សិក្ខាសាលា​បណ្តុះបណ្តាល​ការកសាង​សមត្ថភាព​អំពី​អនាម័យ​ទឹកស្អាត​និង​បំណង​បង្កើត​និរន្ត​ភាព​នៃ​កា​ប្រើប្រាស់​ទឹកស្អាត​នៅតាម​សហគមន៍​

0

​នៅ​សាលប្រជុំ​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៥​បានរៀបចំ​បើក​សិក្ខាសាលា​ស្តីពី​បណ្តុះបណ្តាល​ដល់​សិក្ខាកាម​នៃ​ការកសាង​សមត្ថភាព​ពី​អំពី​អនាម័យ​ទឹកស្អាត​និង​គោលបំណង​បង្កើន​និរន្ត​ភាព​នៃ​ការប្រើប្រាស់​ទឹកស្អាត​និង​អនុវត្ត​អនាម័យ​image (2)នៅតាម​សហគមន៍​។​ពី​ធី​នេះ​មានការ​ចូលរួម​អ្នកស្រី​ឆាន់​ច័ន្ទ​សោភា​តំណាង​ប្រធាន​គ​ណះ​ក​ម្មា​ធិ​ការ​សាខា​កាកបាតក្រហម​ខេត្តបន្ទាយមានជ័យ លោក​រ៉ូ​ប៊ឺ​ត​ទ្រី​ស័​រ​តំណាង​សហ​ព​ន្ធ័​កាកបាទក្រហម​អ​ឌ្ឈ​ច័ន្ទ​ក្រហម​មកពី​ប្រទេស​ស្វី​ស លោក​មុំ​ភិ​រក្ស​ប្រធាន​ទំនាក់ទំនង​កម្មវិធី​សុ​វត្តិភាព​សហគមន៍​នៃ​ទីស្នាក់ការ​កណ្តាល​កាកបាតក្រហមកម្ពុជា​ហើយ​តំណាង​សិក្ខាកាម​៣​ខេត្ត ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង ខេត្តក្រចេះ​មាន​ចំនួន​៤៥​នាក់​ចូលរួម​ផងដែរ​។​ថ្លែង​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​លោកស្រី​ឆាន់​ច័ន្ទ​សោភា​បាន​និយាយថា​សិក្ខាសាលា​បណ្តុះបណ្តាល​ស្តីអំពី​ការកសាង​សមត្ថភាព​អំពី​អនាម័យ​ទឹកស្អាត​និង​ការប្រើប្រាស់​ទឹកស្អាត​ថ្ងៃនេះ​ក្នុង​គោលបំណង​បង្កើន​និរន្ត​ភាព​ក្នុងការ​ប្រើប្រាស់​ទឹកស្អាត​និង​ការអនុវត្ត​អនាម័យ​ទឹកស្អាត​នៅតាម​សហគមន៍​។​លោកស្រី​ឆាន់​ច័ន្ទ​សោភា​បាន​និយាយ​បន្តទៀតថា​រយះពេល​កន្លងមក​លោកជំទាវ​ប៉ុន​រ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាតក្រហមកម្ពុជា​តែងតែ​យកចិត្តទុកដាក់​ចុះមក​ធ្វើការ​ផ្សព្វផ្សាយ​នៅតាម​ខេត្ត​និង​ស្រុក​ឃុំ​និង​នៅតាម​ជនបទ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​អំពី​image (1)

ការប្រើប្រាស់​អនាម័យ​ទឹកស្អាត​និង​មានបំណង​បង្កើន​និរន្ត​ភាព​នៃ​ការប្រើប្រាស់​ទឹកស្អាត​នៅតាម​សហគមន៍​ជាដើម​ដូច្នេះ​ក្នុងនាម​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ជនបទ​រឺ​នៅតាម​សហគមន៍​មេ​ត្ត​ឲ្យ​ចេះ​ប្រើប្រាស់​ទឹកស្អាត​មុន​និង​បរិភោគ​ព្រោះ​អនាម័យ​ជា​កក្តា​ចំបង​របស់​សុខភាព​។​លោក​រ៉ូ​ប៊ឺ​ទ្រី​ស័​របា​ន​និយាយ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ថា​ក្នុងនាម​លោក​ជា​តំណាង​សហព័ន្ធ​កាកបាតក្រហម​អ​ឌ្ឈ​ច័ន្ទ​ក​ហរ​ហម​មកពី​ប្រទេស​ស្វី​ស​ចុះ​មកនេះ​ដើម្បី​ដក​ពិសោធន៍​និង​ចែករំលែក​អំពី​គំរោង​ទឹកស្អាត​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ដើម្បី​ឲ្យ​សិក្ខាកាម​មានចំណេះដឹង​និង​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​ទំនាក់ទំនង​យកទៅ​ផ្សព្វផ្សាយ​ក្នុងការ​ទំនាក់ទំនង​ដែល​ពាក់ព័ន្ធ​និង​គំរោង​ទឹកស្អាត​និង​អនាម័យ​ឲ្យ​បានល្អ​នៅតាម​ជនបទ​៕

image