អាជ្ញាធរខេត្ត​ស្ទឹងត្រែង​រៀបចំ​យន្តការ​បង្ក្រាប​បទល្មើស​កាប់​ព្រៃ​រាន​យក​ដី​

0

​ ​ស្ទឹងត្រែង​៖​អភិបាលខេត្ត​ស្ទឹងត្រែង​បានដាក់​បទបញ្ជា​ម៉ឺង​មាត់​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​នៅតាម​បណ្តា​ស្រុក​បង្ក្រាប​សកម្មភាព​កាប់​ព្រៃ​រាន​យក​ដី​ធ្វើជា​កម្ម​សិទ្ធ​របស់​ក្រុម​ឈ្មួញ​តែម​ន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាននាំគ្នា​សម្ងំ​ដេកលក់​មិន​បំពេញ​តួនាទី​របស់ខ្លួន​ទុក​5.04.27_13.17សារាចរ​ណែនាំ​និង​អនុ​ក្រិត​របស់​រាជរដ្ឋាភិបាល​ចោល​មិន​យកមកអនុវត្ត​។​
​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពាក់ព័ន្ធ​ស្តីពី​បញ្ហាដីធ្លី​ថ្មីៗ​នេះ​លោក​កុល​សំអុល​អភិបាលខេត្ត​មាន​ប្រសា​ស​ន៏​ថា​៖​បទល្មើស​កាប់​ព្រៃ​រាន​យើ​ដី​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្រុក​ទាំងអស់ រួមគ្នា​អនុវត្ត​នូវ​សារ​ចរ​លេខ​១១៨​លេខ​០២ និង​លេខ​០១​របស់​រាជរដ្ឋាភិបាល ដែល​បានចេញ​ឲ្យ​អនុវត្ត​កន្លងមក ឲ្យ​មាន​ប្រសិទ្ធិភាព​ដើម្បី​ចាប់​ជនល្មើស យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ហើយ​បទល្មើស​ព្រៃឈើ​នេះ បើ​កើត​មាននៅ​ស្រុក​ណា​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​នោះ​ហ្នឹង​ទទួលខុស​ត្រួវ​។​
​លោក​អភិបាលខេត្ត​បញ្ជាក់ថា​បទល្មើស​ជាច្រើន​បានកា​ប់ទ​ន្ទា​រាន​យក​ដី ធ្វើជា​កម្ម​សិទ្ធ​រហូតដល់​រាប់រយ​រាប់ពាន់​ហិច​តា មន្ត្រី​យុទ្ធ​ធម៌​គឺ​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​រដ្ឋបាល​ព្រៃឈើ​របស់​យើង​ហាក់ដូចជា សំ​រាន​លក់​យ៉ាង​ត្រជាក់​ស្រួល ទោះបី​ខែ​ក្តៅ​ឡើង​៤០​អង្សា ក៍ដោយ​ក៍​នៅតែ​ដណ្តប់ភួយ​ដែរ អត់​ក្តៅ​អី​បន្តិច​ទេ នៅតែរ​ងារ​រហូត ព្រ​ភព​ព័ត៌មាន​ខ្ញុំ​បាន​ប្រាប់​ទៅ​គាត់​ច្រើនលើក​ហើយ រដ្ឋបាល​ព្រៃឈើ​គាត់​ឲ្យ​កូនចៅ​គាត់​ចុះទៅ​ហើយ ថា​អត់​មាន​ទេ ខាង​ព្រះរាជអាជ្ញា​លោក​ជូន​ព័ត៌មាន​ទៅ រដ្ឋបាល​ព្រៃឈើ​ទៅ​មើល​ក៏​ថា​អត់​មាន​ដែល អញ្ចឹង​ខ្ញុំ​សុំ​ឲ្យ​ពិនិត្យឡើងវិញ រដ្ឋបាល​ព្រៃឈើ​នៅតាម​ស្រុក​គាត់​ធ្វើ​អី​ខ្លះ ដូចជា រី​រស្មី រដ្ឋបាល​ព្រៃឈើ​នៅ​ថា​ឡា គាត់​ទទួលស្គាល់ថាៈ ដីព្រៃ​មាន​គេ​កាប់​ទន្ទ្រាន​យកមែន ប៉ុន្តែ​គាត់​មិនអាច​ទប់ស្កាត់​បានទេ ព្រោះ​គាត់​មានកំ​លាំង​តិច​ហើយ រវល់​ទៀត រវល់​ធ្វើ​អី ហើយ​គេ​ឲ្យ​ធ្វើ​ព្រៃឈើ មើល​តែ​ឈើ​ហ្នឹង​រវល់​ធ្វើ​អី ឥឡូវ​បើ​ថា​ធ្វើ​មិន​ឈ្នះ កំលាំង​តិច​រាយ​ការ​មក​កំលាំង​រដ្ឋបាលខេត្ត​មក អញ្ចឹង​ប្រជាពលរដ្ឋ​ឥឡូវ​ហ្នឹង គាត់​រាយ​ការ​មក ឲ្យ​យើង​ថា​កុំ​ពុង​កាប់បំផ្លាញ ដោយ​ក្រុម​ឈ្នួ​ញ ហើយ​គាត់​ថា​ចំណែក​អាជ្ញាធរ​ស្រុក ឃុំ សមត្ថកិច្ច​ទាំងអស់ ហាក់ដូចជា​ធ្វើ​មិនដឹងមិនលឺ ព័ត៌មាន​នេះ​ខ្ញុំ​បានផ្តល់​ទៅ​លោក​ឈាង តុលា ម្តង​ហើយ ប៉ុន្តែ​តែ​អត់​ឃើញ​របាយការណ៍​ត្រឡប់មកវិញ ឬក៏​ប្រាប់ថា​ម៉េច​ទេ បញ្ហា​នេះ យើង​មិនអាច​លាក់​បានទេ លក់​ដី​ទិញ​ដី​ដូរ​ឡាន ដូរ​រូបភាព​គ្នា​ទាំងអស់ អញ្ចឹង​អ្នក​ម្ចាស់​យក​ឡាន​ទៅ ដូរ​ដី​ក៏​យើង​មាន អ្នក​ម្ចាស់​ដែលមាន​ដី​យកទៅ​ដូរ​ឡាន​ក៏​យើង​មាន អញ្ចឹងទេ​សុំ​ឲ្យ​ឯកឧត្តម​ព្រះរាជ​ជ្ញា​ខេត្ត​ចាត់ការ​តាមផ្លូវ​ច្បាប់ ក្រោយ​គណៈកម្មការ​នេះ​បង្កើត​ធ្វើកា​រសើប​អង្កេត​ហើយ​។​D.27_13.17
​លោក ជាម យូ​ដុង នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ទទួលស្គាល់ថា​រឿងនេះ​ពិតជា មាននៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ហើយ​ការ​លួច​កាប់​រាន​យក​ដី​នេះ លោក​បាន​ចុះទៅពិនិត្យ​២​ដង​រួចមកហើយ ឃើញ​មាន កាប់​រើ​រាន​ចំនួន​២២​កន្លែង​ស្មើ​និង​ផ្ទៃដី​២៤៣​ហិច​តា ។​
​លោក​អះអាងថាៈ ចំពោះ​បញ្ហា​នេះ​ខ័​ណ្ឌ​រដ្ឋបាល​និង​រៀបចំ​បង្កើត​គណៈកម្មកា​រ​ចុះទៅ​ត្រួតពិនិត្យ​បទល្មើស​ជាក់ស្តែង​បន្ថែមទៀត ពាក់ព័ន្ធ​និង​ការកាប់​រាន​ដីព្រៃ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​នេះ គឺ​ខាង​ខ្ញុំ​បង្កើត​ក្រុមការងារ​មួយ​ដើម្បី​ចុះទៅ​ពិនិត្យមើល ក្នុងនោះ​មាន​ជំនាញ​សុរិយោដី ពិនិត្យមើល​តើ ដី​ដែល​កាប់​ទន្ទ្រាន​ហ្នឹង​តើ​វា​ជាប់​ពាក់ព័ន្ធ និង​ការវាសវែង​របស់​ក្រុម​០១​កន្លងមក​ដែរឬទេ ដើ​ម្ប​ញែក​ឲ្យ​ដាច់​ពីព្រោះ​កន្លងមក​នោះ​គឺ កាប់​ប៉ាតណាប៉ាតណី នៅ​កន្លែង​នោះ​ក្នុងនោះ​មានកា​ប់់រាន​ដី​នោះ​ហើយ ក៏មាន​កាប់​រាន​ថ្មី ហើយក៏​មានកា​ប់រាន​ចាស់ ក៏ បាន​វាស់វែង​រួច​ស្រាប់​ហើយ​ក្នុង​០១​ហ្នឹង ។​
​លោក អ៊ុក ប៊ុនថន អភិបាលរង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បានទទួល​ស្គាល់​ចំពោះ​ករណី​ដែល​កើតមាន​កន្លងមកនេះ ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក​ធ្វើការ​បង្ក្រាប​មិន​ឈ្នះ ហើយ​ចំពោះមុខ​នេះ​លោក​និង​ត្រៀម​សហការ​ជាមួយ​ក្រុមការងារ ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ។​​សូមបញ្ជាក់ថាៈ បទល្មើស​កាប់​ព្រៃ​រាន​យក​ដី​នៅ​ខេត្ត​ស្ទឹង​ត្រេង កើតមាន​នៅក្នុង​ឃុំ​អន្លង់​ជ្រៃ ឃុំ​សំអាង ឃុំ​ស្រែ​ឬ​ស្សី ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​នៅ ឃុំ​ស្រែ​សំបូរ​ក្នុងស្រុក​សៀម​ប៉ាង​ដែល​អាជ្ញាធរខេត្ត​រៀបចំ​ចាត់វិធានការ​ក្តៅ​នៅ​ស​ប្តា​ហ៏​នេះ​៕
ងិន លីម