​បទឧទ្ទេសនាម របស់​គណៈប្រតិភូ​បក្ស​កុ​ម្មុយ​នី​ស​ចិន​

0

នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ​២០១៥​នេះ មាន​ធ្វើ​បទឧទ្ទេសនាម​ស្តីពី​ការកសាង​សមត្ថភាព​នៃ​គណបក្សកាន់អំណាច ជូន​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​ខេត្ត​ក្រុង​ស្រុក​ឃុំ​សង្កាត់​និង​ក្រុមយុវជន​គណបក្ស DSC_1341ដែលមាន​ចំនួន​ចូលរួម​ប្រមាណ ២៤៥​នាក់ ។ ក្នុង​បទឧទ្ទេសនាម​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់លោក នូ ផល្លា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង ជា​អនុប្រធាន​គណៈ ក​ម្មា​ធិ ការ​គណបក្ស​ប្រជាជន​ខេត្ត និង ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង លោក ចាវ ឈាន នាយករង​សាលា​បក្ស នៃ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្មុយនីស្ត​ចិន​ខេត្ត​សាន​ទុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ព្រមទាំង​អស់លោក​លោកស្រី ជា​គ្រូឧទ្ទេស​ចិន​មួយចំនួន​ផងដែរ ។
​មានប្រសាសន៍​នោះដែរ​លោក ចាវ ឈាន ក៏បាន​ធ្វើការ​បញ្ជាក់ អំពី​គោលបំណង ក្នុងការ​ស្វែងយល់​អំពី​ផែន ការ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ សំដៅ​កំណែទម្រង់​ការអភិវឌ្ឍ​ន៍​ដោយ​សន្តិភាព ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម និង ឈានដល់​ការពង្រឹង​ការកសាង​បក្ស​នៅ​មូលដ្ឋាន ព្រមទាំង​រក្សាបាន​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​គណបក្ស​ជាមួយ​មហាជន​។ ម្យ៉ាងទៀត​ក៏​ជាការ​ពង្រឹង​ថែមទៀត​នូវ​ចំណងមិត្តភាព​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក​ក្នុងការ​គ្រប់គ្រង​រដ្ឋរ​វាង​គណបក្ស​ប្រជាជន​កម្ពុជា​និង បក្ស​កុម្មុយនីស្ត​ចិន​។ ក្នុងនោះ​ឯកឧត្តម​ប្រធាន​ប្រតិភូ​ក៏បាន​លើក​នូវ​សំណូមពរ​មួយចំនួន ដល់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលមាន ចម្ងល់​ដែល​ពាក់​ពា​ន្ធ័​បទឧទ្ទេសនាម របស់​គ្រូឧទ្ទេស សូម​ឲ្យ​លើក​ជា​សំណួរ​ឡើង ដើម្បី​ឲ្យ​យើង​បានទទួល​នូវ​ចំណេះដឹង​ថ្មី​ក្នុងការ​អភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន​ខ្លួន សំខាន់​របស់​គណបក្ស​នៃ​ប្រទេស​ទាំងពីរ ។​
​ក្នុង​បទឧទ្ទេសនាម​នោះ​វាគ្មិន​ចិន​ក៏បាន​លើក​នូវ​បទពិសោធន៍​ល្អៗ​មួយចំនួន​ដែលមាន​ការពាក់ព័ន្ធ​ទៅនឹង វិស័យ នយោបាយ​និង​សេដ្ឋកិច្ច​ដោយ​ផ្តោតទៅលើ​វិស័យ​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម ព្រម​ទាំងពី​ការគ្រប់គ្រង​កសាង នូវ​សមាជិកភាព​បក្ស​នៅតាម​មូលដ្ឋាន កត្តា​សំខាន់​លើ​ការគ្រប់គ្រង​កម្លាំង​មហាជន ក្នុងការ​គាំទ្រ​គណបក្ស​របស់ខ្លួន
​ក្នុងនោះ​គណបក្ស​ប្រជាជន​ខេត្ត​ក៏បាន​បញ្ជាក់​ពី​ការគ្រប់គ្រង​និង​កសាង​កម្លាំង​បក្ស​របស់ខ្លួន គឺមាន​លក្ខណៈ​ដូច គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​ព្រមទាំង​បាន​លើក​ជា​សំណួរ​មួយចំនួន​ផងដែរ​។ តាម​ការបកស្រាយ​រប​ស់​គ្រូ​ឧទ្ទេសនាម​ចិន​អំពី​បញ្ហា​ដែល​សមាជិក​អង្គពិធី​បានលើកឡើង ដែល​កាន់តែ​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ការយ​ល់​ដឹងបាន​មួយកម្រិត​បន្ថែមទៀត ដែលជា​យាន​មួយ​ក្នុង​ការដឹកនាំ​ប្រតិបត្តិ​នូវ​គោលនយោបាយ​របស់​គណ​បក្ស ក្នុងការ​បញ្ជាក់​ពី​ភាពជឿជាក់​របស់​មហាជន​នៅតាម​មូលដ្ឋាន ដើម្បី​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​តទៅ​អនាគត ។

DSC_1338
​ក្នុងការ​ថ្លែងអំណរគុណ​នោះដែរ​លោក​នូ ផល្លា​ក៏បាន​លើកឡើងថា នេះ​ជា​សក្ខីភាព​ដែល​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី ចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការ រវាង​បក្ស រដ្ឋាភិបាល និង ប្រជាជន​ចិន​ជាមួយនឹង​គណបក្ស រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​នឹង​រួមសុខ​រួមទុក្ខ​រាល់​ការលំបាក​គ្រប់​កាលៈទេសៈ ដែល​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​រហូតមកដល់​សព្វថ្ងៃនេះ​។​លោក​ក៏បាន​បន្តទៀតថា គណៈកម្មាធិការ​គណបក្ស​ប្រជាជន​ខេត្តសៀមរាប​បាន​ប្រមូលផ្តុំ​នូវ​កម្លាំង​មធ្យោបាយ​សរុប​និង​វិធានការ ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​របស់​ខេត្ត​រក្សាបាន​សន្តិភាព​ស្ថេរភាព​នយោបាយ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​និង មានការ​អភិវឌ្ឍន៍​ខេត្ត​ប្រកបដោយ​ការទាក់ទាញ​អារម្មណ៍​នៃ​ភ្ញៀវទេសចរ​ណ៍ហើយ​នៅ​ឆ្នាំ​២០១៥ ក្រុង​សៀមរាប​បាន​ក្លាយជា​គោលដៅ​ដែលមាន​ភាពស្រស់ស្អាត ទទួលបាន​នូវ ចំណាត់ថ្នាក់​លេខ​១​នៅ​តំបន់​អាស៊ី និង​លេខ​២​នៅលើ​ពិភពលោក​។​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​គឺ​បានធ្វើការ​ផ្សព្វផ្សាយ​ពី​វប្បធម៌ ដ៏​សំបូរបែប​ដែលមាន​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប​ដែល​បានធ្វើ​ឲ្យ​កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍ មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​លោក​នូ​ផល្លា​ក៏បាន​សម្តែង​នូវ​កតញ្ញូតាធម៌​ចំពោះ គណៈប្រតិភូ​បក្ស​កុម្មុយនីស្ត​ចិន ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប ព្រមទាំង​បានធ្វើការ​ឧទ្ទេសនាម និង​ផ្តល់នូវ​បទពិសោធន៍​ល្អៗ​ក្នុង​ការកសាង​សមត្ថភាព​នៃ​គណបក្សកាន់អំណាច ជូន​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តសៀមរាប ដើម្បី បង្កើន​នូវ​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និង ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក សំដៅ​កំណែ​ទម្រង់ការ អភិវឌ្ឍន៍​សន្តិភាព សេដ្ឋកិច្ច និង សង្គម ដើម្បី​ឈានដល់​ការកសាង​បក្ស​នៅ​មូលដ្ឋាន​ព្រមទាំង​រក្សាបាន​នូវ​ទំនាក់ទំនង ជិត​សិ្ន​ទ្ធ​របស់​គណបក្ស​ជាមួយ​មហាជន ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​ជាការ​ពង្រីក ពង្រឹង​ធ្លុង​សាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ ក្នុង​ភាពជា​បងប្អូន​នៃ​ប្រទេស​ទាំងពីរ​ស្ថិតស្ថេរ​ចិ​រកា​លត​ទៅ​អនាគត ៕