​មនុស្ស​៥​នាក់​រងរបួស​ដោយរ​ថ​យន្ត​ដឹក​ក្បឿង​ ​បើក​វ៉ា​រអិល​បុក​រថយន្ត​ទួរីស​១៥​កៅអី​ពេល​កំពុង​ភ្លៀង​ធ្លាក់​

0

​កំពង់ឆ្នាំង​៖​ ​មនុស្ស​៥​នាក់​ដោយមាន​ក្មេង​ម្នាក់​ផង​បាន​រងរបួស​ជា​មធ្យម នៅក្នុង​ករណី​រថ យន្ត​ធុន​ធំ​ភ្លៅ​៥​ដឹក​ក្បឿង​ពេញ​រអិល​បុក​ចំ​ផ្នែក​ខាងស្តាំ​រថយន្ត​ទួរីស​ពេល​មាន​ភ្លៀង​ធ្លាក់ ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​១៥​នាទី ព្រឹក​DSC07081ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៩​និង​៤០ ស្ថិតក្នុង​ភូមិ​ពោធិ​រិទ្ធី​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ​។​
​ ​លោក​អធិការ​ស្រុក​សាមគ្គី​មានជ័យ​បានអោយដឹងថា​៖​ជនរងគ្រោះ​ទាំង​៥​នាក់ មាន ឈ្មោះ ១.​ម៉ៅ ម៉ុ​យ អាយុ​១៣​ឆ្នាំ ,២.​មាន សាវុធ អាយុ​៤៦​ឆ្នាំ ,៣.​មាន សា​វ៉ាន អាយុ ៤៥​ឆ្នាំ ,៤.​នាង សុគា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ,​និង​ទី​៥​ឈ្មោះ សុវណ្ណ វុទ្ធី អាយុ​៤២​ឆ្នាំ ពួកគាត់​ទាំងអស់គ្នា​រស់នៅក្នុង​ឃុំ​ផ្សារ​ដូន​កែវ ស្រុក​បាកាន ខេត្តពោធិសាត់​។​

DSC07085
​ ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​យី​ឌុប​ភ្លៅ​៥​បាន​ផ្ទុក​ក្បឿង​ពេញ​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ អ្នកបើក​បរបាន​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា ខណៈពេល​កំពុង​វ៉ា​បាន​បន្តិច​ស្រាប់តែ​តួ​រថយន្ត​បាន រអិល​ទៅខាង​ឆ្វេង​ដៃ​បុក​រថយន្ត​ទួរីស​ដឹក​អ្នកដំណើរ​ពេញ ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​ពេញ ទំហឹង បណ្តាលអោយ​អ្នកជិះ​នៅក្នុង​រថយន្ត​ទួរីស​រងរបួស​ជា​មធ្យម​ចំនួន​៥​នាក់​។​

DSC07082
​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ បន្ទាប់មក​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ពួកគាត់​បាន​រំ​របួស​រួច និង​បាននាំគ្នា​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​អស់ហើយ​។​ដោយឡែក​អ្នក បើកបរ​រថយន្ត​យី​ឌុប​ភ្លៅ​៥​ខាងលើ​ក្រោយពេល​កើតហេតុ​បាន​រត់​គេចខ្លួនបាត់ រីឯ​អ្នក បើកបរ​រថយន្ត​ទួរីស​វិញ​មិនបាន​រត់​ទៅណា​នោះទេ​។​រថយន្ត​ទាំង​២​គ្រឿង​ត្រូវបាន សមត្ថ កិច្ច​នគរបាល​ចរាច​រណ៍​ស្រុក អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​សាមគ្គី​មានជ័យ កសាង​សំណុំរឿង​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕