ខេត្តបន្ទាយមានជ័យ៖រថយន្តយីឌុបសណ្តោងដឹកចំណីសត្វនិងមានលួចដាក់បង្កប់ទំនិញគ្រប់ប្រភេទពីប៉ោយប៉ែតដឹកចូលមកខេត្តបន្ទាយមានជ័យលុះបើកមកដល់ជិតស្ពានទឹកថ្លាអ្នកបើករថយន្តងងុយដេកមួយភាំងក៏ក្រឡាប់ផ្ងាជើងទាំងក្បាលទាំងកន្ទុយចូលវាលស្រែកាលពីម៉ោង
៤.០០នាទីទៀបភ្លឺថ្ងៃទី២៨ខែមេសាឆ្នាំ២០១៥ខាងលិចស្ពានទឹកថ្លាក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកវរះសេនីយ៍ឯកសនគីមសួគ៍នាយការិយាល័យចរាចរផ្លូវគោកបានបង្ហើបឲ្យដឹងថារថយន្តកាម៉ាស់ដែលដឹកចំណើសត្វនិងដាក់ទំនិញគ្រប់ប្រភេទនេះគឺម្ចាស់មានឈ្មោះធីដែលដឹកទំនិញគេចពន្ធពីក្រុងប៉ោយប៉ែតយកមកចែកចាយតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។បើតាមសំដីអ្នកដែលឃើញហេតុការណ៏ផ្ទាល់និងភ្នែកបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តកាម៉ាស់សណ្តោងបើកទិសដៅពីលិចមកកើតលុះមកដល់ចំណុចកើតហេតុទំនងជាអ្នកបើបរងងុយដេកមួយភាំងស្រាប់តែជាន់ហ្វាំងក៏បោកទៅក្រឡាប់ទៅវាលស្រែនៅខាងស្តាំដៃរថយន្តដឹកចំណីសត្វពេលក្រឡាប់ចេញសុទ្ធតែទំនិញគេចពន្ធគ្រប់ប្រភេទពេញវាលស្រែ។ភ្លាមៗនោះមានអ្នកយកព៌តមាន២នាក់ទៅដល់ក្រោយពីបានថតផ្តិតយករូបភាពរថយន្តក្រឡាប់ដឹក
សុទ្ធតែទំនិញគេចពន្ធ័នោះម្ចាស់ទំនិញបានស្រែជេរនិងប្រមាថមើលងាយដល់អ្នកយកព៌តមានថាបើចង់ថតក៏ថតទៅហើយមេត្តាដាក់ក្នុងទំព៌រមុខឲ្យផង។ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បាននិយាយថាដល់តែរថយន្តក្រឡាប់ចាក់ចោលសុទ្ធតែទំនិញគេចព័ន្ធទើបដឹងថាមិនបានបង់ព័ន្ធជូនរដ្ឋគេមិនដឹងជាម្ចាស់ទំនិញខុបឃិតជាមួយគយក្នុងមួយជើងចូលបង់លុយឲ្យគយនៅក្រោមតុប៉ុន្មាននោះទេទើបអាចដឹកទំនិញគេចព័ន្ធបង្កប់ក្នុងចំណីសត្វបានស្រួលដោយមិនបាច់មានគយធ្វើការឆែកឆេនោះឡើយ។លោកសួគ៍បាននិយាយបន្តទៀតថាក្រោយពីកើតហេតុរួចម្ចាស់រថយន្តបានហៅរថយន្តស្ទួចឲ្យមកស្ទូចដាក់លើថ្នល់ជាតិវិញចំណែកទំនិញម្ចាស់រូតរះជញ្ជូនដាក់ក្នុងរថយន្តដើម្បីបញ្ចប់រឿងព្រោះគ្មានមនុស្សស្លាប់និងរបួសស្នាមទើបវាមិនពាក់ព័ន្ធដល់នគបាល៕
គង្គា



































