ប៉ូលិសថៃបញ្ជូនពលរដ្ឋខ្មែរដែលជាប់ទោសនៅក្នុងស្រុកគេជាបន្តបន្ទាប់មានចំនួន៥៥នាក់

0

កំពង់ធំៈ តាមច្រកអន្តរជាតិជាំសាងាំមកឲ្យសមត្ថកិច្ចប៉ូលិសកម្ពុជាវិញ(ឧត្តរមានជ័យ)កាលពីថ្ងៃទី២៥.២៦ ខែមេសា ឆ្នាំ២០១៥ សមត្ថកិច្ចប៉ូលិសថៃ បានបញ្ជូនពលរដ្ឋខ្មែរជាបន្តបន្ទាប់ ចំនួន៥៥នាក់ដែលលបលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្រញូងនិងទៅរកធ្វើការងារផ្សេងៗអត់មានច្បាប់ ហើយត្រូវសមត្ថកិច្ចប៉ូលិសថៃនិងទាហានឈុតថៃ ចាប់បញ្ជូនទៅដាក់គុកនៅប្រទេសថៃ ជាច្រើនខែ ជាច្រើនឆ្នាំ នោះត្រូវបានដោះលេងមកវិញតាមច្រកអន្តរជាតិជាំសាងាំ ឲ្យសមត្ថកិច្ចប៉ូលិសកម្ពុជាយើងវិញ។លោកក្រូចសម្បតិ្ត ប្រធានទីស្នាក់ការអន្តរជាតិជាំ បានឲ្យដឹងថា ដោយមានកិច្ចសហការគ្នាល្អរវាងខេត្តដែលនៅជាប់តាមបន្ទាត់ព្រំដែន ដូចជាខេត្តឧត្តរមានជ័យ ដែលនៅជាប់ខេត្តរបស់ថៃ ដូចជាខេត្តសុីសាកេត ខេត្តភូរីរុាំ ខេត្តសូរីន ប្រទេសថៃ ហើយនៅពេលបច្ចុប្បន្ន សមត្ថកិច្ចប៉ូលិសថៃនិងអាជ្ញាធរថៃមានការIMG_5664យល់យកគ្នាទៅវិញទៅមក រវាងប្រទេសជិតខាងភូមិផងរបងជាមួយគ្នាទើបសមត្ថកិច្ចប៉ូលិសថៃនិងអាជ្ញាធរថៃ បានដោះលេងអ្នកទោសកម្ពុជា ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ មានចំនួន៧០នាក់ហើយនៅក្នុងខែមេសា ឆ្នាំ២០១៥យើងនេះ តាមច្រកអន្តរជាតិជាំសាងាំដើម្បីប្រគល់ឲ្យទៅសមត្ថកិច្ចប៉ូលិសកម្ពុជាយើងវិញ។ក្នុងឱកាសនោះដែលលោកក្រូច សម្បត្តិ ប្រធានទីស្នាក់ការច្រកអន្តរជាតិជាំសាងាំនិងសមត្ថកិច្ចប៉ូលិសអន្តោប្រវេសន៍ច្រកIMG_5662ជាំសាងាំបានធ្វើការអប់រំដល់ពលរដ្ឋខ្មែរទាំង៥៥នាក់ដែលលបលួចឆ្លងដែនខុសទៅនិងច្បាប់ ទាំងទៅកាប់ឈើក្រញូងនិងទៅរកធ្វើការងារផ្សេងៗសូមឲ្យធ្វើច្បាប់ឲ្យបានត្រឹមត្រូវកំប្រថុយប្រថាននិងគ្រោះថ្នាក់ នេះ សំណាងល្អហើយដែលក្រុមទាហានថៃមិនបាញ់បណ្តាលឲ្យស្លាប់និងរបួសនោះ។លោកក្រូច សម្បត្តិ បានឲ្យដឹងទៀតថា ក្រោយពីធ្វើការអប់រំរួចក៏បានឲ្យពួកគាត់ទាំងអស់គ្នាវិលទៅជួបជុំគ្រួសារវិញរៀងៗខ្លួន សូមបញ្ជាក់ថា ពលរដ្ឋខ្មែរជាប់ទោសនៅប្រទេសថៃនោះ គឺគ្រប់ខេត្តនៅកម្ពុជាយើងនោះ៕IMG_5666IMG_5663