ជី​ក្លែងក្លាយ​របស់ ក្រុមហ៊ុន​ប៉ែន លឹម​ត្រូវបាន​ដឹក​ចេញពី​តំបន់​ទេសចរ​វិញ​ហើយ​

0

​ខេត្តសៀមរាប​៖​អាជ្ញាធរ​ចំរុះ​នៃ​ខេត្តសៀមរាប​បាន​ដឹកជញ្ជូន​ជីគីមី​កន្ទុយ បារី​របស់​ក្រុមហ៊ុន​ប៉ែន លឹម ចេញពី​តំបន់​ទេសចរ​ខេត្តសៀមរាប បញ្ចូនទៅ​មន្ទីរ​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
​ដើម្បី​រក្សាទុក​បន្ត ខ​ណះ​មានការ​ព្រួយ​បារ​ម្មណ៍​ពី​សុខភាព​របស់​ពលរដ្ឋ និង​ភ្ញៀវទេសចរ​។​10439391_1741927066033863_4027054010708464551_n​ហេតុ​ការចុះ​ប្រមូល​ជីគីមី​កន្ទុយបារី​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃទី​២៧​ខែមេសា​ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ដោយមាន​វត្តមាន​លោក​អភិបាលរង​ខេត្ត មន្ទីរ​ពាក់​ព័​ន្ទ និង​តំណាង​អយ្យការ ដើម្បី​ធ្វើការ​ប្រមូល​ជី​ទាំងនោះ​ចេញពី​ខេត្តសៀមរាប​។​
លោក​គឹម ឆៃ​ហៀ​ង អភិបាលរង​ខេត្តសៀមរាប​បាន​មានប្រសាសន៍ប្រាប់​អ្នកកាសែត​ថា គណៈ​គ​ម្មា​ការ​ដោយ​ចុះមក​ចាត់ការ​ករណីនេះ​មានដូចជាៈ​មន្ទីរ​កសិក​ម្ម​,​មន្ទីរ​បរិស្ថាន​និង​តំណាង​អយ្យការ​ចុះមក​ធ្វើការ​រួមគ្នា​ក្នុងករណីនេះ ។ លោក​បន្តថា​ក្រុមហ៊ុន​ប៉ែន​លឹម​បាន​យក​សំណាក់​ជី​ពី​សេរី​រា​ង្គ​ដែលមាន​ព័ណ៌​ខ្មៅ​ម៉ត់​អត់​ក្លិន​(​ជី​មានគុណ​ភាពល្អ​មួយចំនួន​តូច​)​យកមក​ឲ្យ​ក្រសួងកសិកម្ម​ពិនិត្យ​ដើម្បី​ទទួល​អាជ្ញា​បណ្ណ ប៉ុន្តែ​ធាតុពិត​ក្រុមហ៊ុន​នេះ​ដល់ពេល​នាំចូល​ជី​កន្ទុយបារី​ដែលជា​ជី​ក្លែងក្លាយ​ទៅវិញ​។ ដោយយោង​តាមច្បាប់​ស្តីពី​កសិកម្ម​យើង​ត្រូវ​ដកហូត​ជី​ក្លែងក្លាយ​ទាំងអស់នោះ​ទៅ​កន្លែង​មាន​សុ​វត្ថ​ភាព ក្នុង​មន្ទីរពិសោធន៍​នៃ​មន្ទីរ​កសិកម្ម​ឧ​ត្ត​រ​មានជ័យ​។​លោក​បន្តថា ក្រុមហ៊ុន​ខាងលើនេះ​ត្រូវ​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់ ប្រសិនបើ​តុលាការ​រកឃើញ​កំហុស​ធ្ងន់ ឬ​ស្រាល​នោះ​។​លោក​បន្ថែមថា ក្រសួងកសិកម្ម​ក៍​ដូចជា​អាជ្ញាធរខេត្ត​ត្រូវតែ​ដឹក​ចេញ​ជី​សិរី​រា​ង្គ​នេះ​ពី​ឃ្លាំង​របស់​ក្រសួងកសិកម្ម​។​11150791_1741927082700528_2517581355074807152_n
​ ​គួរបញ្ជាក់​ផងដែរ​ថា កាលពី​កន្លងទៅ​ជី​កសិកម្ម​ក្លែងក្លាយ​នេះ​ត្រូវបាន​ក្រុមហ៊ុន​ប៉ែន​លឹម​ដឹកជញ្ជូន​ពី​ខេត្ត​ត្បូងឃ្មុំ​ចំនួន​៨០​តោន ហើយ​យកមក​ស្តុ​ប​ទុក​នៅ​តំបន់​ទេសចរ​ខេត្តសៀមរាប​ចំនួន​១០​តោន​កាលពី​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៤ កន្លងទៅនេះ ហើយ​ជិ​ក្លែងក្លាយ​មួយចំនួនទៀត​ត្រូវបាន​ដឹកយក​ទៅ​ស្តុ​ប​ទុក​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​៕