រដ្ឋាភិបាលសិង្ហបុរីបានលុបចោលការអញ្ចើរបស់ឥណ្ឌូនេស៊ីទៅទស្សនកិច្ចប្រទេសនេះដោយសារតែឥណ្ឌូនេស៊ីមានគម្រោងយកឈ្មោះទាហានដែលវាយប្រហារគ្រាប់បែកនៅអាគាMacDonald ក្នុងប្រទេសសិង្ហបុរីកាលពីឆ្នាំ១៩៦៥ ទៅដាក់ឲ្យនាវាចម្បាំងរបស់ហ្វីលីពីន។ សារព័ត៌មាន Channel news asia បានដក់ស្រងការប្រកាស់ក្រសួងការពារជាតិសិង្ហបុរីថា រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី ក៏ដូចជាមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតបានសម្រេចលុបចោលគម្រោងចូលរួមពិធីតាំងពិពណ៌នៅសិង្ហបុរី«Singapore Airshow »ដែលចាប់ផ្តើមនៅថ្ងៃទី១១កុ
ម្ភះ។ សកម្មភាពខាងលើដោយសារតែ សិង្ហបុរីបានដក់ការអញ្ចើញមន្ត្រីយោធានឥណ្ឌូនេស៊ី ក្រោយពេលប្រទេសនេះមានគម្រោងយកឈ្មោះទាហានដែលវាយប្រហារគ្រាប់បែកទៅលើអាគាMacDonald នៅប្រទេសសិង្ហបុរី ដាក់ឈ្មោះនាវាចម្បាំងរបស់ខ្លួន។សារព័ត៌សិង្ហបុរីបានផ្សាយថា
សកម្មភាពរបស់ទីក្រុងJakarta បានធ្វើឲ្យប៉ះពាលដល់សាច់ញាត្តិគ្រួសារជនរង្គ្រោះដោយការវាយប្រហារខាងលើ។ ទាហានជើងទឹកឥណ្ឌូនេស៊ីមានគម្រោងដាក់ឈ្មោះឲ្យនាវាច្បាំង KRI Usman Harun តាមឈ្មោះទាហាន Osman Haji Mohamed Ali និង Harun Said ត្រូវបានកាត់ទោសប្រហារជីវិត្តនៅសិង្ហបុរីពីបទវាយប្រហារគ្រាប់បែក កាលពីខែមីនាឆ្នាំ១៩៦៥ បណ្តាលឲ្យមានមនុស្ស៣នាក់ស្លាប់និង៣៣រងរបួស។