ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៥ ក្រុមហ៊ុនខេ វ៉ធើរ បាយអូ រ៉េត ខូអិលធីឌី បានយកម្សៅសំអាតទឹក S M F។ហើយបានជ្រើសរើសយកឃុំចំណោម ដែលពលរដ្ឋតែងតែយកទឹកស្ទឹងទឹកស្អុយទៅប្រើប្រាស់ ដើម្បីធ្វើជាគំរូសម្រាប់ដកពិសោធន៍ទឹកស្អុយ ទឹក
កខ្វក់ឲ្យក្លាយទៅជាទឹកស្អាតងាយស្រួលដល់ពលរដ្ឋ ដែលរស់នៅតាមដងផ្លូវស្ទឹងឲ្យចេះប្រើប្រាស់ហើយយកទៅទទួលទានដោយមិនប៉ះពាល់ដល់សុខភាពទៀតផង ។
ប្រជាពលរដ្ឋ៦ឃុំ ក្នុងស្រុកមង្គលបុរី ក្នុងនោះរួមមានឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ឃុំបត់ត្រង់ ឃុំឬស្សីក្រោក និងឃុំគុយមែង ស្រុកមង្គលបុរី ដែលនាំគ្នាប្រើប្រាស់ ទឹកស្អុយក្នុងស្ទឹងសព្វថ្ងៃនេះ ហើយក៏មានពលរដ្ឋខ្លះបានប្រឈមនឹងជំងឺរាករុះ ជំងឺផ្សេងៗទៀត ប៉ុន្តែពុំទាន់ឃើញមានថ្នាក់លើណាម្នាក់ចុះទៅ សួរសុខទុក្ខដល់ប្រជាពលរដ្ឋរងគ្រោះនោះនៅឡើយទេ គឺមានតែវិធានការខ្យល់តែប៉ុណ្ណោះ។ថ្មីៗនេះមានក្រុមហ៊ុនផលិតម្សៅសំអាតទឹក S M F(អេស អិម អេហ្វ ) ដែលមានទីតាំងក្នុងក្រុងភ្នំពេញ បានចុះមកដល់ចំណុចកើតហេតុក្នុងគោលបំណងយកថ្នាំម្សៅសំអាតទឹកនោះមកធ្វើការដកពិសោធន៍ទឹកអាក្រក់មកជាទឹកល្អ ជូនពលរដ្ឋ និងអាជ្ញាធរបានយល់ពីរបៀបប្រើហើយឲ្យទទួលទានបានភ្លាមៗតែម្តង ដោយមិនប៉ះពាល់សុខភាពឡើយ ។តំណាងក្រុមហ៊ុន ខេ វ៉ធើរ បាយអូ រ៉េត ខូអិលធីឌី ខាងលើបានអះអាងថា ម្សៅសំអាតទឹករបស់ក្រុមហ៊ុនលោកនេះ គឺផ្សំដោយដើមឈើរុក្ខជាតិនិងរ៉ែ ចេញពីធម្មជាតិពិតប្រាកដ ដោយមានការឯកភាព ពីក្រសួងសុខាភិបាល ពីក្រសួងបរិស្ថានត្រឹមត្រូវ ទើបយកមកផលិតប្រើប្រាស់តែម្តងហើយក្នុងមួយកញ្ចប់អាចយកទៅដាក់ក្នុងទឹកពាងចំណុះ ៥០០លីត្រ ទៅ៧០០លីត្រ ហើយធ្វើឲ្យទឹកខ្មៅ ទឹកខៀវទៅជា ស តែម្តង ប្រើបានភ្លាមៗ តែម្តង។លោកភឿក ឆូត មេឃុំចំណោម បានថ្លែងអំណរអគុណចំពោះក្រុមហ៊ុនខាងលើនេះជាអណែកលោកបន្តថា ពិតជាមានពលរដ្ឋមួយចំនួនក្នុងឃុំរបស់លោកបាននិងកំពុងប្រឈមនិងជំងឺរាករុះមែនតែក្នុងកម្រិតមួយមធ្យមតែប៉ុណ្ណោះស្ទឹងមង្គលបូរីនេះនៅពេលផ្ទៃមេឃត្រជាក់ទឹកក្នុងស្ទឹងមានពណ៌ល្អក់ដូចទឹកដោះគោនិងឡើងខៀវពេញផ្ទៃទឹកពេលមេឃក្តៅខ្លាំងពេញស្ទឹងចំណោមតែម្តងលោកមេឃុំនៅតែបន្តផ្សព្វផ្សាយបន្តដល់ពលរដ្ឋឲ្យរក្សាសុខភាពដោយខ្លួនឯងបន្តទៀត ជាពិសេសគឺត្រូវចម្អិនឲ្យទឹកឲ្យពុះទើបទទួលទានហើយសុខភាពក៏ល្អដែរ។
តែមកដល់ពេលនេះ ពលរដ្ឋចំនួន៦ឃុំ ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នៅតែបន្តយកទឹកស្អុយ នៅក្នុងស្ទឹងមកប្រើប្រាស់ដដែលដោយសារតែចៅហ្វាយខេត្ត គ្មានជំរើសបើកទ្វារទឹកបង្ហូរទឹកស្អុយចេញពីក្នុងស្ទឹងឡើយ ព្រោះខ្លាចមានរដូវរាំងស្ងួត ក្នុងស្ទឹងខាងលើនោះទើបបណ្តោយឲ្យពលរដ្ឋរាប់មឺុននាក់នៅតែប្រើប្រាស់ទឹកស្អុយនេះបន្តរហូតមកដល់ពេលនេះ។លោកអភិបាលបាលខេត្តមិនសុខចិត្តឲ្យស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅលើខូចទេគាត់សុខចិត្តឲ្យប្រជាពលរដ្ឋផឹកទឹកស្អុយក្នុងស្ទឹងមង្គលបូរីនៅក្រោមនេះវិញព្រោះសំអាងថាស្រូវវាមានសារះសំខាន់ជាងមនុស្សទើបលោកមិនហ៊ាន បើកទឹកនៅលើយ៉ាងដូច្នេះ៕គង្គា




































