ភ្លៀងធ្លាក់ខ្លាំងបង្ករជារន្ទះបាញ់ស្លាប់មនុស្សម្នាក់នៅស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ=បុរសម្នាក់បានត្រូវរន្ទះបាញ់បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងខណះពេលកំពុងអង្គុយជ្រកភ្លៀងក្រោមផ្ទះកាលពីម៉ោង៣រសៀលថ្ងៃទី២៦មេសាស្ថិតនៅភូមិវាលធំឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ។សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះវ៉ាហុងអាយុ២៧ឆ្នាំមានមុខរបរកសិករស្នាក់នៅកន្លែងកើតហេតុខាងលើនេះ។សមត្ថកិច្ចបានឲ្យដឹងថាឆ្លងតាមការពិនិត្យស្លាកស្នាមបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែនមិនពាក់ព័ន្ធនិងករណីផ្សេងនោះទេ។IMG_0683ជាមួយគ្នានេះផងដែរក្នុងនាមកិច្ចការមនុស្សធម៌លោកឧត្តមសេនីយ៌ត្រីហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុក៌បានធ្វើការឧបត្ថម្ភដល់ក្រុមគ្រួសារសពជាថវិការចំនួន២០ម៉ឺនរៀលនិងលោកវរសេនីយ៌ត្រីញែមចំរើនមេបញ្ជាការអាវុធហត្ថស្រុកព្រៃនប់ក៌បានឧបត្ថម្ភប្រាក់ចំនួន១០ម៉ឺនរៀលនិងអង្ករ២បាវតូចស្មើរនិង៥០គីឡូគ្រាម៕IMG_0682