អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បញ្ជូន​ជនជាតិ​រុស្ស៊ី និង​ជនជាតិខ្មែរ​ទៅ​សាលាដំបូង​ខេត្ត ពី​ករណី​ឆបោក​ពេជ្រ​ក្លែងក្លាយ​

0

​ខេត្ត​ព្រះសីហនុ​
​ ​កាលពី​ថ្ងៃទី​២៦ ខែមេសា​ឆ្នាំ​២០១៥ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ម្នាក់​ជា​ជនជាតិ​រុស្ស៊ី និង​ម្នាក់ទៀត​ជា​ស្រី​ជា​ជនជាតិខ្មែរ​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពីបទ​ឆបោក​ពេជ្រ​ក្លែងក្លាយ IMG-20150427-WA0003
​ ​លោក​វរសេនីយត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន ឪ្យ​ដឹងថា ដោយ​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ ឈ្មោះ មុំ ចិន្តា ភេទ​ស្រី អាយុ ៣១​ឆ្នាំ មុខរប​លក់​មាស មាន​ទីលំនៅ​ក្រុម​២០ ភូមិ​២ សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ ។ ជនសង្ស័យ​ជនជាតិ​រុស្ស៊ី និង​បក្ស​ពូក​ពីរ​នាក់​ទៀត បានធ្វើ​សកម្មភាព​យក​ពេ​ជ្យ​ក្លែងក្លាយ​ចំនួន​០២​លើក រូ​ច​មកហើយ ដោយ​លើក​ទី​១ កាលពី​ថ្ងៃទី​៣ ខែមេសា ដោយបាន​យក​ពេជ្រ​ទំហំ​១ កា​រ៉ា​ត មានតម្លៃ ៧៣០០​ដុល្លា​អាមេរិក និង​លើក​ទី​២ កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៥ បាន​យក​ពេជ្រ​ទំហំ ២.៥២​កា​រ៉ា​ត លក់​ក្នុងតម្លៃ ២០០០​ដុល្លា​អាមេរិក ទៅ​ជនរងគ្រោះ​ឈ្មោះ សយ សុ​ផា ភេទ​ស្រី រស់នៅ​រាជធានី​ភ្នំពេញ ។​

IMG-20150427-WA0005
​ ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ឪ្យ​ដឹង​បន្តទៀតថា កាលពី​វេលា​ម៉ោង​១៤ នៅ​ចំណុច​ផ្សារលើ ស្ថិតនៅ​តូប​លេខ​៧៥ ក្រុម​១ ភូមិ​២ សង្កាត់​លេខ​៤ ខ​ក្រុងព្រះសីហនុ កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព ជនសង្ស័យ​ទី​១ ជា​ជនជាតិ​រុស្ស៊ី ឈ្មោះ វ៉ា​ញ៉េ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​សណ្ឋាគារ​ផា​លេស រាជធានី​ភ្នំពេញ កាន់​លិខិតឆ្លងដែន​លេខ ១៤០៤០៧៤៩ និង​ជនសង្ស័យ​ទី​២ មានឈ្មោះ ទោ​ប ផល្លី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរប​ជា​បុគ្គលិក​ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ មាន​ទីលំនៅ​ផ្ទះ​លេខ​៣៨ ផ្លូវ​លេខ​២៤២ ក្រុម​១៣ សង្កាត់​ទួល​តា​ឯក ខេត្តបាត់ដំបង ។
​ ​លោក​វរសេនីយត្រី ហេង ប៊ុន​ទី បាន​បន្ត​ឪ្យ​ដឹង​ទៀតថា ជនសង្ស័យ​ជនជាតិ​រុស្ស៊ី និង​ស្រី​ជនជាតិខ្មែរ​ត្រូវបានធ្វើ​ការសាកសួរ កសាង​សំណុំរឿង​បញ្ជូនទៅ​សា​ដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ៕