ផឹកស៊ី​ក្នុង​ហាង​ឌី​ស្កូ​ប៉ះពាល់​មិត្តស្រី​យុវជន​៤​នាក់​ព្រួត​គ្នា​វាយ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​ ​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​

0


​កំពង់ឆ្នាំង​៖​យុវជន​ទំនើង​៤​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ក្រុង​កំពង់ឆ្នាំង​ស្រាវ​ជ្រា​ចាប់ខ្លួនបាន​​ក្រោយពី​បាន​បង្ក​អំពើ​ហឹ​ង្សា​បង្កអោយមាន​របួសស្នាម​បាន​មួយថ្ងៃ ដោយបាន​វាយ​យុវជន​ម្នាក់​អោយ​រងរបួស​ធ្ងន់​នៅក្នុង​ក្លឹប​ឌី​ស្កូ​មួយ ព្រោះតែ​ទំនាស់​ប៉ះពាល់​មិត្តស្រី​របស់គេ​។​DSC03715ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​នៅ​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។
​ ​លោក ញ៉ោ​ក ប៊ុន​ធី អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថាៈ​យុវជន​រងគ្រោះ​មានឈ្មោះ​​ជា វុទ្ធី អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។​ចំណែក​ជនបង្ក​របួស​ស្នាម​ទាំង​៤​នាក់​មាន ១​ឈ្មោះ មាន ឌិ​ត អាយុ​២៧​ឆ្នាំ ២​ឈ្មោះ មាន ហេង អាយុ​២២​ឆ្នាំ ៣​ឈ្មោះ ទុយ សុភ័ន្ត អាយុ​២១​ឆ្នាំ និង​ឈ្មោះ​ភុំ ចំរើន អាយុ​២៧​ឆ្នាំ ពួកគេ​ទាំង​៤​នាក់​រស់នៅ​ភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំ​​ពង់​ឆ្នាំង​។​​ ​មុនពេល​កើតហេតុ​ពួកគេ​ទាំង​៥​នាក់​បាន​ស៊ីផឹក​នៅក្នុង​ក្លឹប​ឌី​ស្កូ SK ក្រោម​ដី​មួយកន្លែង ដោយ​ឈ្មោះ ជា វុទ្ធី បាន​នាំ​មិត្ត​ភ័​ក្រ​ស្រីៗ​ទៅ​រាំលេង​ជាមួយ​ផង​។​ក្នុងពេល​រាំលេង ឈ្មោះ មាន ឌិ​ត បាន​ប៉ះ​មិត្ត​​ស្រី​របស់​ឈ្មោះ ជា វុទ្ធី ពេលនោះ​ឈ្មោះ ជា​វុទ្ធី បាន​ស្ទុំ​ទៅ​វាយ​ឈ្មោះ មាន ឌិ​ត ២​ទៅ​៣​ដៃ ឃើញ​ដូច្នេះ​​មិត្ត​ភ័​ក្រ​របស់​ឈ្មោះ មាន ឌិ​ត ក៏បាន​នាំគ្នា​វាយតប់​ឈ្មោះ ជា វុទ្ធី និង​ចោល​កែវ​មក​ចំក្បាល និង​ចិញ្ចើមបណ្តាលអោយ​បែក​ដេរ​៤​ថ្នេរ និង​មុត​កដៃ​ស្តាំ​ដេរ​៣​ថ្នេរ​។​

DSC03718
​ក្រោយពេល​បង្កហេតុ​ជនបង្ក​ទាំង​៤​នាក់​ក៏បាន​នាំគ្នា​រត់គេចខ្លួន​អស់​។​ចំណែក​ជនរងគ្រោះ​ត្រូ​បាន​​មិ​ត​ភ័​ក្រ​បញ្ជូនមក​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​។​
​ ​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​ក្រោយពី​បាន​ស្រាវជ្រាវ​ករណីនេះ​មួយ​យប់​មួយថ្ងៃ​មក នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ សមត្ថកិច្ច​សហការ​ជាមួយ​មន្ត្រីនគរបាល​ប៉ុស្តិ​មូលដ្ឋាន បាននាំគ្នា​ចាប់ខ្លួន​ជនបង្ក​ទាំង​៤​នាក់ យកមក​ឃាត់ឃ្លួន​នៅក្នុង​អធិកា​រដ្ឋា​នគរបាល​ក្រុង​កំ​​ពង់​ឆ្នាំ​មួយ​យប់ កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។​នៅ​ចំពោះមុខ​សមត្ថកិច្ច​ពួកគេ​ទាំង​៤​នាក់ និយាយថា​ក្នុង​រឿងនេះ គឺ​ពួកគេ និង​ឈ្មោះ ជា វុទ្ធី គឺ​បាន​ឈ្លោះ​គ្នា​វាយ​គេ​ទៅវិញទៅមក​។​
​ ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥​នេះ យុវជន​ទាំង​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំ​ព​​ង់​ឆ្នាំង បញ្ជូន​ខ្លួន​ទៅកាន់ ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​បន្ថែម​​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕

DSC03717 - Copy