ខេត្តពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃពីករណីរបួសធ្ងន់៣នាក់ស្លាប់ម្នាក់ពេលដឹកដល់មន្ទីពេទ្យបង្អែកបឹងខ្នា ក្នុងខេត្តពោធិ៍សាត់ រវាងម៉ូតូបុកនិងរថយន្តក្រុងរបួសធ្ងន់ម្នាក់ស្លាប់ម្នាក់នៅលើផ្លូវជាតិលេខ៥កាលពីម៉ោង៥និង១៥ព្រឹក នឹង វេលាមោ៉ង៩និង៤៥នាទីព្រឹក មួយ
ករណីទៀតរវៀងម៉ូតូបុកជាមួយម៉ូតូរបួសធ្ងន់២នាក់នៅលើផ្លូវលេខ១៥៥ ៕ ហែតុការណ៍ឧប្បហែតុខាងលើនេះលោក រ័ត្ន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដែលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថាគឺកើតឡើងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ ។លោក រ័ត្ន បានបន្តទៀតថាកាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺនៅលើផ្លូវជាតិលេខ៥ថ្ងៃទី២៧មេសាឆ្នាំ២០១៥នៅក្នុងភួមិស្វាយដូនកែវក្រៅ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានបុរសពីនាក់ដោយអ្នកបើកបរឈ្មោះ ហេង វុីន អាយុ៣៦ឆ្នាំ នឹងអ្នកអង្គុយក្រោយឈ្មោះ ហេង ញាញ់ អាយុ២៤ឆ្នាំត្រូជាប្អូននៅឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានជិះម៉ូតូC125ពណ៍ខ្មៅពាក់ស្លាក់លេខបាត់ដំបង 1E 80-46 ក្នុងទិសដៅពីលិចទៅកើតដោល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហែតុ ក៍បានបុកនឹងរថយន្តក្រុងរបស់ក្រុមហ៊ុនអង្គរអ៊ីចស្រេ្ពសពណ៍ចម្រុះពាក់ស្លាក់លេខភ្នំពេញ3A 88-27 ដែលកំពុងខូចចតស្ងៀមលើចិញ្ចើមផ្លូវជាតិស្របទិសគ្នានោះ ៕ បណ្ដាលឲ្យនាក់ទាំងពីរបួសធ្ងន់ធ្ងរពីនាក់ តែត្រូវសង្គ្រោះជាបឋមដោយត្រូវបញ្ជូនមកកាន់មន្ទីពេទ្យបង្អែកបឹងខ្នាសិន ដោយឈ្មោះ ហេង វិុន បានដាច់ខ្យល់ស្លាប់តែម្ដងឯម៉ូតូខូចខាត់ស្ទើរទាំងស្រុងហើតតៃកុងរថយន្តក្រុងនោះរត់គេចខ្លួនបាត់ ។លោក រ័ត្ន ក៍បានបន្តឲ្យដឹង
ទៀតថាចន្លោះពេលបានតែ៦ម៉ោងក្នុងថ្ងៃទី២៧មេសាឆ្នាំ២០១៥ វេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃដដែលក៍មានគ្រោះថ្នាក់មួយករណីទៀតនៅលើកំណាត់ផ្លូវក្រាលកៅស៊ូមួយខ្សែលេខ១៥៥ត្រង់ក្នុងភួមិទួលគ្រោះ សង្កាត់រលាប ក្រុងពោធិ៍សាត់។ ក៍មានក្មេងស្រីជំទង់ម្នាក់ឈ្មោះ ធី ស្រីនាធ អាយុ១៣ឆ្នាំនៅភួមិកើតហែតុបានជិះម៉ូតូC125ពណ៍ខ្មៅពាក់ស្លាក់លេខ បាត់ដំបង 1K 51-74 មិនមានពាក់មួកសុវត្ថភាពក៍បានទៅបុកនិងម៉ូតូបុរសម្នាក់កំពុងជិះម៉ូតូសណ្ដោងរឺម៉កឈ្មោះ ជុំ វាសនា អាយុ២៩ឆ្នាំនៅភួមិជាមួយគ្នា ក៍បានជិះម៉ូតូបញ្ច្រាស់ទិសគ្នាវេចង្កូតមកបុក បណ្ដាលឲ្យក្មេងស្រីនោះរបួសធ្ងន់បែកក្បាល ហើយបុរសនោះបានបាក់ជើងទាំង
សងខាងរបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្រេ្គាះភ្លាមៗ ។ លោក រ័ត្ន ក៍បានបញ្ជាក់ផងដែរថាឧប្បហែតទាំងពីករណីនេះវត្ថុតាងបានយកទៅរក្សាទុកហើយក្រោយពីវាស់វែងរូចដើមុបីដោះស្រាយជាក្រោយ៕




































