បុរស​ម្នាក់​ស្រវឹងស្រា​ជោគ​ខ្លួន បើករថយន្ត​ប​ញ្ជ្រា​ស់​ផ្លូវ ជ្រុល​បុក​ម៉ូតូ​ហ្វី​ណូ​មួយគ្រឿង ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​៣​នាក់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៣ ក្នុង​ខណ្ឌចំការមន​

0

​ភ្នំពេញ​៖ នារី​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ខណៈដែល​ពូកគេ​ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ​មួយគ្រឿង ហើយ​ត្រូវ រថយន្ត​ម៉ាក trontier បើកប​ញ្ជ្រា​ស់​ផ្លូវ​ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគ បាន​ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស ចំណែក​រថយន្ត​និង​ម៉ូតូ រង​ការខូចខាត​ទាំង2សងខាង ។​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំនុច​មុខ​ភោជនីយ៍ដ្ឋាន ហ្ស​ង់​អេ​លី​ហ្សេ តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​នារី​៣​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហ្វី​ណូ ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1AP-1593 ធ្វើដំណើរ​តាម​បណ្ត​យ​ផ្លូវ​លេខ​៦៣ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​បុរស​ម្នាក់ បើករថយន្ត​ម៉ាក​trontier ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2Z-8762 ធ្វើដំណើរ​ប​ញ្ជ្រា​ស់ទិស​គ្នា ទាំង​ស្ថានភាព​ស្រវឹងស្រា​ជោគ បាន​ជ្រុល​បុក​ចំ​ពីមុខ​ពេញទំហឹង 1បណ្តាល​ឲ្យ​នាក់​បើក​ម៉ូតូ រងរបួស​ធ្ងន់​និង​ស្រាល ចំណែក​ម៉ូតូ​និង​រថយន្ត​រង​ការខូចខាត​ទាំងសងខាង ។​​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំនុចកើតហេតុ និង​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​នាពេល​ក្រោយ ៕3