ភ្នំពេញ៖ រនាំងដែកពុះចែកទ្រូងផ្លូវ ចំនួន១០ផ្ទាំង បានរងការខូចខាតរៀបស្មើដល់ដី ខណៈបុរសម្នាក់បើករថយន្តតាកូម៉ាកទាំងងងុយដេក ហើយបុករៈពេញទំហឹង កាលពីវេលាម៉ោង២៣និង២០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ នៅចំណុចស្ថានីយ៍ប្រេងឥន្ទៈកាល់តិច
តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយរថយន្តបង្ក បានព្យាយាមបើករត់ រហូតដល់ចំណុចមុខអាកាស់យាន្តដ្ឋាន អន្តរជាតិពោធិ៍ចិនតុង ច្រកចូលផ្ទះសំណាក់រនៈសម្បត្តិ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រថយន្តបង្កបានបែកកង់ខាងឆ្វេង ទៅមុខលែងរួច ត្រូវសមត្ថកិច្ចឃាត់ជាប់ ។
ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកតាកូម៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2G- 5090 បើកបរដោយឈ្មោះ គុណ វិច្ចិកា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបជាងធ្វើផ្លូវ បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ទាំងស្ថានភាពងងុយដេកផងនោះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតទៅបុករៈរនាំងដែកពុះចែកទ្រួងផ្លូវ បាក់អស់ចំនួន១០ផ្ទាំង រៀយប៉ាយពេញផ្លូវ ។ ហើយរថយន្តបង្កបានព្យាយាមបើករត់ រហូតដល់ចំណុចមុខអាយាន្តដ្ឋាន អន្តរជាតិពោធិ៍ចិនតុង ច្រកចូលផ្ទះសំណាង់រនៈសម្បត្តិ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រថយន្តបានបែកកង់ខាងឆ្វេង ទៅមុខលែងរួច ត្រូវបានសមត្ថកិច្ច ឃាត់ទាំងរថយន្ត និងម្ចាស់បានភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ រថយន្តបង្កបានត្រូវបានសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញស្ទូចទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីរងចាំធ្វើការដោះស្រាយ នៅពេលក្រោយ ៕




































