សៀមរាប គណៈប្រតិភូមបក្សកុម្មុយនីស្តចិន ដឹកនាំដោយលោក ចាវ ឈាន នាយករងសាលាបក្ស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិនខេត្តសានទុងនិងសហការី ត្រូវបានអញ្ជើញមកដល់លើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០១៥
ដោយមានការទទួលបដិសណ្ឋាកិច្ចពីសំណាក់លោក កៅ សោភណ្ឌ សមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តនិងអស់លោកលោកស្រី អស់លោកជាសមាជិកសមាជិកាគណៈកម្មាធិការគណបក្សប្រជាជនខេត្តសៀមរាប នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះដែរគណៈប្រតិភូក៏បានអញ្ជើញទៅទស្សនានៅតាមរមណីដ្ឋាន ព្រមទាំងបានកោតសរសើរពីការយកចិត្តទុកដាក់លើការជួសជុលអភិរក្សនូវប្រាង្គប្រាសាទចៅសាយទេវតា ប្រាសាទតាកែវរបស់ក្រុមវិស្វករបុរាណវិទ្យាចិនធ្វើឲ្យប្រាសាទមានសោភណ្ឌភាពស្រស់ត្រកាលឡើងវិញ ក្រោមជំនួយរបស់សាធា រណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់តាមរយៈអង្គការយូនីស្កូ និង បានចូលទស្សនា ប្រាសាទអង្គរវត្តផងដែរ។ក្នុងនោះដែរគណៈប្រតិភូទាំងអស់ក៏បានសម្លែងនូវក្តីស្ញប់ស្ញែងកោតសរសើរ ចំពោះកេរ្តិ៍មរតកខ្មែរដ៏មហាអស្ចារ្យពិតជាអច្ឆរិយៈវត្ថុគ្មានពីរលើលោក ប្រៀបបាននឹងសំណង់ស្ថាបត្យកម្មទេពនិម្មិតមិនអាចកាត់ថ្លៃបាននៃដួងព្រលឹងជាតិកម្ពុជាហើយបាន ក្លាយជាសម្បត្តិបេតិកភណ្ឌ ពិភពលោករបស់មនុស្សជាតិផងដែរ ។

នៅរសៀលថ្ងៃនោះដែរគណៈប្រតិភូបក្សកុម្មុយនីស្តចិនក៏ចូលជួបពិភាក្សាជាមួយលោកនូផល្លា សមាជិកគណៈកម្មាធិការកណ្តាលនិងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តនិង ជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាបថ្នាក់ដឹកនាំគណបក្សនៅទីស្នាក់ការគណបក្សប្រជាជនខេត្ត។ ក្នុងកិច្ចស្វាគមន៍នោះដែរឯកឧត្តមក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្រ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជនខេត្តសៀមរាបម្យ៉ាងទៀតវិស័យសេដ្ឋកិច្ចរបស់ខេត្តសៀមរាប ដោយប្រជាជនបានពឹងផ្អែកទៅលើវិស័យកសិកម្ម និងទេសចរណ៍ ។លោក នូ ផល្លា ក៏បានលើកឡើងថា ដំណើរទស្សនៈកិច្ចជាផ្លូវការនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបបានធ្វើឲ្យចំណងមិត្តភាពរវាងគណបក្សនៃ ប្រទេសទាំងពីរកម្ពុជា ចិន ឲ្យកាន់តែមានទំនាក់ទំនងល្អ និង កិច្ចសហប្រតិបត្តិការល្អជាមួយគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិនក៏ដូចរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិនធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរកាន់ តែនៅជិតគ្នាជានិច្ចនិរន្តតរៀងទៅហើយកម្ពុជាគាំទ្រនយោបាយចិនមានតែមួយផងដែរ។ ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់អំពីសភាពការនយោបាយនៅខេត្តសៀមរាបគឺធានាបាននូវសុវត្ថិភាព សន្តិសុខបានល្អជូនប្រជាជន និង ភ្ញៀវទេសចរ ព្រមទាំងបញ្ជាក់ពីការដឹកនាំ គ្រប់គ្រងកសាងសមាជិក និង រចនាសម្ព័ន្ធរបស់គណបក្សចាប់ពីថ្នាក់ខេត្តដល់មូលដ្ឋានផងដែរ។ម្យ៉ាងទៀតដំណើរទស្សនៈកិច្ចនេះ ពិតជាធ្វើឆ្លុងនៃចំណងមិត្តភាពកម្ពុជា ចិន និង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ថិតថេរតទៅអនាគត ។ ម្យ៉ាងទៀតចំណងមិត្តភាពនៃប្រទេសទាំងពីរ កម្ពុជា ចិន ក្រោមការពូនផ្តុំនៃព្រះរាជតម្រេះរបស់ព្រះបរម កោដ្ឋនរោត្ត សីហនុ នៃចំណងមិត្តភាពប្រទេសទាំងពីរផងដែរ ។

ក្នុងជំនួបពិភាក្សាជាមួយមន្ត្រីថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប លោកចាវ ឈាន ក៏បានបញ្ជាក់ពីគោលបំណងក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជាក៏ដូចខេត្តសៀមរាប ក្នុងការពង្រឹងនូវចំណងមិត្តភាពជាប្រពៃណីនិងលើកកម្ពស់ការទំនាក់ទំនងជាយុទ្ធសាស្ត្រនិង ធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការ ងារគ្រប់គ្រងរដ្ឋ រវាងគណបក្សប្រជាជនកម្ពុជា និង បក្សកុម្មុយនីស្តចិនព្រមទាំងធ្វើបទឧទ្ទេសនាមស្តីពីការកសាងសមត្ថភាពរបស់គណបក្សកាន់អំណាច សំខាន់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ដោយផ្តោតលើការគ្រប់គ្រងគំនិត នៃភាពជាអ្នក ដឹកនាំថ្មី របស់បក្សកុម្មុយនីស្តចិន និង យុទ្ធសាស្ត្រគ្រប់ជ្រុងគោលទាំងបួន និង គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ និង នយោបាយការបរទេសចិន ស្តីពីការអភិវឌ្ឍន៍ដោយសន្តិភាព និង កិច្ចសហប្រតិបត្តិការឈ្នះៗ ព្រមទាំងលើកពីវិធាន ការនានារបស់ចិន ស្តីពីកំណែទម្រង់គ្រប់ជ្រុងជ្រោយ និង យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និង ការអនុវត្ត និង បទពិសោធន៍របស់បក្សកុម្មុនីស្តចិន លើការងារពង្រឹង និង កសាងបក្សនៅមូលដ្ឋាន ជាមួយមហាជន ។ លោក ចាវ ឈាន បានបន្តថា ការផ្លាស់ប្តូរនូវបទពិសោធន៍ពីគ្នានេះ ជាការបង្ហាញនូវភាពស្មោះត្រង់នឹងគ្នា រវាងចិន និង កម្ពុជា នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និង បក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន ប្រជា ជនចិន ឲ្យកាន់តែស្អិតរមួតនឹងគ្នា ក្នុងការទំនាក់ទំនងលើគ្រប់វិស័យ និង រក្សាបាននូវសន្តិភាពក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក រវាងគណបក្សយើងទាំងពីរ ។ ដំណើរទស្សនកិច្ចនេះ ក៏ជាការចែករំលែកនូវបទពិសោធន៍ពីគ្នា លើការគ្រប់គ្រងរដ្ឋ និងបក្សទៅតាមគោលនយោបាយដឹកនាំនៃរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក។
ក្នុងនោះដែរឯកឧត្តមក៏បានកោតសរសើរពីភាពល្អស្រស់បំព្រោមនៃសម្បត្តិវប្បធម៌ អរីយធម៌ដ៏សម្បូរបែបនៅខេត្តសៀមរាបដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ ដែលបានកំពុងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្ត។លោកក៏ បានកោតសរសើរពីភាពដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាខេត្តបានទទួលនូវលទ្ធផលល្អ ធ្វើឲ្យមានការរីកចម្រើន លើគ្រប់វិស័យ សំខាន់លើវិស័យសេដ្ឋកិច្ចរបស់ខេត្ត ។លោកចាវឈាន ក៏បានលើកពីកត្តាសំខាន់នៃដំណើរទស្សន កិច្ចគឺបានចែករំលែកពីបទពិសោធន៍និងរៀនសូត្រពីវិស័យទេសចរណ៍នៅកម្ពុជា ក្នុងគោលដៅធ្វើឲ្យគណបក្សប្រជាជនកម្ពុជានិងបក្សកុម្មុយនីស្តចិនមានសក្តានុពលខ្លាំងលើគ្រប់វិស័យ លើវិស័យសេដ្ឋកិច្ចតទៅអនាគត ។
នៅរាត្រីថ្ងៃនោះដែរក៏មានរៀបចំលៀងសាយភោជន៍ នៅសណ្ឋាគារអង្គរសេនជូរី ក្នុងនាមជាមិត្តភាពរវាងចិន និងកម្ពុជា រវាងគណបក្សទាំងពីរផងដែរ ៕



































