​ប្រកាស​ចូលកាន់​តំណែង​អភិបាលរង​ស្រុក​ស្ទឹងហាវ​

0

​ខេត្ត​ព្រះសីហនុ
​កាលពី​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៥ នៅ​សាលាស្រុក​ស្ទឹងហាវ បានរៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​អភិបាលរង​ស្រុក ដោយមាន​ការអញ្ជើញ​ជា​អធិបតីភាព​ដោយ​ឯកឧត្តម សំ សំអាត អភិបាលរង​ខេត្ត​ព្រះសីហនុ FB_IMG_1429872751302
​តាម​ប្រកាស​ស្តីពី​តែងតាំង​មន្ត្រីរាជការ​របស់​ក្រសួងមហាផ្ទៃ​លេខ ៣៥១៥​ប្រក ចុះ​ថ្ងៃទី​១២ ខែ​មិនា ឆ្នាំ​២០១៥ សម្រេច​តែងតាំង​លោក ហាស់ ពណ្ណ​ភ័ណ ឋានន្តរស័ក្តិ​អនុ មន្ត្រី​ថ្នាក់​លេខ​២ ឱ្យ​ចូលកាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក​ស្ទឹងហាវ​នៃ​ខេត្ត​ព្រះសីហនុ ដើម្បី​បំពេញបន្ថែម​បំរើ​ការងារ​នៅក្នុង​សាលាស្រុក​ស្ទឹងហាវ ។​
​ឯកឧត្តម សំ សំអាត អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ផ្តាំផ្ញើ​ចំពោះ​លោក​អភិបាលរង​ស្រុក ដែល​ត្រូវបានតែងតាំង​ថ្មី​ដើម្បី​ជួយ​បំពេញការងារ​ក្នុង​សាលាស្រុក​ឪ្យ​មាន​ការរីក ចំរើន​បន្ថែមទៀត ហើយ​ត្រូវ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ក្នុងការ​ចូលរួមចំណែក​កសាង​ភូមិ​-​ឃុំ ស្រុក ឱ្យមាន​ការអភិវឌ្ឍ​រីកចម្រើន ស្របតាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង ពិសេស​ការអនុវត្តន៍​ជាប្រចាំ​នូវ​គោលការណ៍​៩​ចំណុច​របស់​ក្រសួងមហាផ្ទៃ ក៌​ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ធានាបាន​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ធានា​សេចក្តី​រស់នៅ​សុខក្សេមក្សាន្ត​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន លុបបំបាត់​ក្រុម​ក្មេង​ទំនើង ការសេព​គ្រឿងញៀន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថិរភាព​សង្គមជាតិ ព្រមទាំង​សហការ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​បាន​ទាន់ពេលវេលា​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ ។ ត្រូវ​សហការ​សាម​គ្កី​ភាព ឯកភាព​ផ្ទៃក្នុង​ជាមួយ​មន្ត្រីក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ។​

FB_IMG_1429883890812
​លោក ហាស់ ពណ្ណ​ភ័ណ អភិបាលរង​ស្រុក​ស្ទឹងហាវ​ដែល​បានតែងតាំង​ថ្មី បាន​ថ្លែង​អំណ​គុណ​ចំពោះ​រដ្ឋាភិបាល ក៌​ដូច​ក្រសួងមហាផ្ទៃ​ដែលមាន​ទំ​ទុកចិត្ត​តែងតាំង​តួនាទី​នាពេលនេះ ដើម្បី​ឆ្លើយតប​នូវ​គុណ​នុប​កា​រះ​នេះ ប្តេជ្ញាចិត្ត​ខិតខំ​បំពេញការងារ​បំរើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ និង​សហការ​ជាមួយ​មន្ត្រីក្រោមឱវាទ​តាម​មុខជំនាញ​នីមួយៗ ស្របតាម​គោលការណ៍​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល រក្សា​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​រឹងមាំ ពិសេស​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​លើកកម្ពស់​សមត្ថភាព​ធ​ន​ធាន​មន្ត្រីរាជការ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ការងារ ។ ចូលរួម​អនុវត្តន៍​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ឈរលើ​ស្មារតី​ទទួលខុសត្រូវ​រួមចំណែក​អនុវត្តន៍​ផែនការ​សកម្មភាព ទិសដៅ​របស់​អាជ្ញាធរ​ស្រុក ខេត្ត ឱ្យ​ទទួលបាន​លទ្ធផល​ល្អ ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ន៌​ភូមិ ឃុំ​ឪ្យ​មានការ​រីកចំរើន ៕​

FB_IMG_1429883929717