​​បទល្មើស​ដាក់​របាំង​ព្រួល​កាត់​ព្រែក​និង​ហួង​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​រកត្រី​ត្រូវបាន​លោក​សៅ​វណ្ណ​សេរី​វុ​ទ្ធ​អនុញ្ញាតិ​

0

​កំពង់ធំ​. បទល្មើស​ដាក់​របាំង​កាត់​ព្រែ​ដែល​ត្រូវបាន​ហាមឃាត់​ពី​ប្រមុខ​រាជរាជ​រដ្ឋាភិបាល​ក៏ដោយ ក៏ ៏​លោក សៅ វណ្ណ​សេរី​វុ​ទ្ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ​. បាន​អះអាងថា លោក​ជា​អ្នក​អនុញ្ញាតិ និង​បើកភ្លើង​ខៀវ គ្រប់យ៉ាង​ទាំងអស់​ថែមទាំង​បញ្ជាក់ថា បើ​មិន​បើកភ្លើង​ខៀវ បទល្មើស​ទាំងនេះ មិនអាច​ទៅរួច​ទេ​។​

​ដោយ​បានទទួល​ការអនុញ្ញាតិ​ពី​លោក សៅ​វណ្ណ​សេរី​វុ​ទ្ធ ជា​នាយ​សង្កាត់រដ្ឋបាល​ជលផល​កំពង់ស្វាយ ឲ្យ​មានការ​នេសាទ និង​ដាក់​របាំង​ព្រួល​កាត់​ព្រែក ទើប​សកម្មភាព​បទល្មើស​នេសាទ​និង​ដាក់​របាំង​ព្រួល​ដោយ​ខុសច្បាប់​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ស្ថិតនៅ​បឹង​ប្រទះ​ជៀល ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ទង្វើ​របស់លោក សៅ​វណ្ណ​សេរី​វុ​ទ្ធ បាន​អនុវត្ត​ថ្កើង​នឹង បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានដាក់​បទបញ្ជា​ឲ្យ​លុបបំបាត់​ការដាក់​ព្រួល ដាក់​សម្រាស់ កាត់​បឹង កាត់​ព្រែក ដើម្បី​ឲ្យ​ត្រី​ចរាចរណ៍ តែ​លោក សៅ​វណ្ណ​សេរី​វុ​ទ្ធ​អនុវត្ត​ផ្ទុយ​ពីបទ​បញ្ជារ​។​IMG_6093

​ជាក់ស្តែង​សកម្មភាព​ការដាក់​បទល្មើស​នេសាទ បានកើត​ឡើង​ពេញ​ផ្ទៃ​ទឹក​ក្នុង​បឹង​ប្រទះ​ជៀល មាន​ទាំង​សម្រាស់ និង​រុញ​ស៊ី​ប ព្រមទាំង​ការដាក់​របាំង​ព្រួល កាត់​បឹង កាត់​ព្រែក កាត់​អូ ពុំ​ត្រូវបាន​លោក នាយ​សង្កាត់​រូបនេះ ធ្វើការ​បង្ក្រាប និង​ទប់ស្កាត់​នោះទេ​ជាហេតុ​ធ្វើ​ឲ្យ​មានការ​សង្ស័យថា​ប្រហែលជា​លោកនាយ​សង្កាត់រដ្ឋបាល​ជលផល​កំពង់ស្វាយ បានទទួល​លាភ​ស្កា​រះ​ហើយ បានជា​ធ្វើ​ព្រងើយកណ្តើយ​គ្មាន​ការបង្ក្រាប លោក សៅ វណ្ណ​សេរី​វុ​ទ្ធ នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា សូម​ឲ្យ​អ្នក​សារពត៌មាន ជួយ​ចុះ​មួយអាទិត្យ​២​លេខ ដើម្បី​ឲ្យ​ឆាប់​ល្បី ។​IMG_6090

​តាម​ការ​ប្រភព​ពត៍​មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ បាន​ឲ្យ​ដឹងថា ការដាក់​របាំង​ព្រួល​កាត់​ព្រែក​ដែល​បង្ករ​ឲ្យ​រាង​ស្ទះ នោះ​ជា​កម្ម​សិទ្ធ​របស់លោក ពុធ​. មាន​ប្រព​ន្ឋ​ឈ្មោះ រ៉ា ជា​អ្នក​ដាក់​ព្រួល​កាត់​ព្រែក និង​បាន​ហាមឃាត់​មិន​ឲ្យ​ប្រជា​នេសាទ​ដ៏​ទៃ​ដាក់​មោង បង់សំណាញ់ និង​នេសាទ​នៅក្នុង​ព្រែក​ជាដាច់ខាត ការ​អាង​វ៉ាង​នេះ ត្រូវបាន​លោក ពុធ កាន់កាប់​ដូច​ទិញ​បឹង ទិញ​ព្រែក ផ្តាច់មុខ​តែឯង ការចេញមុខ​កាង​បែបនេះ​ត្រូវបាន​លោក សៅ​វណ្ណ​សេរី​វុ​ទ្ធ នាយ​សង្កាត់រដ្ឋបាល ជលផល​កំពង់ស្វាយ អះអាងថា លោក​ជា​អ្នកបើក​ភ្លើង​ខៀវ​ទាំងអស់​។​IMG_6089

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ស្សឹម​ខ្សៀវ​ថា ប្រហែលជា​លោក សៅវណ្ណ សេរី​វុ​ទ្ធ នាយ​សង្កាត់​នេះ​អាងខ្នង​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ឯកឧត្តម  ប្រធាន​រដ្ឋបាល​ជលផល នៅ​ពីក្រោយ ដោយសារតែ​ទទួលបាន​លាភស្ការៈ​ពី​មន្ត្រី​រូបនេះ ទើបបានជា ហ៊ាន​អនុញ្ញាតិ​ឲ្យ ឈ្មួញ​ដាក់​របាំង​ព្រួល​កាត់​ព្រែក និង​សម្រាស់​រាប់រយ​សម្រាស់ ដោយ​ពុំមាន​ការឈឺ​ក្បាល​វិលមុខ​ពី​ការបង្ក្រាប​។​

​ដោយ ប៊ុន​. រដ្ឋា​.