សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បើក​ការសួរដេញដោល​សាជាថ្មី​របស់លោក ប៉ែន នួន ពាក់ព័ន្ធ​និង​សំនុំរឿង​បរិហារកេរ្តិ៍​តាម​សារពត៌មាន​ដែល​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ចាប់​រថយន្ត​ដឹកឈើ​ក្រ​ញ៉ូ​ង​ជំរិត​ទារលុយ​

0
ø;

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ លោក ប៉ែន នួន អ្នកយក​ពត៌មាន​ក្នុងស្រុក​ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ​ត្រូវបាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចេញ​ដី​ការណ៍​បង្គាប់​អោយចូល​ខ្លួន​បំភ្លឺរ​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ ដើម្បី​បើក​ការសួរដេញដោល​សាជាថ្មី​ពាក់ព័ន្ធ​និង​សំនុំរឿង​ផ្សាយ​បរិហារកេរ្តិ៍ រឿង​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ចាប់​រថយន្ត​ដឹកឈើ​ក្រ​ញ៉ូ​ង​ជំរិត​ទារលុយ​១០០០$ នៅសល់​៥០០$ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤​។​
​នៅក្នុង​អត្ថបទ​នោះ​លោក ប៉ែន នួន បា​នស​សេរ​រឿងអាស្រូវ ខាង​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ចាប់​រថយន្ត​ដឹកឈើ​ក្រ​ញ៉ូ​ង​ជំរិត​ទារលុយ​១០០០$​បានតែ​៥០០$​ដោយ​ដោះលែង​ទៅវិញ​ស្ងាត់ៗ ដែល​ស​សេរ​តាម​ការណ៍​បកស្រាយ​រប​ស់​ម្ចាស់​រថយន្ត ហើយ​ក៏បាន​សួរនាំ​តាម​ទូរស័ព្ទ​ទៅ​លោក ញ៉ែម ណាយ​វ៉ាន់ នាយ​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ លោក​មិនបាន​ឆ្លើយបំភ្លឺរ​អ្វី​ទេ តែ​លោក​បាន​និយាយ​គំរាមថា​ប្រសិនបើ​ហ៊ាន​ផ្សាយ​លោក​និង​ប្ដឹងទៅ​តុលាការ​។​1
​រហូតមកដល់​ពេលនេះ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ ម្ចាស់​រថយន្ត​ដឹកឈើ​ក្រ​ញ៉ូ​ង​នៅតែ​បកស្រាយ​ភាសា​ដដែល​ថា ខាង​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ពិតជា​ចាប់​រថយន្ត​របស់គាត់​ជំរិត​ទារលុយ​ពិតប្រាកដ​មែន​។ ម្ចាស់​រថយន្ត​ដឹកឈើ​ក្រ​ញ៉ូ​ង​បានអោយដឹង​តាម​ទូរស័ព្ទ​សារជាថ្មី​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥​នេះ​ថា មន្ត្រីសង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ម្នាក់​ឈ្មោះ សុង បញ្ញា ស្ទាក់​រថយន្ត​ដឹកឈើ​ក្រ​ញ៉ូ​ង​របស់គាត់ ភ្លាមៗ​នោះ​គាត់​ទូរស័ព្ទ​សុំ​ច​ចារ​សម្របសម្រួល​នៅ​និង​កន្លែង​ព្រោះ​លោក​មិនមែនជា​អ្នកបើករថយន្ត​។ នៅពេលដែល​យក​រថយន្ត​ទៅដល់​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ភ្លាមៗ​គឺ​លោក សុង បញ្ញា ជំរិត​ទារលុយ​៥០០$​ជា​ថ្នូរ​ដោះលែង​រថយន្ត​មកវិញ ពេលដែល​រំលង​បាន​មួយ​យប់​ស្រាប់តែ សុង បញ្ញា មន្ត្រីសង្កាត់​រដ្ឋា​បាល​ព្រៃឈើ​រូបនេះ​ជំរិត​ទារ​១០០០$​ជា​ថ្នូរ​ដោះលែង​ទាំង​រថយន្ត​និង​ឈើ ក្រោយមក​ម្ចាស់​រថយន្ត​ក៏​អង្វរក សម្រួល​គ្នា​នៅត្រឹម​៥០០$ ដោះលែង​តែ​រថយន្ត​។​
​ម្ចាស់​រថយន្ត​បាន​បន្តថា ក្រោយពី​លោក​បាន​លួស​រថយន្ត​ចេញមក​ត្រូវបាន​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​យក​រថយន្ត​នោះ​ទៅ​លក់ឡៃ​លុង​បាត់អស់​ទៅ​ព្រោះថា​ជា​រថយន្ត​ដែល​សាលាដំបូង​អោយ​ខ្ចី​យកទៅ​ប្រើប្រាស់​។​
​លោក ប៉ែន នួន បានអោយដឹងថា​ការប្ដឹង​ចោទប្រកាន់​មកលើ​រូបលោក​គឺ​អស់លោកអ្នក​ដែលមាន​អំណាច​នៅក្នុង​ដៃ​ចង់​ផ្ដួលរុំលំ​អ​ជីព​របស់គាត់​តែ​ប៉ុ​ន្នោះ ពី​ការផ្សព្វផ្សាយ​ពត៌មាន​រឿងអាស្រូវ​រប​ស់​មន្ត្រីរាជការ​ដែល​បាន​ឃុបឃិត​គ្នា​និង​ប្រព្រឹត្ត​អំពើពុករលួយ​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដោយ​ធ្វើអោយប៉ះពាល់​ដល់​កិត្តិយស​និង​លាភ​សកា្ក​រៈ​ដែល​បានមកពី​អំពើពុករលួយ ដោយ​ធ្វើជា​ឆ្អឹង​ទទឹង​ក៏​របស់​អស់លោក​ទាំងអស់នោះ​។​
​ក្រុមការងារ​យើង​បានធ្វើការ​ទំនាក់ទំនង​ទូរស័ព្ទ ទៅ​លោក កូយ កាន​យ៉ា ព្រះ​រាជ្យ​អ​ជ្ញា​រ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ពាក់ព័ន្ធ​និង​រឿង​អោយ​រថយន្ត​គេ​ខ្ចី រួច​គេ​យកទៅ​ដឹកឈើ​ក្រ​ញ៉ូ​ង​ត្រូវបាន​សង្កាត់​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ចាប់ ជំរិត​ទារលុយ លោក​មិនបាន​រៀបរាប់​ច្រើន​នោះទេ ដោយសារតែ​មិន​បកស្រាយ​តាម​សារពត៌មាន​ឡើងវិញ ទើប​លោក​ធ្វើ​ការបើក​ការស៊ើបអង្កេត​សួរដេញដោល​សារជាថ្មី​ឡើងវិញ​៕ ប៉ែន នួន​

ø;
ø;