នាំយក​អំណោយ​ឧបត្ថម្ភ ចូលរួម​អបអរ ខួប​ទី ១៥២ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ( ៨ ឧសភា ២០១៥ )

0

​សៀមរាប លោកស្រី គួ​យ ណា​លីន អនុប្រធាន​គណកម្មាធិកា​រ​កាកបាទក្រហមកម្ពុជា​(​សាខា​ខេត្តសៀមរាប​) បានទទួល​ជួប​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់​តំណាង​ក្រុមហ៊ុន TENSAI Yoshi ប្រចាំខេត្ត​សៀមរាប ដែលមាន​បំណង​បង្ហាញ​នូវ​ទឹកចិត្ត​សប្បុរសធម៌ ចូលរួម​DSC_0070អបអរសាទរ​ជាមួយនឹង​ខួប​អនុស្សាវរីយ៍​លើក​ទី ១៥២ ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ( ៨ ឧសភា ឆ្នាំ​២០១៥ ) តាមរយៈ​នៃ​ការនាំ​យកទៅ​ជាមួយ នូវ​ការជួយឧបត្ថម្ភ​ភេសជ្ជៈ តែ​បៃតង TENSAI Yoshi ចំនួន​២០០​យួរ ស្មើនឹង ២,៤០០​ដប ។
លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ សាខា​កាកបាទក្រហមកម្ពុជា​(​ខេត្តសៀមរាប​) បាន​លើក​បង្ហាញ​អំពី​ខ្លឹមសារ​នៃ​បេសកកម្ម​មនុស្សធម៌​រប​ស់​កាកបាទក្រហមកម្ពុជា ដែល​មិន​ប្រកាន់​និន្នាការ​នយោបាយ ពណ៌​សម្បុរ ជាតិ​សាសន៍ នោះឡើយ ។ លោក​ក៏បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា កន្លងមកនេះ បើ​និយាយ​ជារួម គឺ​បេសកកម្ម​មនុស្សធម៌​រប​ស់​កាកបាទក្រហមកម្ពុជា អាច​ដំណើរការ​ទៅបាន​ប្រកបដោយ​ប្រសិទ្ធិភាព គឺ​អាស្រ័យ​ដោយមាន​ការចូលរួម​ពី​សំណាក់​បងប្អូន​សប្បុរស​ជនជាតិ​និង​អន្តរជាតិ ។

DSC_0070
លោក​តំណាង​ឲ្យ​ក្រុមហ៊ុន​ភេសជ្ជៈ​តែ​បៃតង TENSAI Yoshi បាន​និយាយថា នេះ​គឺ​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ។ លោក​បាន​បន្តថា គឺ​ក្រោយ​ពេលដែល​ក្រុមហ៊ុន Tensai Yoshi មាន​វត្តមាន​ចែកចាយ​ផលិតផល​របស់ខ្លួន​នៅក្នុង​ខេត្តសៀមរាប ក្រុមហ៊ុន​បាន​រៀន​ចំ​គម្រោង​រួចហើយ ថា ការចូលរួម​ចលនា​សប្បុរសធម៌ ជាមួយនឹង​សកម្មភាព​មនុស្សធម៌​នៃ​បេសកកម្ម​មនុស្សធម៌​រប​ស់​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តសៀមរាប គឺ​គ្មាន​ទីបញ្ចប់​នោះឡើយ ។​
លោកស្រី គួ​យ ណា​លីន អនុប្រធាន​គណកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​(​ខេត្តសៀមរាប​) បាន​សម្តែង​នូវ​ទឹកចិត្ត​សោមនស្ស​រីករាយ​ជាមួយនឹង​ការចាប់ផ្តើម​នេះ ហើយ​លោកជំទាវ បាន​សម្តែង​នូវ​ក្តី​សង្ឃឹមថា តាមរយៈ​នៃ​ចលនា​សប្បុរសធម៌​មកពី​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់ទិសទី បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ភ័យ​វិបត្តិ ឬក៏​កំពុង​ជួបនឹង​គ្រោះវិបត្តិ​ផ្សេងៗ នឹង​អាច​កាត់បន្ថយ​បាន នូវ​ការលំបាក ហើយ​តាមរយៈ​នៃ​បេសកកម្ម​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ការចម្លង​គ្រា​លំបាក​នៃ​ជីវភាព​ជន​រង​រងគ្រោះ តែងតែបាន​ធ្វើឡើង យ៉ាង​ទាន់ពេលវេលា ។ លោកជំទាវ បានបញ្ជាក់​បន្ថែមថា អំណោយ​សប្បុរសធម៌ គឺ​មិនត្រូវ​បានកំណត់ តិច ឬ ច្រើន ឬ ជា​ប្រភេទ​អ្វី​នោះឡើយ ជា​ស្បៀងអាហារ សម្ភារៈប្រើប្រាស់ ឬ ក៏​ជា​ថវិកា គឺ​អាស្រ័យ​ទៅតាម​លទ្ធភាព ដែល​សប្បុរសជន អាច​បរិច្ចាគ​ឲ្យ​បាន ៕