​អាជ្ញាធរខេត្ត​មាន​គម្រោង​ធ្វើ​រាន​ជួល​អោយ​អាជីវករ​លក់ដូរ​នៅ​សងខាង​ផ្សារលើ​ ​ជាង​៤០០​នាក់​ដើម្បី​រក្សា​សណ្តាប់ធ្នាប់​លក់ដូរ អនាម័យ និង​សោ​ភ​ណ្ឌ័​ភាព​ទីផ្សារ​ក្នុង​ក្រុង​

0

​កំពង់ឆ្នាំង​៖​ខាងមុខនេះ​អា​ជ្ញ​ធរ​ខេត្ត​មាន​គម្រោង​ធ្វើ​រាន​លក់ដូរ​ជាង​១០០​រាន សំរាប់​អ្នកលក់ដូរ​នៅ​សង​ខាង​ផ្សារលើ​ជាង​៤០០​នាក់ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​អោយបាន​ល្អ មាន​អនាម័យ និង​មាន​សោ​ភ​ណ្ឌ័​ភាព​។​ប៉ុន្តែ​គម្រោង​នេះ​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារលើ​មួយចំនួន​DSC03737តូច​តវ៉ា​ប្រឆាំង​មិន​អោយធ្វើ ព្រោះតែ​ធ្វើអោយ​បាំង​ផ្លូវ ធ្វើអោយ​អ្នកលក់ដូរ​ក្នុង​ផ្សារ​ដែល​ទិញ​តូប​លក់​ពី​រដ្ឋ​លក់​មិន​ដាច់ និង​ម្យ៉ាងទៀត​ខ្លាច​ពេ ល​មាន​គ្រោះ​អគ្គីភ័យ​ក្នុង​ផ្សារ ឡានទឹក​ចូល​អន្តរាគមន៍​មិនបាន​។​ដោយឡែក​អ្នកលក់​នៅ​សងខាង​ផ្សារលើ​ជាង​៤០០​នាក់ ដែល​ធ្លាប់តែ​ដាក់​ឆ័​ត្រ​លក់ដូរ​ផ្ទាល់​ដី​ពេញចិត្ត​យ៉ាងខ្លាំង និង​បាន​គាំទ្រ​គម្រោង​នេះ​។​
​ ​ទាក់ទង​និង​បាតុភាព​របស់​អាជីវក​រ​ក្នុង​ផ្សារលើ​មួយចំនួន​ដែល​ប្រឆាំង និង​ការអនុវត្ត​គម្រោង​នេះ​​នៅ​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥ លោក ហ៊ី ណាត អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​គណៈកម្មការ​​រៀបចំ​សណ្តាប់ធ្នាប់ សោ​ភ​ណ្ឌ័​ភាព​ខេត្តកំពង់ឆ្នាំង និង​លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បាន​​ជួប​ជាមួយ​អ្នកកាសែត​មួយក្រុម និង​បានបញ្ជាក់​ឆ្លើយតប​និង​បាតុភាព​នៃ​ការអនុវត្ត​គម្រោង​ខាងលើនេះ​ថា​៖​គម្រោង​ខាងលើនេះ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាន​បើក​ការប្រជុំ​ពិភាក្សាគ្នា​ជាច្រើនលើក ទើប​គ្រោ​​ង​យក​គម្រោង​នេះ​មក​អនុវត្តន៍​។​
​ ​កន្លងមក​ការរៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ អនាម័យ ការជួសជុល​ថែទាំ និង​ការរៀបចំ​សោ​ភ​ណ្ឌ័​ភាព​របស់​ផ្សារលើ គឺជា​ភារកិច្ច​គណៈកម្មាការ​ផ្សារលើ​របស់​ក្រុមហ៊ុន​ថូ​ម៉ាក់​ដែលជា​អ្នកវិនិយោគ​ផ្សារលើ​រយះ​​ពេល​២០​ឆ្នាំ ចប់​កុងត្រា​ទើប​ប្រគល់អោយ​ខេត្ត​។​ប៉ុន្តែ​ជាង​១០​ឆ្នាំ​មកនេះ ភារកិច្ច​ខាងលើនេះ​ក្រុមហ៊ុន​ថូ​ម៉ាក់​មិនបាន​ធ្វើ និង​មិនបាន​គោរព​តាម​សៀវភៅ​បន្ទុក​អ្វី​ទាំងអស់​ក្រៅពី​យកតែ​ភាស៊ី​ដាក់​ហោប៉ៅ ហើយ​​ផល​លំបាក​ទាំងនេះ​បាន​ធ្លាក់​មកលើ​អាជ្ញាធរខេត្ត និង​ក្រុង​កំពង់ឆ្នាំង ប្រឈម​ដោះស្រាយ​ទៅវិញ​។​

DSC03743
​ ​កាលពី​ឆ្នាំ​២០០៥​ក្រោយពេល​សម្ភោ​ធ​អោយ​ផ្សារលើ​លក់ដូរ នៅ​សងខាង​ផ្សារលើ​ក៏មាន​អាជីវករ​​លក់ដូរ​តាម​រាន​ផ្ទាល់​ដី​ដាក់​ឆ័​ត្រ​ជិត​២០០​នាក់​ផងដែរ មកដល់ពេលនេះ​បាន​កើន​ជាង​៤០០​នាក់ ដែល​ពួកគាត់​ទាមទារ​អោយមាន​កន្លែង​លក់ដូរ​ដើម្បី​ចិញ្ចឹម​ក្រពះ​។​ប៉ុន្តែ​ជាង​១០​ឆ្នាំ​កន្លងមកនេះ​ការលក់ដូរ​នៅ​សង ខាង​ផ្សារលើ គ្មាន​សណ្តាប់ធ្នាប់ អនាម័យ កន្លែង​លក់ដូរ​បាន​ក្លាយជា​ភក់ជ្រាំ រថយន្ត​ចេញចូល​មិន​រួច​។​
​មកដល់​ដើមឆ្នាំ​២០១៥​នេះ រាជរដ្ឋាភិបាល​ជប៉ុន​បាន​ជួយ​អភិវឌ្ឍន៍ ដោយ​បានអោយ​ក្រុមហ៊ុន​ចៃ​ការជួយ​ធ្វើ​ផ្លូវ​ក្នុង​ក្រុង និង​រៀបចំ​ប្រព័ន្ធ​មេ​លូទឹក​ជុំវិញ​ផ្សារលើ រៀបចំ​ក្រាល​ការ៉ូ​ការ៉ូឡា​នៅ​ទីធ្លា​សងខាង​ផ្លូវ​ផ្សារលើ​ដើម្បី​អោយមាន​សោភ័ណភាព ដូច្នេះ​ការអនុវត្ត​គម្រោង​ខាងលើនេះ​គឺជា​ការចាំបាច់​ណាស់​។​

DSC03745
​ ​លោក ហ៊ី​ណាត និង​លោក ហៃ មនោ​រម្យ បានបញ្ជាក់​អោយដឹងថា​៖​រាន​លក់ដូរ​ក្នុង​គម្រោង​នេះ​គឺ​ត្រូវ​ជួល​អោយ​លក់ដូរ​បណ្តោះអាសន្ន ថ្លៃឈ្នួល​ក្នុង​១​ខែ​៥​ម៉ឺន​រៀល ថវិការ​នេះ​សំរាប់ធ្វើ​អនាម័យ និង​កសាង​សោ​ភ​ណ័​ភាព​របស់​ខេត្ត ដល់ពេល​៩​ឆ្នាំ​ទៀត​និង​ដាច់​អាណត្តិ ខេត្ត​និង​រក​អ្នកវិនិយោគ​ថ្មី​មក​កសាង​ផ្សារលើ​នេះ​ច្រើ​ជាន់​ទៀត​ទៅតាម​សេចក្តីត្រូវការ​របស់​អា​ជីវ​ករ​លក់ដូរ​។​គម្រោង​រៀបចំ​នេះ​អាជ្ញាធរ​បាន​ទុក​ផ្លូវចេញចូល​របស់​រថយន្ត​៨​ម៉ែត្រ​នៅ​សងខាង​ផ្សារ សំរាប់​អន្តរាគមន៍​ពេល​មាន​គ្រោះ​អគ្គីភ័យ​កើត​ឡើ ង​ក្នុង​ផ្សារ​និង​ជុំវិញ​ផ្សារលើ ចំណែក​រាន​លក់ដូរ​នេះ​គឺអាច​លើក​ចល័ត​ចេញចូល​បាន​តាម​តម្រូវការ​។​
​ការអនុវត្ត​គម្រោង​នេះ អាជ្ញាធរខេត្ត​និង​ស្នើសុំ​អ្នកជំនាញ​ពី​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​មក​សហការ​ពិនិត្យ​និង​អនុវត្តន៍​ដោយផ្ទាល់ ជៀសវាង​ការរិះគន់​ពី​អាជីវករ​ផ្សារលើ​ថា អាជ្ញាធរខេត្ត​អនុវត្តន៍​គម្រោង​នេះ​ខុស​ប្លង់​ក្នុង​សៀវភៅ​បន្ទុក​ផ្សារលើ​ដែល​បានសម្រេច​ពីមុនមក​។​ទន្ទឹមនេះដែរ​អាជ្ញាធរ​ខេ ត្ត​បាន​ព្រមាន​ថា​៖​ខាងមុខនេះ​បើ​ក្រុមហ៊ុន​ថូ​ម៉ាក់​នៅតែ​អនុវត្តន៍​មិនបាន​នូវ​តួនាទី​ខ្លួន តាម​សៀវភៅ​បន្ទុក​ទេនោះ ខេត្ត​និង​ស្នើសុំ​ក្រសួង​ដក​អាជ្ញា​ប​ណ្ណ័​ប្រគល់អោយ​អ្នកផ្សេង​ធ្វើ​វិញ​ម្តង​ហើយ​៕