ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៧ ខែ មេសាឆ្នាំ២០១៤ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងគណៈថ្នាក់ដឹកនាំនៃតំបន់សឹករង បានអញ្ជើញចុះសួរសុខទុក្ខ ដល់កងកម្លាំង K72 របស់កំលាំងស្ម័គ្រចិត្តវៀតណាម ដែលកំពុងតែ ប្រតិបត្តិការណ៍ រុករកអដ្ឋិធាតុ របស់ ទាហានស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាម ។
ក្នុងឳកាសចូលឆ្នាំប្រពៃណីខ្មែរ ឯកឧត្តម សោម ស៊ុន បាននាំយកស្រាបៀរចំនួន ១២កេស ទឹកបរិសុទ្ធ ៥កេស សាច់ជ្រូក៥គ.ក សាច់គោ៥គ.ក ព្រមទាំងថវិការមួយចំនួន ទៅជូនដល់កងកម្លាំងស្ម័គ្រចិត្តវៀតណាម ដែលកំពុងស្មាក់នៅ ក្នុងបន្ទាយតំបន់សឹករងកំពង់ធំ ដើម្បីជាការផ្សារភ្ជាប់ នូវចំណងសាមគ្គី ចំណង មិត្តភាព រវាងកម្ពុជា វៀតណាម ក៏ដូចជាការចែករំលែកនូវ ប្រពៃណីខ្មែរ ដោយទឹកចិត្តស្មោះសរ ចំពោះការ ខិតខំប្រឹងប្រែង រុករកអដ្ឋិធាតុ ព្រាត់ម្តាយព្រាត់កូន បែកក្រុមគ្រួសារ ទើបឯកឧត្តម បានរក្សានូវប្រពៃណី ចែករំលែក រួមសុខរួមទុក្ខ ដល់បងប្អូនវៀតណាម ឲ្យមានការចូលរួមសប្បាយជាមួយគ្នា ក្នុងឳកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា ក្នុងខេត្តកំពង់ធំ ត្រូវបានក្រុមស្ម័គ្រចិត្តវៀតណាម រុករកអដ្ឋិធាតុបាន ចំនួន ៩១៥អដ្ឋិធាតុមកហើយ ចំណែកំលាំងកk៧២នេះ មកពីខេត្តប៉ិញភឿកបានរកឃើញអដ្ឋិធាតុចំនួន ៩ ទៀត ទោះជាយ៉ាងណានោះ ឯកឧត្តម បានចូលរួមរំលែកទុក្ខដល់បងប្អូនវៀតណាម ដែលបានពលីជីវិត តស៊ូជួយរំដោះប្រជាពលរដ្ឋខ្មែរ ឲ្យរួចផុតពីគុគអត់ជញ្ជាំង ខណៈពេលដែលប្រជាជន ខ្មែរស្រែកដង្ហោយហៅឲ្យគេជួយ មិនតែប៉ុណ្ណោះបានធ្វើឲ្យកងទ័ពស្ម័គ្រចិត្ត វៀតណាម ស្លាប់រាប់សិបម៉ឺននាក់ ។
ប្រធានក្រុម K72 បានសម្តែងការអរគុណ របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំ ព្រមទាំងប្រតិភូអមដំណើរ ដែលបានគិតគូរ និងយកចិត្តទុកដាក់ ដល់កំលាំងស្ម័គ្រចិត្តវៀតណាម ផ្តល់នូវគ្រឿងអាហារឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនកន្លងមក ជាពិសេសក្នុងឳកាសពិធីបុណ្យចូលឆ្នាំ ២០១៤នេះ បានផ្តល់នូវស្រាបៀរនិង ថវិកាសាច់ជ្រូក សាច់គោ ដើម្បីចូលរួមក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មីនេះ ។