កំពង់ធំៈ លោក អ៊ុត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានដឹកនាំកម្លាំងសមត្ថកិច្ចប៉ូលិស ដែលមានការចូលរួមដោយលោក វរៈសេនីយ៍ឯក កែវ សុផល ស្នងការ
ទទួលប្រឆាំងបទល្មើសគ្រឿងញៀន ក្រសោមសំបុកចែកចាយជួញដូរគ្រឿងញៀន និងត្រូវបានឃាត់ខ្លួនជនសង្ស័យ ៨នាក់ កាលពីវេលាម៉ោង១២.០០នាទី ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៥ ស្ថិតនៅចំនុចក្រោយសាលាតារៀម ភូមិតារៀម ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ក្នុងចំនួនជនពាក់ព័ន្ឋទៅនឹងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនទាំង៨នាក់ ក្នុងនោះមានយុវជន៥នាក់ សមត្ថកិច្ចបានអះអាងថា គឺជាសិស្សសាលានិងជាសាកល្បងគ្រឿងញៀន ដែលមានស្ថានភាពទោសស្រាល ត្រូវបានឃាត់ខ្លួនសាកសួរនិងធ្វើការណែនាំអប់រំ បញ្ជូនទៅឲ្យអាណាព្យាបាលវិញ។
ចំណែកយុវជន៦នាក់គឺមានស្ថានភាពទោសធ្ងន់ដោយការចែកចាយនិងជួញដូរគ្រឿងញៀនដោយខុសច្បាប់ ត្រូវបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែមមានឈ្មោះ យាន ប៊ុនថេង ភេទប្រុស អាយុ ១៧ឆ្នាំ ទី២ឈ្មោះ អោម ប៉ូឡូ ២៧ឆ្នាំ ទី៣ ឈ្មោះ ជឹម ទឺ ២៣ឆ្នាំ អ្នកទាំង៣រស់នៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ចំណែកបុរស៣នាក់ទៀតសមត្ថកិច្ចឃាត់ខ្លួននៅ ក្រោយស្តាត ភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទី៤ ឈ្មោះ សូយ សិត ប្រុស ២០ឆ្នាំ ទី៥ ឈ្មោះ ហង់ ឌីណូ អាយុ ២៣ឆ្នាំ ទី៦ ឈ្មោះ សៀង ធារិទ្ធ អាយុ ២០ឆ្នាំ រស់នៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។លោក វរៈសេនីយ៍ឯក កែវ សុផល ស្នងការ ប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថាសមត្ថកិច្ចបានព្យាយាមស្រាវ ជ្រាវមុខសញ្ញាការចែកចាយគ្រឿងញៀន និងការសេពគ្រឿងញៀន យ៉ាងយកចិត្តទុកដាក់បំផុត បច្ចុប្បន្នកំលាំងក្រោម ឳវាទបានស្រាវជ្រាវតាមការប្រើប្រាស់ទូរស័ព្ទរបស់ជនសង្ស័យ ដើម្បីរកមុខសញ្ញាមេក្លោងធំ ដែលមានធ្វើសកម្មភាព នាំគ្រឿងញៀនមកចែកចាយនៅក្នុងខេត្តនិងតាមបណ្តាស្រុក ទោះជាជួបនូវផលពិបាកខ្លះៗក៏ដោយដើម្បីសុវត្តិភាពប្រជាពលរដ្ឋ។
លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ការចុះបង្ក្រាបបទល្មើសគ្រឿងញៀន គឺជាកិច្ចការចាំបាច់បំផុត សម្រាប់កងកម្លាំងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ទាំងការស្រាវជ្រាវ ទាំងការចងក្រងសំណុំរឿង និងការវេចខ្ចប់ ទាំងការបញ្ជូនរឿងមកតុលាការ ដើម្បីឲ្យមានសុវត្តិភាព ជាពិសេសបញ្ហាគ្រឿងញៀន គឺជាចំនុចដែលបង្ករ ឲ្យមានការព្រួយបារម្ភណ៍យ៉ាងខ្លាំង ទៅលើសុវត្តិភាពយុវ័យ សិស្សសាលា ព្រោះក្រុមចែកចាយគ្រឿងញៀនបានវាយ ឡុកសំដៅទៅលើក្រុមយុវ័យទាំងនេះ ដោយសង្កេតឃើញថា ក្រុមយុវ័យទាំងនេះ ប្រឈមយ៉ាងខ្លាំងចំពោះគ្រឿងញៀន ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ឲ្យបាន ជាក់ស្តែងការបង្រ្កាបចាប់បានមេក្លោងចែកចាយគ្រឿងញៀននៅពេលនេះ ប្រជាពលរដ្ឋ មានសេចក្តីត្រេតអរយ៉ាងខ្លាំង ដែលសមត្ថកិច្ចអាចចាប់ជនសង្ស័យទាំងនេះ ដែលបានធ្វើសកម្មភាពចែកចាយ តាមបណ្តាស្រុកមួយចំនួន នៅក្នុងខេត្តកំពង់ធំមកយូរហើយ។
ដោយ ប៊ុន រដ្ឋា




































