មុខសញ្ញា​ចែកចាយ​និង​អ្នកប្រើប្រាស​គ្រឿងញៀន​បីនាក់​នៅ​សង្កាត់​ទឹកថ្លា​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

0

​បន្ទាយមានជ័យ​:​ជនសង្ស័យ​បីនាក់​ក្នុងនោះ​មាន​ម្នាក់​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ក្នុង​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​នគរបាល​បាន​ប្រឆាំង​បទល្មើស​គ្រឿង​ញឿ​ន​ឃាត់ខ្លួន​ជាមួយ​ឧបករណ៍​ជាច្រើន​។​FullSizeRender (1)
​នៅ​លោក​វរសេនីយ៍​ធិ​ន សុ​ិ​ន​ដេ​ត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​អោយដឹងថា​នៅ​យប់​ថ្ងៃទី​២៧​មេសា​២០១៥​នៅត្រងចំណុច​ក្រោយ​រោង​ម៉ា​សុ​ី​ន​ភ្លើង​របស់​អគ្គីសនី​កម្ពុជា​ខេត្ត​កំលាំង​លោក​បាន​ឃាត់ខ្លួន​យុវជន​៣​នាក់​មានឈ្មោះ​ថុង ខេមរា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ប្រាកដ លំនៅ​ភូមិ​/​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ជា​អ្នកជួញដូរ​គ្រឿងញៀន​។​ហើយក៏​ឃាត់ខ្លួន​បាន​អ្នកប្រើប្រាស​គ្រឿងញៀន​២​នាក់​ទៀត ម្នាក់​ឈ្មោះ​ម៉ៅ ធី ភេទ​ប្រុស​អាយុ ៣០​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ បួ ចំណាន​ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ​ស្នាក់នៅ​នៅ​ភូមិ សង្កាត់​ទឹ​ថ្លា​ដែរ​។​

IMG_1143
ជនសង្ស័យ​បាន​សារភាពថា ពួកខ្លួន​សម្ងំ​លាក់​ខ្លូន​ក្នុង​ខ្ទប​ក្រោយ​រោង​ម៉ា​សី​ុ​ន​ភ្លើង ហើយ​ជួញដូរ ចែកចាយ​និង​អោយ​អ្នក​សេព​នៅ​ទីនោះ​ផង​និង​ចែកចាយ​ក្នុង​សង្កាត់​ទឹកថ្លា​ផង​។​ក្នុងនោះ​នគរ​បា​លាន​រឹបអូស​វត្ថុតាង​ជា​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៍​ស​ចំនួន​១៤​ថង​តូច​និង ជញ្ជីង​ថឹ្ល​ង​១ ឧ​បករ​ណ័​ជក់​ថ្នាំញៀន​។​ហើយ​រឹម​អូស​ម៉ូតូ​ហុងដា​ឃ្លី​ក​និង​ដាវ​សាមូរ៉ៃ​១​ដើម​ដែល​លាក់​ក្រោម​កែបម៉ូតូ​ទុក​ប្រើប្រាស​ពេល​ជិះ​លក់​គ្រឿងញៀន​។​
លោក បន្ត​អោយដឹងទៀតថា​ការ​ឈានដល់​ការចាប់ខ្លួន​ជន​ខាងលើ​បាន​ដោយសារតែ​មានការ​ផ្តល់​ព៍​ត័​មាន​ពី​ពលរដ្ឋ និង​ការបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់​ខែម ស្នងការ​ទើប​បង្ក្រាបបាន​។​

FullSizeRender