ឃាត់ខ្លួន​អ្នកទទួល​បញ្ចាំ​មួយ​នាក់​និង​បក្ខពួក​២​នាក់​ព្រួត​វាយ​អ្នក​បញ្ចាំ​ទូរស័ព្ទ​ម្នាក់​អោយ​របួសធ្ងន់​

0

 

​បន្ទាយ​មាន​ជ័​យះ​កំលាំង​អាវុធ​ក្រុង​ប៉ោយប៉ែត​បានធ្វើ​ការឃាត់​ខ្លួន យុវជន​សង្ស័យ​ចំនួន​បីនាក់​ជា​បងប្អូន​និង​មិត្ត​នឹង​គ្នា​ជា​អ្នកទទួល​បញ្ចាំ​របស់​ប​ន្ទា​ប់​ពី​ប្រើ​ហឹ​ង្សា​វាយ​ទៅលើ​មនុស្ស​ម្នាក់​ដែល​មក​លួស​យក​ទូរស័ព្ទ​  លោក ជា ដា មេបញ្ជាការ​ការ​អាវុធ​ហត្ថ​ក្រុង​ប៉ោយប៉ែត​imageបានអោយដឹងថា​ដោយ​ទទួល​បានការ​រាយ​ការ​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុ​ការ​វាយ​គ្នា​នៅ ចំនុច​រង្វង់​មូល​ប៉ោយប៉ែត​ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សងក​កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នាយ​ប់​ថ្ងៃទី​២៦​មេសា​២០១៥​លោក​ក៍បាន​ដឹកនាំ​កំលាំង​ភ្លាមៗ​ចុះ​ប្រតិ​ប​ត្ត​ការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​3​នាក់​នៅនឹងកន្លែង​ហេតុ​រួមមាន​ឈ្មោះ នល់ សីហា ភេទ​ប្រុស អាយុ 25​ឆ្នាំ មុខរបរ​លក់​ទូរ​ស័​ព្វ​ដៃ​នៅ​ចំនុច​រង្វង់​មូល​ប៉ោយប៉ែត​ឈ្មោះ នល់ លី​ណា ភេទ​ប្រុស អាយុ​29​ឆ្នាំ​មុខរបរ​ជា​កម្មករ​នៅ​ប្រទេស​ថៃ ឈ្មោះ តាំង ស៊ី​ម៉េ​ត ភេទ​ប្រុស អាយុ​29​ឆ្នាំ​រស់នៅ​ភូមិ​គោក​ស្រឡៅ ឃុំ បារាយ ស្រុក​ព្រៃឈរ ខេត្តកំពុងចាម​។​

image (1)
ជនសង្ស័យ​ទាំង​3​នាក់​បាន​ព្រួត​គ្នា​វាយ​ទៅលើ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ នាក់ សុផាត ភេទ​ប្រុស អាយុ​36​ឆ្នាំ​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​1 សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលអោយ​រងរបួស​ធ្ងន់ បច្ចុប្បន្នកំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​។​
តាម​ការសាកសួរ​ករ​ណី​បង្កអោយមាន​ជម្លោះ​នេះ​កើតឡើង​ដោយសារ​ឈ្មោះ នាក់ សុផាត ជា​ជនរ​ង្គ្រោះ​បាន​យក​លិខិត​បញ្ចាំ​ទូរ​ស័​ព្វ​ទៅ​លោះ​ពី​ឈ្មោះ នល់ សិលា​ជា​នាក់​ទទួល​បញ្ចាំ ពេលនោះ នល់ សិលា​បាន​យក​លិខិត​បញ្ចាំ​មក​មើល​ពិតជា​របស់ខ្លួន​មែន តែ​លិខិត​នោះ​ហួសកំណត់​ហើយ ឈ្មោះ ន​ឥ់ សិលា ក៏​ឆ្លើយថា​លោះ​មិន​បានទេ​ព្រោះ​លិខិត​បញ្ចាំ​ហួសកំណត់ ស្រាប់តែ​ពេលនោះ​ឈ្មោះ នាក់ សុផាត ជេ​ប្រមាថ​ទៅលើ​អ្នកទទួល​បញ្ចាំ​ថា​ពួក​ឯង​ជា​ពួក​បោកប្រាស់​ក៏​កើតជា​ជម្លោះ​ឆ្លើយឆ្លង​គ្នា រហូតដល់​មានការ​វាយតប់​គ្នា រីឯ​ឈ្មោះ នល់ លី​ណា​និង តាំង ស៊ី​ម៉េ​ត​ដែល​ត្រូវជា​បងប្អូន​និង​មិត្តភក្ដិ​នល់ សិលា​ដែល​អង្គុយ​ផឹកស្រា​នៅក្បែរនោះ​ក៏​ជួយ​វាយ​ទៅលើ​ជនរងគ្រោះ ដោយ​យក​កៅអី​ជ័រ​វាយ​រហូតដល់​ជនរងគ្រោះ​បែក​ច្រមុះ​និង​មុខ​ហូរឈាម​ដួលសន្លប់​នៅលើ​ដី​ទើប​ពួកគេ​ឈប់​វាយ​។​
ក្រោយ​ការ​ឃា​តើ​ខ្លួន​បញ្ជូនមក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ជនសង្ស័យ​ទាំងបី​នាក់​ត្រូវបាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​រួចហើយ​កាលពី​ម្សិលមិញ​នេះ​៕​