សមត្ថកិច្ច​ចំរុះ ចុះ​រឹបអូស​ដកហូត​ជីធម្មជាតិ​សញ្ញា​ដើម​ថ្នាំជក់​និង​ជី​កន្ទុយបារី​របស់​ក្រុមហ៊ុន​ប៉ែន​លឹម

0

​សមត្ថកិច្ច​ចំរុះ ចុះ​រឹបអូស​ដកហូត​ជីធម្មជាតិ​សញ្ញា​ដើម​ថ្នាំជក់​និង​ជី​កន្ទុយបារី​របស់​ក្រុមហ៊ុន​ប៉ែន​លឹម ត្រេ​ឌី​ង​គ្រុប​ចំនួន​២​កន្លែង ជាច្រើន​តោន​យកទៅ​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​(​ឧ​ត្ត​រ​មានជ័យ​)​កាលពី​វេលា​ម៉ោង​១៤​និង​១៥​នាទី​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥ ការដែល​សមត្ថកិច្ច​IMG_5672ចំរុះ ចុះ​ចាប់​និង​បង្ក្រាប​ដកហូត​នោះ ដឹកនាំ​ដោយ​ឯកឧត្តម គឹម សុន អគ្គាធិការដ្ឋាន​ក្រសួងកសិកម្ម និង​លោក​សោ សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ដែល​ជី​ទាំងនោះ មានការ​ប៉ះពាល់​ដល់​ដំណាំ ចំនួន​២​កន្លែង ដែល​ស្ថិតនៅ​ក្នុងភូមិ​អូរ​តា​មែ​ង ឃុំ​និង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដកហូត​ជី សរុប​១៩​តោន រួមមាន ទីតាំង​ទី​១​ម្ចាស់​ឈ្មោះ​លឿន អ៊ី​ម ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ ដកហូត​ជី​ចំនួន​១៣​តោន ទីតាំង​ទី​២​ម្ចាស់​ឈ្មោះ​តាំង ម៉េង​ហ៊ុយ ភេទ​ប្រុស​អាយុ​៧៤​ឆ្នាំ​ដកហូត​ជី​៦​តោន​។​ហើយ​នៅពេល​បច្ចុប្បន្ននេះ ជី​ទាំង​នោះបាន​ដឹកជញ្ជូន​យកទៅ​រក្សាទុក នៅ​ឃ្លាំង​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ រងចាំ​ការត្រួតពិនិត្យ​ពី មន្ទីរ​កសិកម្ម​ខេត្ត ថា ជី​នោះ វា​ប៉ះពាល់​ដំណាំ​អ្វីខ្លះ​៕

IMG_5671IMG_5673