរាប មានមុខ​រប​ជាជាង​ភ្លើង​នឹងមាន​ប្រពន្ធ​ឈ្មោះ ប៉ែន សុខុម អាយុ​៣៥​ឆ្នាំ​មានកូន​ចំនួន​ពី​នាក់​។​​បុរស់​ដដែល​បាន​បន្តថា ដំបូង​ជនរងគ្រោះ​ដែល​ស្លាប់​គាត់​មាន​អាកា​រះ​ឈឺក្បាល​តឹង​ណែន​ដើមទ្រូង ពិបាក់​ក្នុង​ខ្លួន​បានអោយ​រូបគាត់​ជូនទៅ​គ្លី​នី​ក​សុខភាព​ដើម្បីអោយ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល​ប៉ុន្តែ​ពេលទៅដល់​គ្លី​នី​ក​សុខភាព​ស្រាប់តែ​គ្រូពេទ្យ​សួរ​ពី​បី​ម៉ាត់​ក៏​យក​ប្រដាប់​វាស់​តុង​ស្យុ​ង​វាស់​រួចហើយ​បាន​បូម​ថ្នាំ​ជាច្រើន​មុខ​ចាក់​បញ្ចូល​ក្នុង​សេរ៉ូម​រួច​ហើ​ដាក់អោយ​ជនរងគ្រោះ​តែម្តង​ភ្លាម់ៗ​ស្រាប់តែ​ជនរងគ្រោះ​បាន​ប្រកាច់​ស្លាប់​បន្ទាប់ពី​លោកគ្រូ​ពេទ្យ​ដាក់​សេរ៉ូម​មិនបាន​ប្រាំ​នាទី​ផង​។FB_20141126_07_37_29_Saved_Picture​​សាច់ញាតិ​ជនរងគ្រោះ បានអោយដឹង​ទៀតថា​ក្រោយពេល​ជនរងគ្រោះ​ស្លាប់​ខាង​មន្ទីរ​ពហុ​ព្យាបាល គ្លី​នី​ក​សុខភាព​គេ​បាន​បង្ខំ​អោយ​សាច់ញាតិ​ប្រញាប់​យក​សាកសព​ចេញ ដោយ​គ្មាន​កំណត់ហេតុ​ពី​សមត្ថកិច្ច​ជំនាញ​និង​ព្យាយាម​យក​សំបក​ថ្នាំ​និង​សេរ៉ូម​ដែលជា​វត្ថុតាង​ប្រមូល​វេច​ខ្ចប់​លាក់ទុក ដើម្បី​បំបាត់ភស្តុតាង សាច់ញាតិ​ដដែល​បាន​បន្តទៀតថា ក្រោយពេល​គេ​បញ្ជូន​សាកសព​មកដល់​លំនៅដ្ឋាន​ជនរងគ្រោះ ខាង​គ្លី​នី​ក​សុខភាព​គេ​មិន​ទទួលខុសត្រូវ​នោះទេ ប៉ុន្តែ​ក្រុមគ្រួសារ​សាច់ញាតិ​បានរៀបចំ​ឯកសារ​ប្តឹង​ស្រាប់តែ​ខាង​គ្លី​នី​ក​មកសុំ​សំរួល​ហើយ​ក្រោយមកទៀត​ក៏បាន​ត្រូវរ៉ូវ​គ្នារ​ទទួល​សំណង​ចំនួន​(​ព្រាំ​ពាន់​ដុល្លា​)​យកមក​ធ្វើ​បុណ្យសព​បញ្ចប់​ការប្តឹង​។​
​សាច់ញាតិ​បញ្ជាក់ទៀតថា ក្រោយពេល​ទទួល​សំណង​(​ព្រាំ​ពាន់​ដុល្លា​)​ខាង​គ្លី​នី​កបាន​សារភាព​ទទួលកំហុស​ពិត​មែន​ពី​ការធ្វេសប្រហែស​ដែល​មិនដឹងថា​ជនរងគ្រោះ​មាន​ជំងឺ​ស្អី វាយ​ថ្នាំ​ខុស​បណ្តាល​អោយស្លាប់​។​​លោក វូ សុ​ភេ​ន ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​ជំងឺ​(​គ្លី​នី​ក​សុខភាព​)​បានអោយដឹង​តាម​ទូរ​សព្ទ័​យ៉ាងខ្លី​ថា​ខាង​សាច់ញាតិ​ជនរងគ្រោះ​បាន​យល់ព្រម​ផ្តឹ​ត​មេដៃ​ទទួល​សំណង​(​ប្រាំ​ពាន់​ដុល្លា​)​បញ្ចប់រឿង​រួចរាល់​ហើយ​។​IMG_0368
​លោក​វ​រះ​សេនី​យ៏​ឯក ដួង សុខា នាយ​កា​រិ​យា​ល​យ័​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បានអោយដឹង​តាម​ទូរ​សព្ទ័​នា​ព្រឹក​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៥​ថា ក្រោយពី​សមត្ថកិច្ច​ចុះទៅពិនិត្យ​សាកសព​ដែល​ដឹកនាំ​ដោយ​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចាត់ចែង​អោយ​គ្រូពេទ្យ​ប្រមូល​វត្ថុតាង ដូចជា​សំបក​ថ្នាំ សេរ៉ូម និង​វត្ថុតាង​ផ្សេងៗ​ទៀត​យកទៅ​ធ្វើការ​ស្រាវជ្រាវ​រួចរាល​ហើយ ប៉ុន្តែ​នៅ​មិនទាន់​ដឹងថា​នាក់​ជំងឺ​ដែលជា​ជនរងគ្រោះ​ស្លាប់​នោះ​ដោយសារ​មូលហេតុ​អ្វី​ឬ​បណ្តាលមកពី​គ្រូពេទ្យ​វាយ​ថ្នាំ​ខុស​នោះទេ​។​
​ចំណែក លោក​គ្រួស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មិនអាច​សុំ​កា​រប​ភ្លឺ​បានទេ ដោយ​ទូរ​សព្ទ័​នៅក្រៅ​តំបន់​សេ​វ៉ា​។​
​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប ដឹកនាំ​សមត្ថកិច្ច​ចុះ​ពិនិត្យ​សាកសព​បានអោយ អ្នកយក​ព័​ត៏​មាន​ដឹង​តាម​ទូរ​សព្ទ័ នៅ​ថ្ងៃទី ២៦ ខែមេសា​នេះ​ថា បានអោយ​ខាង​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​កសាង​សំណុំរឿង​ហើយ​អង្កេត​និង​ដំណើរការ​ក្តី​គួ​បញ្ជាក់​ផងដែ​របើរ​កថា​មូលហេតុ​មកពី​ការ​ធ្វេស​ប្រ​ហេស​របស់​គ្រូពេទ្យ​ខាង​គ្លី​នី​ក​ត្រូវ​ប្រ​ឈ​មុខ​ផ្លូវច្បាប់​។​WP_20141125_002
លោក​បាន​បន្តទៀតថា​រឿង​សំណង​(​ប្រាំ​ពាន់​ដុល្លា​)​ជា​រឿង​សាច់ញាតិ​ជនរងគ្រោះ​និង​ម្ចាស់​គ្លី​នី​ក ប៉ុន្តែ​ពាក់ពាន់​និង​ព្រហ្មទណ្ឌ​តុលាការ​នៅតែ​បើក​កា​រសើប​អង្កេត​បន្ត នៅពេលនេះ​មិនទាន់​ដឹងថា​ជនរងគ្រោះ​ស្លាប់​ដោ​សារ​មូល​ហេតុអ្វី​នោះទេ​ដោយ​សមត្ថកិច្ច​កំពុង​សើ​ប​អង្កេត​និង​ធ្វើ​កោសល្យ​ប​ច្ច​យ័​លើ​វត្ថុតាង​៕FB_20141126_07_37_05_Saved_Picture​ដោយ ខេង ឧ​ត្ត​ម​